អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអង្គភាពជំនាញ ដែលរៀបចំគន្លងខ្សែកាប្លិ៏ក្រោមដី ត្រូវធានាគុណភាព និងសុវត្ថិភាព
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអង្គភាពជំនាញ ត្រូវរៀបចំគន្លងខ្សែកាប្លិ៏ក្រោមដី ត្រូវធានាគុណភាពសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់នោះ។
លោក អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំស្ដីពី ការជួសជុលគន្លងខ្សែកាប្លិ៍ដែលបានជីកកប់ក្រោមដីក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២០។
លោក ឃួង ស្រេង បានបញ្ជាក់ថា បើទោះមានលិខិតអនុញ្ញាតិក៏ដោយ ត្រូវតែពិនិត្យស្ថានភាពជាក់ស្តែងចំពោះការជីក ឬឃួងផ្លូវរបស់អង្គភាពទាំងនោះ មានផលប៉ះពាល់អ្វីដែរឬទេ មានការទទួលខុសត្រូវបែបណា អង្គភាពទាំងនោះ ត្រូវតែមានកិច្ចសន្យាជាក់លាក់ ក្រោយពេលជីកកាយកប់ឬឃួងផ្លូវហើយ ក្រុមហ៊ុនទាំងនោះ ត្រូវតែជួសជុលឱ្យបានត្រឹមត្រូវតាមបទដ្ឋានដើម ដោយធានានូវគុណភាពផ្លូវ។
លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងទៀតថា រាល់សកម្មភាពការងារ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រូវតែមានកិច្ចប្រជុំពិភាក្សា...








