ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អភិបាលរាជធានីភ្នំពេញ ឲ្យមន្ត្រីខណ្ឌទាំង១៤ ចុះអប់រំប្រជាពលរដ្ឋការពាររលកទី២ នៃជំងឺកូវីដ-១៩ នឹងបិទអាជីវកម្មណាមិនស្តាប់ការណែនាំ

អភិបាលរាជធានីភ្នំពេញ ឲ្យមន្ត្រីខណ្ឌទាំង១៤ ចុះអប់រំប្រជាពលរដ្ឋការពាររលកទី២ នៃជំងឺកូវីដ-១៩ នឹងបិទអាជីវកម្មណាមិនស្តាប់ការណែនាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីការណែនាំ ដល់រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរអង្គភាព ចំណុះរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ បន្តអប់រំសុខភាព ប្រជាពលរដ្ឋ និងការពង្រឹងការងារ តាមដានការអនុវត្តវិធានការ ការពាររលកទី២ នៃជំងឺកូវីដ-១៩ ដោយចេញវិធានការជាច្រើនរហូតដល់ បិទអាជីវកម្ម ជាបណ្ដោះអាសន្ន បើមិនព្រមស្តាប់តាមការណែនាំ ។ នេះបើយោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី២៥ ឧសភា ២០២០នេះ ស្ដីពីការបន្តអប់រំសុខភាព ប្រជាពលរដ្ឋ និងការពង្រឹងការងារ តាមដានការអនុវត្តវិធានការ ការពាររលកទី២ នៃការចម្លងមេរោគ កូវីដ -១៩ នៅរាជធានីភ្នំពេញ ។ សូមអានសេចក្តីណែនាំដូចខាងក្រោម៖      ...
ក្រសួងបរិស្ថាន ឲ្យពលរដ្ឋចូលរួមការពារសត្វព្រៃនៅភូមិភាគឦសាន និងជួរភ្នំក្រវាញ 

ក្រសួងបរិស្ថាន ឲ្យពលរដ្ឋចូលរួមការពារសត្វព្រៃនៅភូមិភាគឦសាន និងជួរភ្នំក្រវាញ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អំពាវនាវឲ្យពលរដ្ឋចូលរួមការពារសត្វព្រៃ(សត្វខ្ទីង)នៅភូមិភាគ ឦសាន និងជួរភ្នំក្រវាញ  ព្រោះជាសត្វចូលចិត្តរស់នៅតំបន់វាលស្មៅ ។ ហើយជាប្រភេទសត្វមួយ ដែលទទួលរងការគំរាមកំហែងយ៉ាងខ្លាំង ចំនួនរបស់វាមានការថយចុះគួរឱ្យព្រួយបារម្ភ។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បង្ហាញនៅកាជឿជាក់ នៃការអភិរក្សការពារ គ្រប់ទីកន្លែង និងបន្តឃាត់ខ្លួនក្រុមព្រានព្រៃយកមកផ្តន្ទាទោសតាមច្បាប់។ តាមមន្ត្រីខាងអភិរក្សសត្វព្រៃ បានឲ្យដឹងថា ប្រភេទអាហារដែលវាស៊ីមានដូចជា ល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម ហើយជាធម្មតាខ្ទីងចេញរកស៊ីនៅពេលព្រឹកព្រលឹម និងពេលល្ងាច។ ខ្ទីង ចូលចិត្តរស់នៅជាហ្វូង។ ចំពោះខ្ទីងញី អាចបង្កើតកូនបាន១ បន្ទាប់ពីពរពោះរយៈពេលពី៩ខែ រីឯកូនរបស់វាមានពណ៌ត្នោត រហូតដល់មានអាយុពី៤-៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ។ ខ្ទីងមានទម្ងន់ពី៥០០-១០០០គីឡូក្រាម។ ខ្ទីងឈ្មោលពេញវ័យមានកម្ពស់១,៨៥ ទៅ២ម៉ែត្រ រីឯញី១,៦០ម៉ែត្រ៕...
តំបន់ទេសចរណ៍ធម្មជាតិ ទើបរកឃើញនៅព្រៃភ្នំខ្នងផ្សារ នៅស្រុកឱរ៉ាល់ ខេត្កកំពង់ស្ពឺ

តំបន់ទេសចរណ៍ធម្មជាតិ ទើបរកឃើញនៅព្រៃភ្នំខ្នងផ្សារ នៅស្រុកឱរ៉ាល់ ខេត្កកំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ បានបង្ហាញតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង នៅក្នុងស្រុកឪរ៉ាល់ ខេត្ដកំពង់ស្ពឺ ដែលមានឈ្មោះថា ខ្នងផ្សារ ហើយមានសក្តានុពលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។ តំបន់ទេសចរណ៍ថ្មីនេះ គឺជាព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ហើយជាទីតាំងប្រសព្វមុំបី ផ្សាភ្ជាប់ខេត្តចំនួនបី គឺខេត្តកោះកុង កំពុងស្ពឺ និងខេត្ដពោធិ៍សាត់។ តំបន់ខ្នងផ្សារ ជាតំបន់សម្បូរទៅដោយ ព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ពយខ្នងផ្សា មានទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ នាព្រឹកព្រលឹម និងមានអាកាសធាតុត្រជាក់  ចំណែកពេលល្ងាចវិញ មានទេសភាពថ្ងៃលិចពីលើខ្នងភ្នំផងដែរ៕...
នៅជុំវិញពិភពលោកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងជិត៥លាន៦សែននាក់

នៅជុំវិញពិភពលោកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងជិត៥លាន៦សែននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសកូវីដ-១៩ សរុបនៅជុំវិញពិភពលោក បានកើនឡើងចំនួន ៥ ៥៨២ ៤១៨ នាក់ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែឧសភានេះ ដែលជាកំណើននៃការឆ្លងក្នុងកម្រិតខ្ពស់ដដែល ។ ចំណែកកំណើនមនុស្សស្លាប់សរុបដោយសារវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់ជិត៣៥ម៉ឺននាក់ហើយដែរ គឺចំនួន ៣៤៧ ៥៦៣ នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ ចំនួន ២ ៣៦១ ០៨៩នាក់ បានជាសះស្បើយពីវីរុសនេះ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនៅចន្លោះពីថ្ងៃទី២៥ដល់ព្រឹកថ្ងៃ២៦ ខែឧសភានេះ ចំនួនមនុស្សឆ្លងថ្មីសរុបនៅជុំវិញពិភពលោក មានចំនួន ៨៨ ៣៣៥នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា គឺមានចំនួន ៣ ០៤៦នាក់ ៕...
លោកឧកញ៉ា នួន រិទ្ធី ទីប្រឹក្សាសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសគម្រប់ខួបជន្មាយុ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ

លោកឧកញ៉ា នួន រិទ្ធី ទីប្រឹក្សាសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសគម្រប់ខួបជន្មាយុ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖លោកឧកញ៉ា នួន រិទ្ធី ទីប្រឹក្សាសម្តេច អគ្គមហា ពញាចក្រី ហេងសំរិន និងជាអគ្គនាយកក្រុមហ៊ុន KFA និងបុគ្គលិកក្រោមឱវាទទាំងអស់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសារគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ។ លោលោកឧកញ៉ាបានគោរពជូនពរថា «ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា គម្រប់៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០​នេះ​។ ខ្ញុំបាទ នួន រិទ្ធី  សូមសម្ដែងនូវមនោ សញ្ចេតនាអបអរសាទរយ៉ាងកក់ក្ដៅបំផុត ជាមួយនឹងការគោរពជូនពរ ជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាជូនសម្ដេចអគ្គមហា ពញាចក្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភាឲ្យមានក...
លោក សូ ម៉ារ៉ា ដឹកនាំកិច្ចប្រជុំប្រចាំខែរវាងគណ:កម្មាធិការបក្សខណ្ឌ​ និងគណ:កម្មាធិការបក្សសង្កាត់ទាំង១១

លោក សូ ម៉ារ៉ា ដឹកនាំកិច្ចប្រជុំប្រចាំខែរវាងគណ:កម្មាធិការបក្សខណ្ឌ​ និងគណ:កម្មាធិការបក្សសង្កាត់ទាំង១១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ រាជធានីភ្នំពេញ រសៀលថ្ងៃទី​២៥ ខែឧសភា​ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំប្រចាំខែ រវាងគណ:កម្មាធិការបក្សខណ្ឌ​ និងគណ:កម្មាធិការបក្សសង្កាត់ទាំង១១​ នៅទីស្នាក់ការគណ:កម្មាធិការបក្សខណ្ឌដូនពេញ ។ ក្រោយពីបានស្តាប់របាយការណ៍ពង្រាង​ នឹង​មតិបំពេញបន្តែមជាបន្តបន្ទាប់មក អង្គប្រជុំបានឯកភាព និងបំពេញបន្ថែមនូវចំណុច មួយចំនួនលើរបាយការណ៍។ អង្គប្រជុំបានបញ្ចប់ ក្នុងបរិយាកាស​ស្និទ្ធស្នាល​រីករាយ ​៕...
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន យកអំណោយកាកបាទក្រហមកម្ពុជា ចែកគ្រួសាររងគ្រោះដោយអគ្គិភ័យ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន យកអំណោយកាកបាទក្រហមកម្ពុជា ចែកគ្រួសាររងគ្រោះដោយអគ្គិភ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្វាយរៀង៖  ថ្ងៃទី២៥ ខែឧសភានេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ដឹកនាំដោយ  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋ មួយគ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ កាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ លោកស្រីកិត្តិសង្គហបណ្ឌិតម់ែន សំអន បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមានក្តីអាណិតអាសូរ និងសោកស្តាយចំពោះឧបទ្ទវហេតុ ដែលបានបំផ្លាញលំនៅដ្ឋាននិងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។ លោកស្រីម៉ែន សំអន បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់សូមមានការ ប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាកកើតឡើង ជាយថាហេតុ ។ លោកស្រីក៏បានថ្លែងអំណរគុណដល់កងកម្លាំងនៃស្នងការនគរបាលខេត្តស្វាយរៀងដែលបានចូលរួមក្នុងសកម្មភាពពន្លត់អគ្គី...
បាតុកម្មនៅទីក្រុងហុងកុង ផ្ទុះឡើងជាថ្មី ក្រោយពីផ្អាកជាង៤ខែ

បាតុកម្មនៅទីក្រុងហុងកុង ផ្ទុះឡើងជាថ្មី ក្រោយពីផ្អាកជាង៤ខែ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមបាតុកររាប់រយនាក់ បានចេញទៅប្រមូលផ្តុំគ្នាសាជាថ្មីនៅភាគកណ្តាលនៃទីក្រុង ហុងកុង ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សន្តិសុខជាតិរបស់រដ្ឋាភិបាលចិនដីគោក ដែលត្រៀមនឹងដាក់ទៅលើទីក្រុងស្វយ័ត្នមួយនេះ កាលពីសប្តាហ៍មុន ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ CNN ។ សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនចិន ត្រៀមនឹងដាក់ច្បាប់សន្តិសុខជាតិទៅលើទីក្រុងហុងកុង ក្នុងគោលដៅប្រឆាំងនឹងអំពើក្បត់ជាតិ សកម្មភាពបះបោរ ឬអំពើអប្បគមន៍ ការជ្រៀងតជ្រែក ឬការលូកដៃពីបរទេស និងការធ្វើវទ្ធង្សនាខាងនយោបាយ ។ សូមរំលឹកជូនថា កាលពីចន្លោះខែមិថុនា រហូតដល់ដល់ខែធ្នូចុងឆ្នាំ២០១៩កន្លងមកនេះ ក្បួនបាតុ កម្មនៅទីក្រុងហុងកុង បានផ្ទុះឡើងម្តងរួចមកហើយ ដែលប្រឆាំងទៅនឹងពង្រាងច្បាប់ស្តីពីការធ្វើបត្យាប័នជនសង្ស័យពីហុងកុងទៅកាត់ទោសនៅទីក្រុងប៉េកាំង ហើយការត្រៀមដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុងនៅពេលនេះ ក៏បានជំរុញឲ្យផ្ទុះឡើងនូវក្បួនបាតុកម្ម...

តម្លៃជ្រូករស់នៅប្រទេសចិនធ្លាក់ចុះ៩.៩ ភាគរយនៅខែឧសភានេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា តម្លៃជ្រូករស់នៅប្រទេសចិន បានតធ្លាក់ចុះក្នុងរង្វង់ ៩.៩ភាគរយ ចាប់តាំងពីពាក់កណ្តាលខែឧសភា រហូតដល់បច្ចុប្បន្ននេះ ខណៈរដ្ឋាភិបាលនៃប្រទេស ចិន នៅតែបន្តរឹតបន្តឹងការដឹកជញ្ជូនសត្វជ្រូកពីតំបន់មួយទៅតំបន់មួយ ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (National Bureau of Statistics) បានឲ្យដឹងថា ការធ្លាក់ចុះនូវតម្លៃជ្រូករស់នៅក្នុងប្រទេសនេះ មិនត្រឹមតែដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ទេ គឺដោយ សារតែរដ្ឋាភិបាលរឹតបន្តឹងលើការដឹកជញ្ជូនផលិតផលចំនួន៥០ប្រភេទ ដែលមានជ្រូករស់ជាដើម ។ សូមបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ រ៉ែធ្យូង ជីរដាំដំណាំ និងផលិតផលគីមី ដែលត្រូវបានដឹកយកទៅចែកចាយក្នុងខេត្ត និងតំបន់ចំនួន២៤ ក៏បានធ្លាក់ចុះផងដែរ ដោយសារតែការរឹតបន្តឹងពីរដ្ឋាភិបាល ក្នុងការដឹកជញ្ជូន ៕...
កម្ពុជាមានក្រុមហ៊ុនផលិតក្រដាសលំដាប់លេខ១ នៅអាស៊ីក្នុងចំណោម១០ ក្រុមហ៊ុន ដែលផលិតក្រដាសធំជាងគេលើពិភពលោក

កម្ពុជាមានក្រុមហ៊ុនផលិតក្រដាសលំដាប់លេខ១ នៅអាស៊ីក្នុងចំណោម១០ ក្រុមហ៊ុន ដែលផលិតក្រដាសធំជាងគេលើពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កោះកុង៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និង នេសាទ លោក ជំទាវ មិថុនា ភូថង អភិបាលនៃគណអភិបាលខេត្ត​កោះកុង បានអញ្ជើញពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផលសម្រាប់នាំចេញរបស់ក្រុម Greenrich group Co., Ltd លើដីសម្បទានសេដ្ឋកិច្ចចំនួន ៦០ ២០០ហត នៅតំបន់ទ្រនាប់ឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង។ លោក រតនា តំណាងឱ្យក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុន Greenrich group ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ASIA PULP & PAPER (APP) ដែលជាក្រុមហ៊ុនផលិតក្រដាសលំដាប់លេខ១ នៅអាស៊ី ក្នុងចំណោម ១០ ក្រុមហ៊ុនដែលផលិតក្រដាសធំជាងគេលើពិភពលោក។ លោក រតនា បន្ថែមថា ក្រុមហ៊ុនបានចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍឧស្សាហកម្មឈើដាំលើដីសម្បទានសេដ្ឋកិច្ចចំនួន ១០ ០៧៧ហិកតា ក្នុងស្រុកត្រពាំងរូង ខេត្តកោះកុង ក្នុងឆន្ទ:គឺ "ដាំដើមឈើផ្តល់ប្រយោជន៍ដល់បរិស្ថាន ផលិត...