ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

មនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង៣លានកន្លះនៅជុំវិញពិភពលោក

មនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង៣លានកន្លះនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19 នៅជុំវិញពិភពលោក បានកើនឡើងដល់ជាង៣លានកន្លះហើយ គឺចំនួន ៣ ៥៦៥ ១១០នាក់ គិតត្រឹមថ្ងៃចន្ទ ទី០៤ ខែឧសភានេះ ដែលជាកំណើននៃការឆ្លងក្នុងល្បឿនលឿនដដែល ។ ស្របពេលជាមួយគ្នានេះដែរ ចំនួនមនុស្សស្លាប់ដោយសារវីរុសនេះ ក៏បានកើនឡើងក្នុងកម្រិតខ្ពស់ផងដែរ ដែលគិតត្រឹមថ្ងៃចន្ទដូចគ្នា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៤៨ ២៤១នាក់ ខណៈអ្នកជំងឺCovid-19ចំនួន ១ ១៥៣ ៩២២នាក់ បានជាសះស្បើយពីវីរុសនេះ ។ សហរដ្ឋអាមេរិកនៅតែបន្តឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លង និងមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះច្រើនជាងគេ គឺអាមេរិកមានមនុស្សឆ្លងវីរុសCovid-19ចំនួន ១ ១៨៨ ១២២នាក់ និងមនុស្សស្លាប់ចំនួន ៦៨ ៥៩៨នាក់ ៕  ...
ម៉ាឡេស៊ីបើកប្រទេសឡើងវិញ ខណៈករណីឆ្លងថ្មីនៃវីរុសCovid-19បានថយចុះ

ម៉ាឡេស៊ីបើកប្រទេសឡើងវិញ ខណៈករណីឆ្លងថ្មីនៃវីរុសCovid-19បានថយចុះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា ខណៈដែលករណីឆ្លងថ្មីនៃវីរុសCovid-19 បានថយចុះជាបន្តបន្ទាប់ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី លោក មូហ៊ីយីឌីន យ៉ាស៊ីន (Muhyiddin Yassin) បានប្រកាសបើកប្រទេសឡើងវិញ នេះថ្ងៃចន្ទ ទី០៤ ខែឧសភានេះ ។ ដោយសារតែកំណើននៃការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងខ្លាំង ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសនេះ បានសម្រេច​បិទប្រទេសអស់រយៈពេលជាង៧សប្តាហ៍កន្លងមកហើយ ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCovid-19 ។ ការធ្វើដំណើរតាមរថយន្ត រថភ្លើង និងសេវាកម្មដឹកជញ្ជូនផ្សេងទៀត បា នដំណើរការជាធម្មតាវិញហើយ ខណៈដែលទីផ្សារ ហាងលក់ទំនិញ អាហារដ្ឋាន និងហាងកាហ្វេជាដើមក៏បានដំណើរការឡើងវិញដែរ ។ សូមបញ្ជាក់ជូនថា មូលហេតុសំខាន់ដែលនាំអោយប្រមុខដឹកនាំរដ្ឋាភិបា លម៉ាឡេស៊ីសម្រេចចិត្តបើកប្រទេសឡើងវិញ គឺដោយសារការឆ្លងថ្មីនៃវីរុសCovid-19 បានថយចុះជាបន្តបន្ទាប់ ដែលគិតត្រឹមថ្ងៃច...
មនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង៣លានកន្លះនៅជុំវិញពិភពលោក

មនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង៣លានកន្លះនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19 នៅជុំវិញពិភព បានកើនឡើងដល់ជាង៣លានកន្លះហើយ គឺចំនួន ៣ ៥៦៥ ១១០នាក់ គិតត្រឹមថ្ងៃចន្ទ ទី០៤ ខែឧសភានេះ ដែលជាកំណើននៃការឆ្លងក្នុងល្បឿនលឿនដដែល ។ ស្របពេលជាមួយគ្នានេះដែរ ចំនួនមនុស្សស្លាប់ក៏បានកើនឡើងក្នុងកម្រិតខ្ពស់ផងដែរ ដែលគិតត្រឹមថ្ងៃចន្ទដូចគ្នា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៤៨ ២៤១នាក់ ខណៈអ្នកជំងឺCovid-19ចំនួន ១ ១៥៣ ៩២២នាក់ បានជា។ សហរដ្ឋអាមេរិកនៅតែបន្តឈរក្នុងលំដាប់លេខ១នៅ ដែលមានមនុស្សឆ្លង និងមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះច្រើនជាងគេ គឺអាមេរិកមានមនុស្សឆ្លងវីរុសCovid-19ចំនួន ១ ១៨៨ ១២២នាក់ និងមនុស្សស្លាប់ចំនួន ៦៨ ៥៩៨នាក់ ៕...
លោក គីម ជុងអ៊ុន បង្ហាញខ្លួនជាសាធារណៈ ក្រោយពីបាត់មុខរយៈពេល២០ថ្ងៃ

លោក គីម ជុងអ៊ុន បង្ហាញខ្លួនជាសាធារណៈ ក្រោយពីបាត់មុខរយៈពេល២០ថ្ងៃ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNN បានផ្សព្វផ្សាយថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅថ្ងៃសៅរ៍ ទី០២ ខែមេសានេះ ក្រោយពីបាត់មុខអស់រយៈពេល២០ថ្ងៃកន្លងមក ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាត់ខ្សែបូសម្ពោធរោងផលិតជីមួយកន្លែង ដោយមេដឹកនាំកំពូលកូរ៉េខាងជើ ងរូបនេះ បានស្ងើចសរសើរចំពោះបុគ្គលិកបញ្ចប់ការសិក្សានៅសកលវិទ្យាល័យបច្ចេកវិទ្យា Caek University ។ សូមបញ្ជាក់ជូនថា ខណៈដែលលោក គីម ជុងអ៊ុន បានបាត់មុខជាសាធារណៈរយៈពេ ល២០ថ្ងៃ មានពាក្យមេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ អាចនឹងបាត់បង់ជីវិត ឬអាចមានស្ថានភាពសុខភាពធ្ងន់ធ្ងរដោយសារវះកាត់សរសៃឈាមបេះដូង ៕...
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលីបានទទួលមរណភាពនាវេលាម៉ោង ០២:១២នាទី ទៀបភ្លឺ ដោយជរាពាធនាថ្ងៃទី០៤ ខែឧសភានេះ

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលីបានទទួលមរណភាពនាវេលាម៉ោង ០២:១២នាទី ទៀបភ្លឺ ដោយជរាពាធនាថ្ងៃទី០៤ ខែឧសភានេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព នាវេលាម៉ោង ០២:១២នាទី ទៀបភ្លឺ ដោយជរាពាធ នាថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងជន្មាយុ ៩៦ឆ្នាំ។  
លោកឧកញ៉ា ហ៊ួត ជា បើកសម្ពោធតំណាងសិទ្ធចែកចាយក្រុមហ៊ុននៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល

លោកឧកញ៉ា ហ៊ួត ជា បើកសម្ពោធតំណាងសិទ្ធចែកចាយក្រុមហ៊ុននៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ហ៊ួត ជា បើកសម្ពោធតំណាងសិទ្ធចែកចា ខេត្តកណ្តាលធ្វើឡើងកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០ ២០នេះ។ ក្រុមហ៊ុនហ៊ួត ជា បានធ្វើការប្រគល់សិទ្ធចែកចាយថ្មីទៀតហើយ សាខាស្រុកកណ្តាលស្ទឹង ជូនដល់លោកស្រី ហ៊ួត គាម ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង ដៃគូរសហការ និងអតិថិជនជាច្រើន និងកាត់ខ្សែបូរសម្ពោធលក់ជាផ្លវការណ៍ដោយលោកអគ្គនាយកក្រុមហ៊ុនលោក ឧកញ្ញា ហ៊ួត ជា ចាប់ពីថ្ងៃនេះតទៅ។ លោកឧកញ៉ា  ហ៊ួត ជា   អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា បានមានប្រសាសន៍ថា ដោយសារការមើលឃើញថាវិស័យសំណង់កើនឡើងកាន់តែខ្លាំង ទោះបីជាស្ថានភា ការលក់កាន់តែខ្លាំងដដែល។​ លោកឧកញ៉ាបញ្ជាក់ថា ដោយយល់ពីតម្រូវការកាន់តែច្បាស់អតិថិជនកាន់តែមានភាពងាយស្រួលដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយក្នុងការស្វែងរកផលិតផលដែលមានគុណភាព ព្រមទាំងសម្ភារៈសំណង់សំបូរបែប និងការផ្តល់ទំនុកចិត្តដល់អតិថិជនកាន់ខ្លាំងឡើង។ ទោះជាយ៉ាងណាក៏ដោយក្នុងកម្មវិធីសម្ពោធអតិថិជនអគ្គនាយកក្រុមហ៊ុនក៏មិនភ្លេចថែរក្...
ក្រុមហ៊ុន Apple ប្រកាសពីកំណើនប្រាក់ចំណូលតិចតួចកាលពីត្រីមាសទី១ឆ្នាំនេះ

ក្រុមហ៊ុន Apple ប្រកាសពីកំណើនប្រាក់ចំណូលតិចតួចកាលពីត្រីមាសទី១ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានចុះផ្សាយថា ក្រុមហ៊ុន Apple Inc ដែលជាក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បានប្រកាសពីកំណើនៃប្រាក់ ចំណូលតិចតួចរបស់ខ្លួនកាលពីត្រីមាសទី០១នៃឆ្នាំ២០២០នេះ ទោះបីជាការលក់ផលិតផល ទូរស័ព្ទ iPhone បានធ្លាក់ចុះក៏ដោយ ។ លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc បានអោយដឹងថា ប្រាក់ ចំណូលរបស់ក្រុមហ៊ុននេះកាលពីត្រីមាសទី០១ មានចំនួនជាទឹកប្រាក់ប្រមាណ៥៨.៣ពាន់ លានដុល្លារ គីកើនឡើង១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ ។ លោក Tim Cook បានបន្ថែមថា ក្រុមហ៊ុននេះ តែងតែទទួលបានកំណើននៃប្រាក់ ចំណូលក្នុងរង្វង់៤% ក្នុងមួយត្រីមាសក្នុងឆ្នាំកន្លងមក ដោយការលក់ផលិតផលទូរស័ព្ទដៃ ប៉ុន្តែនៅត្រីមាសទី០១ឆ្នាំនេះ ប្រាក់ចំណូលប្រចាំត្រីមាសបានធ្លាក់ចុះទាបដោយសារការឆ្លង រាលដាលនៃវីរុសCovid-19នៅជុំវិញពិភពលោក ៕...
អង្គការសហប្រជាជាតិបារម្ភពីពិភពលោកបែកបាក់ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងវីរុសCovid-19

អង្គការសហប្រជាជាតិបារម្ភពីពិភពលោកបែកបាក់ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោតេរ៉េស (Antonio Guterres) បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះប្រទេសមហាអំណាចពិភពលោក ដែលមិនបានរួមសាមគ្គីគ្នាក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងវិរុសCovid-19 ដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅជុំវិញពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Premium Times របស់ប្រទេសនីហ្សេរីយ៉ា ។ ប្រទេសមហាអំណាចពិភពលោក គឺលោក អង់តូនីញ៉ូ ហ្គោតេរ៉េស ចង់សំដៅលើប្រទេសដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង និងអង់គ្លេស ដែលមិនរួមកម្លាំងគ្នាឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសCovid-19 ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃសុក្រ ទី០១ ខែមេសានេះ ការឆ្លងរាលដាលនៃវីរុសCovid-19សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ៣ ៣០៨ ៦៤៣ករណី មនុស្សចំនួន២៣៤ ១២៣នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន ១ ០៤២ ៩៨១ន...
សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៤នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ខែឧសភាឆ្នាំ២០២០

សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៤នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ខែឧសភាឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០
កូរ៉េខាងជើង បើកការស៊ើបអង្កេតលើការកាត់តរូបភាពពីលោក គីម ជុងអ៊ុន

កូរ៉េខាងជើង បើកការស៊ើបអង្កេតលើការកាត់តរូបភាពពីលោក គីម ជុងអ៊ុន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ New York Post បានចុះផ្សាយថា កូរ៉េខាងជើងកំពុងបើកការស៊ើប អង្កេតអំពីការកាត់តរូបភាព គឺរូបថតសន្លឹក និងរូបភាពវីដេអូជាដើម ដោយដាក់រូបភាពលោក គីម ជុងអ៊ុន ក្នុងមឈូស ដែលមានន័យថា លោក គីម ជុងអ៊ុន បានបាត់បង់ជីវិតទៅហើយ ។ មន្ត្រីកូរ៉េខាងជើង បានចាត់ទុកថា ការកាត់តរូបភាពមេដឹកនាំកំពូលដោយគ្មានការពិត បែបនេះ បានធ្វើអោយប៉ះ និងកិត្យានុភា គីម ជុងអ៊ុន ខណៈដែលមេដឹកនាំរូបនេះ នៅមានសុខភាពល្អ និងដឹកនាំកិច្ចការប្រទេសជាតិនៅឡើយ ។ សូមបញ្ជាក់ជូនថា ចាប់តាំងពីថ្ងៃទី១២ ខែមេសា រហូតដល់បច្ចុប្បន្ននេះ មានពាក្យចចាមអារ៉ាមបានលេចលឺយ៉ាងសុះសាយថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូល កូរ៉េខាងជើងបានបាត់បង់ជីវិតហើយ ឬមានស្ថានភាពជំងឺយ៉ាងធ្ងន់ធ្ងរក្រោយពីវះកាត់សរសៃ ឈមបេះដូង ៕...