ទស្សនាទិដ្ឋភាពនាពេលរាត្រីក្នុងថ្ងៃទីមួយនៃពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង (Photo inside)
(បាត់ដំបង)៖ ក្នុងរាត្រីថ្ងៃទីមួយនៃការប្រារព្ធពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ឃើញថាមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមួរមីមកទស្សនាយ៉ាងច្រើនកុះកនៅតាមដងវិថី ស្ពាន សួនច្បារ ជាមួយនឹងការទទួលទានម្ហូបអាហារ ចំណីចំណុកនៅតាមវិថីលក់ម្ហូបអាហារ ទស្សនាការសមសម្ដែងសិល្បៈនៅលើឆាកធំ ការទស្សនាតាមស្ដង់ពិព័រណ៍នានា ការប្រគំតន្ត្រី ព្រមជាមួយភ្លើងបំភ្លឺយ៉ាងអញ្ចាចនៅកណ្ដាលទីក្រុងបេតិកភណ្ឌមួយនេះ។
មិនខុសពីការរៀបចំនៅឆ្នាំមុនៗនោះឡើយ ពិធីបុណ្យទន្លេលើកទី៦នេះត្រូវបានប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។
លោករដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្ត ងួន រតនៈ បានដឹកនាំការងាររៀបចំពិធីបុណ្យមួយនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យប្រព្រឹត្តប្រកបដោយភាពអធិកអធម និងរលូនជោគជ័យ ពិសេសរក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្...








