សម្ដេចក្រឡាហោម ស ខេងអនុញ្ញាតឱ្យប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)សម្ដែងការគួរសម
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ដឹកនាំដោយលោក សោម អូន ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយរម្លៃខ្ពស់ ចំពោះលទ្ធផលការងាររបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា នាពេលកន្លងមក ដែលបានរួមគ្នាបំពេញភារកិច្ចការពារសិទ្ធិសេរីភាពស្របច្បាប់របស់កម្មករកម្មការិនី ទាំងនៅក្នុងវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ការបូបស្បែកជើង ការងារក្រៅប្រព័ន្ធនានា និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។
សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាន៍ថា រាជរដ្ឋាភិបាល ដែលបានដាក់ចេញដើម្បីឆ្លើយតបនឹងការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBA និងការដោះស្រាយបញ្ហាប្រឈម ដែលបានកើតចេញពីការរីករាយដាលនៃជំងឺរលាកសួតប្រភេទថ្មី ឬCOVID19 ធ្វើឱ្យប៉ះពាល់ដល់ដំណើការផលិតកម្មរបស់រោងចក្រ ពិសេសនៅពេលដែ...








