ព្រះរាជអាជ្ញារង សំម ឬទ្ធីវាសនា សម្រេចដោះលែងមន្ត្រីយោធាម្នាក់ដែលពាក់ព័ន្ធករណីរំលោភសេពសន្ថវៈនៅខណ្ឌដូនពេញ
(ភ្នំពេញ)៖ ទីបំផុតមន្ត្រីយោធាដែលត្រូវកម្លាំងនគរបាលខណ្ឌដូនពេញចាប់បញ្ជូនទៅតុលាការពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈ នោះត្រូវបានលោក សំម ឬទ្ធីវាសនា សម្រេចដោះលែងវិញហើយ។
បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការដោះលែងជនសង្ស័យឈ្មោះ ឆេង ប៊ុណ្ណា ហៅ ឆេង ប៊ុន បានធ្វើឡើងការពីល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ម្សិលមិញ។
ជុំវិញករណីដោះលែងជនសង្ស័យដែលពាក់ព័ន្ធបទល្មើសឧក្រិដ្ឋខាងលើនេះ អ្នកសារព័ត៌មាននៅពុំអាចសុំការបញ្ជាក់ពីមូលហេតុបាននៅឡើយទេ ដោយសារតែ លោកព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនឆ្លើយតបសំនួររបស់អ្នកសារព័ត៌មាន។
ប្រភពពីសមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆេង ប៊ុណ្ណា ហៅ ឆេង ប៊ុន មានខ្នងក្រាស់ៗ និងមានអ្នករត់ការដោះលែងយ៉ាងស្ទាត់ជំនាញ ទើបអាចដោះបានយ៉ាងផុយៗ ក្រោមហេតុផលថា បានសម្របសម្រួលជាមួយជនរងគ្រោះឲ្យទទួលសំណងជំងឺចិត្តរួចរាល់អស់ហើយ ដូច្នេះបណ្តឹងអាជ្ញាក៏រលត់ទៅតាមដុល្លារដែលជន...








