ACU បញ្ជូនលោក នួន ប៉ុក អតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ទៅតុលាការ ព្រោះរឿងពុករលួយ
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅវេលាម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួន លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមជម្រាបជូនថា លោក នួន ប៉ុក ត្រូវបាននគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដឹកនាំដោយលោកស្រី កែម សុភាព ប្រធាននាយកដ្ឋានស៊ើបអង្កេត ឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធបទល្មើស រំលោភអំណាច បំពានធនធានធម្មជាតិ និងផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរ នៅពេលលោកនៅកាន់តំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ។
បច្ចុប្បន្ន សំណុំរឿងពុករលួយរបស់លោក នួន ប៉ុក កំបពុងស្ថិតនៅក្រោមចំណាត់ការរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា លោក នួន ប៉ុក បានទទួលតំណែងជាប្រធា...








