ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ចំនួនមនុស្សស្លាប់កើនឡើងដល់៣១១៤នាក់ដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក

ចំនួនមនុស្សស្លាប់កើនឡើងដល់៣១១៤នាក់ដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា ចំនួនមនុស្សបាត់បង់ជីវិតដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន៣១១៤នាក់ហើយ គិតត្រឹមថ្ងៃអង្គារ ទី០៣ ខែមីនានេះ ដែលជាកំណើនកើនឡើងខ្ពស់នៅឡើយ ។ ប្រភពដដែលបានបន្តថា កំណើនមនុស្សដែលបានឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ចំនួន៩០៣៧០នាក់ហើយដែរ ខណៈដែលកំណើនមនុស្សដែលបានជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ចំនួន៤៨០០២នាក់ផងដែរ ។ សូមបញ្ជាក់ជូនថា ទាំងមនុស្សស្លាប់ មនុស្សឆ្លង និងមនុស្សដែលបានជាសះស្បើយពីរីរុសនេះ គឺភាគច្រើនបំផុតនៅប្រ​ទេស​​​ចិន ប៉ុន្តែកំណើនមនុស្សឆ្លងនៅប្រទេសចិនបានថយចុះហើយ ដោយករណីឆ្លងនៅបណ្តាប្រទេសក្រៅពីប្រទេសចិន បាន​​កើន​​​​​​​​​​​ឡើងខ្ពស់ទៅវិញ ៕...
សម្តេចតេជោ«យើងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona)»

សម្តេចតេជោ«យើងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona)»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបូរី, កូរ៉េខាងត្បូង, ថៃ, វៀតណាម និងម៉ាឡេហ្សី។ អាការៈរោគគឺមាន ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគអោយបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។ មកទល់ពេលនេះ វីរុស Corona មិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ។ ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ក្រសួងសុខាភិបាលកម្ពុជាបានបំពាក់ម៉ាស៊ីនស្គែន (Scan) រកមេរោគ ប្រចាំការ ២៤ម៉ោង ដើម្បីស្ក...
ក្រុមកីឡាករបាល់ទាត់យុវជនក្រសួងការងារលើកពានទៀតហើយ!

ក្រុមកីឡាករបាល់ទាត់យុវជនក្រសួងការងារលើកពានទៀតហើយ!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សូមអបអរសាទរ ក្រុមកីឡាករបាល់ទាត់យុវជនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលបានពានរង្វាន់លេខ១ ជាជើងឯក ក្នុងការប្រកួតបាល់ទាត់ពាន់រង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៧ ប្រចាំឆ្នាំ ២០១៩ ដោយធ្វើការប្រកួតឈ្នះ ក្នុងវគ្គផ្តាច់ព្រ័ត្រ លើក្រុមកីឡាករបាល់ទាត់យុវជនក្រសួងសុខាភិបាល ក្នុងលទ្ធផល ៥-៣។ នេះចាត់ទុកជាលើកទី៣ហើយ សម្រាប់ក្រុមកីឡាករបាល់ទាត់យុវជនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានគ្រងជាជើងឯកពានរង្វាន់លេខ១ ក្នុងការប្រកួតបាល់ទាត់ពាន់រង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន កន្លងមក គឺក្នុងឆ្នាំ២០១៦ ឆ្នាំ២០១៨ និងឆ្នាំ២០១៩នេះ៕  ...
ម្ចាស់អាជីវកម្មជាង70នាក់ទទួលបានការពង្រឹងសមត្ថភាពលើជំនាញបង្កើតគោលការនិងនីតិវិធីការងារស្ដង់ដារ

ម្ចាស់អាជីវកម្មជាង70នាក់ទទួលបានការពង្រឹងសមត្ថភាពលើជំនាញបង្កើតគោលការនិងនីតិវិធីការងារស្ដង់ដារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សហគ្រិននៅកម្ពុជាប្រមាណជាង70នាក់ បានចូលរួមពង្រឹងសមត្ថភាពលើជំនាញបង្កើតគោលការនិងនីតិវិធីការងារ​ស្ដង់​ដារ បង្វឹកផ្ទាល់ដោយ លោក លី ប៊ុនរិទ្ធ នាយកនាយកដ្ឋានប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងរយៈពេល០២ ថ្ងៃចាប់​ពីថ្ងៃ​ទី២៩កុម្ភៈ-០១មីនា ឆ្នាំ២០២០ នៅ Dyvith Hotel នៃរាជធានីភ្នំពេញ។ នៅក្នុងកម្មវិធីនោះ គ្រូបង្វឹករូបនេះ បានបណ្ដុះស្មារតី និងពង្រឹងភាពស្ទាត់ជំនាញដល់សហគ្រិនដែលបានចូលរួមឱ្យស្វែងយល់យ៉ាងច្បាស់អំពីតួនាទីថ្នាក់ដឹកនាំ ការកំណត់ស្ដង់ដារលើ១៩ចំណុចក្នុងស្ថាប័ន និងផ្នែកដែលត្រូវមានគោលការនិងនិតិវិធីការងារស្តង់ដារហើយលើសពីនេះក៏មានការបង្វឹកតាមវីដេអូពីស្ថាបនិកឆ្នើមលោក អោម សេង បូរ៉ា ផងដែរ។ គិតមកត្រឹមខែកុម្ភៈឆ្នាំ២០២០នេះ CEO Master Club មានវត្តមានក្នុងវិស័យបណ្ដុះបណ្ដាលជាង10ឆ្នាំមកហើយ ដែលបាន​ជួយ​សហគ្រិនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិត ចំនួនជាង ១,១៧៦នាក់ ដែលគ្រប់គ្រងអាជីវកម្ម​ប្រ...
វិបត្តិនយោបាយនៅម៉ាឡេស៊ីត្រូវបានបញ្ចប់ ក្រោយនាយករដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង

វិបត្តិនយោបាយនៅម៉ាឡេស៊ីត្រូវបានបញ្ចប់ ក្រោយនាយករដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ The Straits Times បានចុះផ្សាយថា វិបត្តិនយោបាយនៅប្រទេសម៉ាឡេស៊ី ដែលបានអូសបន្លាយអស់រយៈពេលជាងមួយសប្តាហ៍កន្លងមកនេះបានបញ្ចប់ហើយ ក្រោយពីលោក មូហ៊ីឌីន យ៉ាស៊ីន (Muhyiddin Yassin) បានស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីស្រប់ច្បាប់របស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យ ទី០១ ខែមីនានេះ ក្រោយពីព្រះមហាក្សត្របានតែងតាំង ។ សូមបញ្ជាក់ជូនថា លោក មូហ៊ីឌីន យ៉ាស៊ីន គឺជាប្រធានគណបក្ស ព្រីប៊ូមី បឺសាទូ (Pribumi Bersatu Party) ក្រោយពីលោកអតីតនាយករដ្ឋមន្ត្រី ម៉ាហាធា ម៉ូហាម៉ាត់ បានដាក់ពាក្យលាលែងចេញពីតំណែង ដោយមិនព្រមប្រគល់តំណែងនាយករដ្ឋមន្ត្រីអោយទៅលោក អាន់វ៉ា អ៊ីប្រាហ៊ីម ទៅតាមកិច្ចសន្យាមុនពេលបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០១៨កន្លងទៅ ។ រហូតមកដល់ថ្ងៃចន្ទ ទី០២ ខែមីនានេះ លោក ម៉ាហាធា ម៉ូហាម៉ាត់ នៅតែមិនយល់ស្របជាមួយព្រះមហាក្សត្រក្នុងការតែងតាំងលោក មូហ៊ីឌីន យ៉ាស៊ីន ជានាយករដ្ឋមន្ត្រី ប៉ុន្តែលោក ម៉ាហាធា ទំនងជាមិនអាចប្រឆាំងជំទាស...
លិខិតមិត្តអ្នកអាន៖ធ្លាយរឿងមេឈ្មួញរកស៊ីដឹក​​ជញ្ជូនឈើឈ្មោះ ជិន គឹមអូន(ហៅ ចែអូន)នៅខេត្តកំពង់ធំនិងខេត្តព្រះវិហារ

លិខិតមិត្តអ្នកអាន៖ធ្លាយរឿងមេឈ្មួញរកស៊ីដឹក​​ជញ្ជូនឈើឈ្មោះ ជិន គឹមអូន(ហៅ ចែអូន)នៅខេត្តកំពង់ធំនិងខេត្តព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មេឈ្មួញរកស៊ីដឹកជញ្ជូនឈើរាប់សឹបឆ្នាំនៅខេត្ដកំពង់ធំ ឈ្មោះ ជិន គឹមអូន (ហៅ ចែអូន) នៅតែបន្តការដឹកជញ្ជូនឈើដោយសេរី ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរខេត្តកំពង់ធំនិងខេត្តព្រះវិហារឡើយ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារបាននិយាយតៗគ្នាពីដំណើរឿងមេឈ្មួញរកស៊ីនិងដឹកជញ្ជូនឈើនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដោយ បន្តការដឹកជញ្ជូនឈើយ៉ាងសេរីបំផុត ដោយគ្មានការទប់ស្កាត់ពី​អាជ្ញា​ធរនោះឡើយ។ ពលរដ្ឋជាច្រើននៅតំបន់នោះរួម និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាលបានប្រាប់យើងខ្ញុំ ថា ទោះបីមានបទបញ្ជាក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើកំពុងក្លាយទៅជារឿងឥតន័យ ដោយមន្រ្តីយើងមិនហ៊ានចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើពីរម្នាក់ប្តីប្រពន្ធនោះទេ។ តាមពិតទៅយើងខ្ញុំយល់ថា វិធានការរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោបាន ដាក់ចេញក្នុងការបង្ក្រាបបទល្មើស​ព្រៃឈើ និងទប់ស្កាត់បទល្មើសរត់ពន្ធឈើតាមបណ្តារាជធានីខេត្តមួ...
សន្តិបណ្ឌិត សុខ ផល អញ្ជើញបិទសន្និបាតលទ្ឋផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០

សន្តិបណ្ឌិត សុខ ផល អញ្ជើញបិទសន្និបាតលទ្ឋផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ខេត្តបាត់ដំបង និងក្រុមការងារ ​​បានអញ្ជើញ​​​ចូលរួមពិធីបិទសន្និបាតលទ្ឋផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ​២០​២០​នៃរដ្ឋបាលខេត្តបាត់ដំបង ដែលធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០។​​ សន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ថា« ពិធីបិទសន្និបាតនេះគឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅសាលមហោស្រពស្ទឹងសង្កែខេត្តបាត់ដំបង ហើយកត្តាសុខសន្តិ​ភាព​ប្រទេសជាតិយើងមានសារៈសំខាន់ ទើបយើងមានការអភិវឌ្ឍន៍»។ សន្តិបណ្ឌិត សុខ ផល មានប្រសាសន៍បន្ថែមថា អ្វីៗដែលយើងមាននៅថ្ងៃនេះគឺ ដោយសារប្រទេសជាតិយើងមានការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើងដើរលើផ្លូវត្រឹមត្រូវ ទើបធ្វើឲ្យប្រជាជនរស់នៅបានសុខ និងរីកចម្រើន ក្រោមដំបូលនៃសុខ សន្តិភាពពិតប្រាកដដែលមិនអាចកាត់ថ្លៃបាន គឺកើតចេញពីក...
ក្រសួងការងារចេញសេចក្តីណែនាំស្តីពី«ការព្យួរកិច្ចសន្យាការងារ ការចុះឈ្មោះចូលរៀនជំនាញទន់ និងការផ្អាកបង់ភាគទាន ប.ស.ស»

ក្រសួងការងារចេញសេចក្តីណែនាំស្តីពី«ការព្យួរកិច្ចសន្យាការងារ ការចុះឈ្មោះចូលរៀនជំនាញទន់ និងការផ្អាកបង់ភាគទាន ប.ស.ស»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សេចក្តីណែនាំស្តីពីការព្យួរកិច្ចសន្យាការងារ, ការចុះឈ្មោះចូលរៀនជំនាញទន់ និងការផ្អាកបង់ភាគទាន ប.ស.ស សម្រាប់​​វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរខូវិដ-១៩ (CoVid-19) សង្ឃឹមថាសេចក្តីណែនាំ ដែលរួមមានឧបសម្ព័ន្ធ និងទម្រង់លិខិតលម្អិតនេះនឹងជួយដល់ម្ចាស់រោងចក្រ និងភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយចំនុចប្រឈមសកលមួយនេះដោយរលូន។...
កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីធ្លាក់ចុះទាបនៅឆ្នាំ២០២០នេះ ដោយសារវិបត្តិនយោបាយ

កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីធ្លាក់ចុះទាបនៅឆ្នាំ២០២០នេះ ដោយសារវិបត្តិនយោបាយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Jakarta Post បានចុះផ្សាយនៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈនេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីនៅឆ្នាំ​២០២០នេះ អាចនឹងកើនឡើងត្រឹមអត្រា ៣.៧% ខណៈដែលការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះកាលពីមុន គឺ​កើន​ឡើងក្នុងអត្រា៤.៥% ។ ធនាគារកណ្តាល Central bank ម៉ាឡេស៊ី បានទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រចាំឆ្នាំ២០២០នេះអោយនៅក្នុងកម្រិតទាប គឺដោយសារប្រទេសនេះបានជួបប្រទះនូវវិបត្តិនយោបាយ និងវិបត្តិនៃការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ។ ស្របពេលដែលកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំធ្លាក់ចុះនេះដែរ ប្រជាពលរដ្ឋម៉ាឡេស៊ីប្រមាណ ៨២.៣% បានទទួលរងផលប៉ះពាល់ក្នុង​ជីវភាពប្រចាំថ្ងៃយ៉ា ងខ្លាំង ដោយសារតម្លៃទំនិញនៅលើទីផ្សារបានកើនឡើងខ្ពស់ ៕...
សម្តេចតេជោ«សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានធ្វើឲ្យព្រះពុទ្ធសាសនារីកចម្រើនដល់សព្វថ្ងៃនេះ»

សម្តេចតេជោ«សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានធ្វើឲ្យព្រះពុទ្ធសាសនារីកចម្រើនដល់សព្វថ្ងៃនេះ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះបានអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី ហើយពិធីស្រោចស្រពព្រះសុគន្ធវារី ត្រូវបានប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក។ សម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គ ដែលបានទទួលស្រោចស្រពព្រះសុគន្ធវារីនៅថ្ងៃគឺសម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករង ទី១ សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និងសម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានមោទនភាពចំពោះសមិទ្ធផលផ្នែកព្រះពុទ្ធសាសនាដែលមានការរីកចម្រើនរហូតមក​ដល់​នាពេលនេះ និងសូមអរព្រះគុណចំពោះព្រះអង្គទាំង២ គណៈដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ សម្តេចតេជោបានបង្ហាញនូវ...