ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ទោះគ្មាន EBA ឥឡូវមាន​​ក្រុមហ៊ុនចំនួន៦ ទៀត​​ហើយ​​​ទទួល​​​បាន​​​សិទ្ធិវិនិយោគពី​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទោះគ្មាន EBA ឥឡូវមាន​​ក្រុមហ៊ុនចំនួន៦ ទៀត​​ហើយ​​​ទទួល​​​បាន​​​សិទ្ធិវិនិយោគពី​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញា​បនប័ត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៦ សិទ្ធិវិនិយោគនៅកម្ពុជា ទោះគ្មាន EBA ក៏ដោយ​​ ដែលនេះបង្ហាញថា កម្ពុជា​នៅតែមានសក្តានុពលនិងមានការទាក់ទាញ​​ពីអ្នកវិនិយោគិន​បរទេស។​​​ ក្រុមហ៊ុន​ដែលទទួល​បានសិទ្ធិវិនិយោគ​​ នោះរួមមាន ក្រុមហ៊ុនទី ១- ឈ្មោះ ​​“ROYAL CAMBODIAN HOSPITAL CO., LTD”​គម្រោងសាងសង់និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១.៥០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍តាមបណ្តោយ​មហាវិថីសម្តេចហ៊ុនសែន ភូមិស្រុកចេកនិងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មាន​ទុន​វិនិយោគប្រមាណ ៤៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០០កន្លែង។ ក្រុមហ៊ុន​ទី ២- ឈ្មោះ​ “ CHIP MONG RETAIL CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ២៧១ ភូមិព្រែកតានូ សង្កាត់ចាក់អ...
សម្តេចតេជោ«មន្ត្រីគ្រប់រូបគឺមិនត្រូវធ្វើខ្លួនជាមន្រ្តីគ្រាប់ល្ពៅទេ ហើយក៏មិនត្រូចក្តិចត្រួយគ្នាដែរ»

សម្តេចតេជោ«មន្ត្រីគ្រប់រូបគឺមិនត្រូវធ្វើខ្លួនជាមន្រ្តីគ្រាប់ល្ពៅទេ ហើយក៏មិនត្រូចក្តិចត្រួយគ្នាដែរ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់រំលឹកសារជាថ្មីថា មន្ត្រីគ្រប់រូបគឺមិនត្រូវធ្វើខ្លួនជាមន្រ្តីគ្រាប់ល្ពៅទេ ហើយក៏មិនត្រូចក្តិចត្រួយគ្នាដែរ ជាពិសេសទៀតនោះគឺមិនត្រូវរាំងស្ទះដល់ឱកាសរីកចម្រើននៃមន្រ្តីក្រោមឱវាទផងដែរ។ មន្រ្តីល្អគឺជាអ្នកដែលចេះដោះស្រាយបញ្ហាដែលកើតមានឡើងភ្លាមៗដោយមានការទទួលទាំងខុស និងទទួលទាំងត្រូវ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ និងប្រកាសបើកវគ្គបណ្តុះបណ្តាលថ្មី ឆ្នាំ២០២០របស់សាលាភូមិន្ទរដ្ឋបាលនៅថ្ងៃទី១៥ខែគុម្ភៈនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី កំណែទម្រង់សេវាសាធារណៈមួយចំនួនដែលកម្ពុជាបានអនុវត្តកន្លងដោយបានប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា។ លើសពីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានដាសតឿនដល់មន្ត្រីរាជការអោយដើរទាន់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន អោយស្របទៅតាមបច្ចកវិទ្យាឧស្សាហកម្ម ៤.០ ប៉ុន្តែទន្ទឹមនឹងយើងមាននូវបច្ចេកវិទ្យាហើយ គឺខ្លួនយើងផ្ទាល់ត្រូវតែច...
អឺរ៉ុបផ្តល់ប្រាក់១២៤លានដុល្លារដល់អង្គការ WHO ក្នុងគម្រោងប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមខូវីដ-១៩

អឺរ៉ុបផ្តល់ប្រាក់១២៤លានដុល្លារដល់អង្គការ WHO ក្នុងគម្រោងប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
គណៈកម្មការសហភាពអឺរ៉ុប (Euroean Commision) ដែលហៅកាត់ថា EC បានផ្តល់ថវិកាប្រមាណ ១១៤លានអឺរ៉ូ ស្មើនឹង​១២៤លានដុល្លារអាមេរិក ដល់អង្គការសុខភាពពិភពលោក WHO នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះ ក្នុងគម្រោងប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមខូវីដ-១៩នៅជុំវិញពិភពលោក ។ ការផ្តល់ជំនួយពីសហភាពអឺរ៉ុបដល់អង្គការ WHO ត្រូវបានធ្វើឡើងខណៈដែលចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩បានកើនឡើងដល់៨០០៩៦នាក់ហើយនៅជុំវិញពិភពលោក មនុស្សចំនួន២៦៩៩នាក់បានបាត់បង់ជីវិតដោយវីរុសនេះ និងអ្នកជម្ងឺចំនួន​២៧៤៤៤នាក់ផ្សេងទៀតបានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ។ សូមបញ្ជាក់ជូនថា ប្រាក់ជំនួយចំនួន១១៤លានអឺរ៉ូរបស់សហភាពអឺរ៉ុប គឺជាផ្នែកមួយនៃទឹកប្រាក់ប្រមាណ២៣២លានផោន ដែលសហភាពមួយនេះនឹងផ្តល់ជាមូលនិធិដោយផ្ទាល់ដល់ក្រុមអាជ្ញាធរសុខភាពនៅតំបន់អាហ្វ្រិក ខណៈដែលវីរុសនេះបានស្ងប់ស្ងាត់ក្នុងការឆ្លងរាលដាលនៅប្រទេសចិន ប៉ុន្តែឆ្លងរាលដាលខ្លាំងនៅក្រៅប្រទេសចិន ៕  ...
វិបត្តិនយោបាយកើនឡើងនៅម៉ាឡេស៊ី ក្រោយនាយករដ្ឋមន្ត្រីដាក់លិខិតលាលែងពីតំណែង

វិបត្តិនយោបាយកើនឡើងនៅម៉ាឡេស៊ី ក្រោយនាយករដ្ឋមន្ត្រីដាក់លិខិតលាលែងពីតំណែង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Bangkok Post បានចុះផ្សាយថា វិបត្តិនយោបាយ និងភាពវឹកវរបានកើតឡើងយ៉ាងខ្លាំងនៅប្រទេស​ម៉ា​ឡេស៊ីនៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី Mahathir Mohamad បានដាក់ពាក្យលាលែងចេញពីតំណែងទៅកាន់ព្រះមហាក្សត្រ ។ ការដាក់លិខិតលាលែងរបស់លោក ម៉ាហាធា ម៉ូហាម៉ាត់ ត្រូវបានធ្វើឡើងខណៈដែលលោក Anwar Ibrahim ដែលជាសម្ព័ន្ធមិត្តរបស់លោក ម៉ាហាធា ម៉ូហាម៉ាត់ គ្រោងនឹងផ្ដួលរំលំរដ្ឋាភិបាលនិងរារាំងការបន្តតំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ ក្នុងបំណងផ្ទេរតំណែងនាយករដ្ឋមន្ត្រីទៅលោក Anwar Ibrahim ដែលជាមេដឹកនាំកំពុងរង់ចាំកាន់តំណែង ។ ជម្លោះរវាងមេដឹកនាំទាំងពីរ បានកើតឡើងដោយសារនៅមុនឆ្នាំ២០១៨កន្លងទៅ មុនពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីឥណ្ឌូនេស៊ី លោក ម៉ាហាធា ម៉ូហាម៉ាត់ បានសន្យាជាមួយលោក អាន់វ៉ា អ៊ីប្រាហ៊ីម ថា បើគណបក្សរបស់លោកបានជាប់ឆ្នោត លោកនឹងកាន់តំណែងតែពីរឆ្នាំទេ និងប្រគល់តំណែងនាយករដ្ឋមន្ត្រីនេះទៅលោក អាន់វ៉...
កូរ៉េខាងត្បូងពិនិត្យឃើញការឆ្លងវីរុសខូវីដ-១៩ចំនួន១៦១ករណីថ្មីទៀតនៅថ្ងៃចន្ទនេះ

កូរ៉េខាងត្បូងពិនិត្យឃើញការឆ្លងវីរុសខូវីដ-១៩ចំនួន១៦១ករណីថ្មីទៀតនៅថ្ងៃចន្ទនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាស ថា ក្រុមគ្រួពេទ្យជំនាញបានពិនិត្យឃើញការឆ្លងវីរុសខូវីដ-១៩ ចំនួន១៦១ករណីថ្មីទៀតនៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈនេះ ដែលរុញច្រានកំណើននៃករណីឆ្លងសរុបរហូតដល់៧៦៣ករណីនៅទូទាំងប្រទេស ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Aljazeera ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃចន្ទដដែលនេះ ចំនួនមនុស្សស្លាប់ដោយវីរុសខូវីដ-១៩បានបានកើនឡើងដល់ ២៤៦៧ នាក់នៅជុំវិញពិភពលោក មនុស្សឆ្លងវីរុសនេះក៏បានកើនឡើងដែរដល់ចំនួន ៧៨៩៧៩ នាក់និងមនុស្សដែលបានជាសះស្បើយពីវិរុសនេះក៏បានកើនឡើងដល់ ២៣០៩៤ នាក់ផងដែរ ។ ប្រទេសដែលមានមនុស្សឆ្លងវីរុសខូវីដ-១៩នេះច្រើនជាងគេនៅជុំវិញពិភពលោក គឺប្រទេសចិនឈរលំដាប់ថ្នាក់លេខ១មានចំនួន ៧៨៩៧៩ករណី ប្រទេសជប៉ុនឈរក្នុងលំដាប់ថ្នាក់លេខ២គឺមានចំនួន៨៣៨ករណី និងប្រទេសកូរ៉េខាងត្បូងឈរក្នុងលំដាប់ថ្នាក់លេខ៣មានចំនួន៦០២ករណី ៕  ...
មុខរបរលក់អាហារនៅសាលារនៅកេនយ៉ាទទួលបានប្រាក់ចំណូលកាន់តែច្រើន

មុខរបរលក់អាហារនៅសាលារនៅកេនយ៉ាទទួលបានប្រាក់ចំណូលកាន់តែច្រើន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា មុខរបរលក់អាហារនៅតាមសាលារៀននៅប្រទេសកេនយ៉ាបានទទួលប្រាក់ចំណូលកាន់តែច្រើន ខណៈសិស្សានុសិស្សបានគាំទ្រកាន់តែខ្លាំងដោយទទួលទានអាហារថ្ងៃត្រង់នៅសាលារៀន និងមិនវិលត្រឡប់ទៅផ្ទះពេលថ្ងៃ ។ កុមារី ណាន់ស៊ី អែនជើរី (Nancy Njeri) សិស្សសាលាបឋមសិក្សា ហ្កាតុង អូរ៉ា (Gaton Ora) នៅទីក្រុងណៃរ៉ូប៊ី បាននិយាយថា ការទទួលបានអាហារស្រា ប់នៅសាលារៀន គឺចំណេញពេលវេលាច្រើនក្នុងការសម្រាក ។ កុមារី ណាន់ស៊ី អែនជើរី បានបន្ថែមថា អាហារស្រាប់សម្រាប់ថ្ងៃត្រង់មួយពេល មានតម្លៃក្នុងរង្វង់១៥ស៊ីលីង (Shilling ប្រាក់កេនយ៉ា) ប្រហាក់ប្រហែល១៥សេនដុល្លារអាមេ រិក ដែលជាតម្លៃថោកសមរម្យ ។ ឪពុកម្តាយ ឫអាណាព្យាបាលរបស់សិស្សានុសិស្សភាគច្រើននៅទីក្រុងណៃរ៉ូប៊ី បានបង់ប្រាក់ជាខែសម្រាប់អាហារថ្ងៃត្រង់កូនរបស់ខ្លួន ដោយមិនចាំបាច់ចំណាយប្រចាំថ្ងៃទេ ៕...
លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងបណ្ឌិត ឡាយ គឹមឆេន ធ្វើរឿងដ៏អស្ចារ្យលើវិស័យហាងបញ្ចាំជាមួយអ្នកជំនួញខ្មែរល្បីៗនៅកម្ពុជា

លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងបណ្ឌិត ឡាយ គឹមឆេន ធ្វើរឿងដ៏អស្ចារ្យលើវិស័យហាងបញ្ចាំជាមួយអ្នកជំនួញខ្មែរល្បីៗនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នកជំនួញវ័យក្មេងម្នាក់កំពុងតែមានឈ្មោះសម្លេងលើវិស័យជំនួញ គឺ លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា និងលោកបណ្ឌិត ឡាយ គឹមឆេន ថ្មីៗនេះ ស្រាប់់់់ងាកលោកងាកមក វិនិយោគលើវិស័យហាងបញ្ចាំជាមួយនិងអ្នកជំនួញខ្មែរល្បីៗ១ ក្រុមនៅកម្ពុជា ដោយបានដាក់សម្ភោធឲ្យដំណើរការជាផ្លូវការហើយកាលពីថ្ងៃទី ២២ខែគុម្ហៈនេះស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកបណ្ឌិត ឡាយ គឹមឆេន ដៃគូរភាគហ៊ុនក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក FT Cash Express Co ltd និងជាសហគ្រិនវ័យក្មេងបានបញ្ជាក់ថា តាមពិតនៃការសិក្សារយៈពេល២ឆ្នាំមកនេះ ដោយមើលឃើញពីតម្រូវការហាងបញ្ចាំស្របច្បាប់ច្រើន ដូច្នោះ ដើម្បីសម្រួលដល់បងប្អូនអាជីករតូចត្រូវការសាច់ប្រាក់រហ័សដូចនេះ មានតែក្រុមហ៊ុនហាងបញ្ចាំទេដែលអាចជួយពួកគាត់បាននិងមានការចុះបញ្ជីទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិត បានមានប្រសាសន៍ថា ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិនៅព្រឹកនេះ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិនៅព្រឹកនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិនៅព្រឹកនេះ នៅព្រឹកថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជេីញថ្លែងសារពិសេសជូនជនជាតិទូទាំងប្រទេសអំពីស្ថានភាពថ្មីៗចុងក្រោយពាក់ព័ន្ធប្រទេសកម្ពុជា។ ការថ្លែងសារនេះពិសេសនេះនឹងធ្វើឡើងនៅវិមានសន្តិភាព ដោយមានការផ្សាយផ្ទាល់ (Live) ផងដែរ។ បន្ទាប់ពីការថ្លែងសារពិសេស និងបើកឱ្យមានវេទិកាសំណួរ និងចម្លើយជាមួយអ្នកព័ត៌មាន, បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី៣របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live) ពិធីនេះនៅម៉ោង ៧:៣០ នាទីព្រឹក ពីវិមានសន្តិភាព៕...
រឿងក្រៅឆាក៖ទេសចរលើនាវាយក្យនិងកូឡាប៣០០ទង

រឿងក្រៅឆាក៖ទេសចរលើនាវាយក្យនិងកូឡាប៣០០ទង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ រឿងរ៉ាវនៃនាវាទេសចរអាមេរិក Westerdam បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញពិភពលោក ដោយសារតែការភ័យខ្លាចឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា (Covid-19) ដែលបានសម្លាប់ពលរដ្ឋចិនជាង២ពាន់នាក់ និងជិត៨ម៉ឺននាក់ទៀតបានឆ្លង។ នៅពេលដែលពិភពលោកមានការបារម្ភនិងភ័យខ្លាច ជាពិសេសប្រទេសចិន ដែលកំពុងតែប្រឈមដ៏ធ្ងន់ធ្ងរ ប្រទេសកម្ពុជាក៏បានដាក់ខ្លួនចូលទៅក្នុងសាច់រឿងដ៏រន្ធត់មួយនេះដែរ តែជាការចូលសង្គ្រោះអ្នកដំណើរលើនាវា Westerdam ដែលកំពុងស្ថិតក្នុងស្ថានភាពមួយដែលគេស្ទើរប្រៀបធៀបទៅនឹងរឿងភាពយន្តសោកនាដកម្មរបស់កប៉ាល់យក្ស ថាយថេនិច (Titanic) ដែលបានកើតឡើងនៅឆ្នាំ១៩១២ នៅពេលដែលកប៉ាល់មួយនេះបានបើកបុកផ្ទាំងទឹកកកនៅលើ មហាសមុទ្រអាត្លង់ទិកខាងជើង ហើយត្រូវបានផលិតជាភាពយន្តនៅឆ្នាំ១៩៩៧។ ចង់ដឹងថាតើដំណើរដើមទងនៃរឿងរ៉ាវជំងឺខូវីដ១៩ លងនាវាទេសចរចូលមកកម្ពុជានេះចេញមកពីណា? ទៅណា? និងកើតឡើងយ៉ាងដូចម្តេច? សូមតាមដានដូចតទៅ៖ * សៀវភៅទោះទាយស្រដៀងនឹងជំងឺ Covid...
ក្រសួងសុខាភិបាលកម្ពុជាថា៖ស្ត្រីជនជាតិអាមេរិក កាំង អាយុ ៨៣ឆ្នាំ មិនមានផ្ទុកវីរុសCOVID ១៩ នោះឡើយ

ក្រសួងសុខាភិបាលកម្ពុជាថា៖ស្ត្រីជនជាតិអាមេរិក កាំង អាយុ ៨៣ឆ្នាំ មិនមានផ្ទុកវីរុសCOVID ១៩ នោះឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា  បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីមិនប្រកតីនៃការធ្វើតេស្តវិជ្ជមានវីរុស COVID ១៩លើស្ត្រីជនជាតិអាមេរិកកាំង អាយុ ៨៣ឆ្នាំ នៅប្រទេសម៉ាឡេស៊ី ។ យោងតាមសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០២០នេះបានបង្ហាញថា លើស្ត្រីជនជាតិអាមេរិក កាំង អាយុ ៨៣ ឆ្នាំ រូបនេះ មិនមានផ្ទុកវីរុសCOVID ១៩ នោះឡើយ។ សូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖  ...