ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អ្នកដំណើរតាមនាវាអាមេរិកដែលមានតេស្តវិជ្ជមាន ចំពោះវីរុស Covid-19 នៅម៉ាឡេស៊ី មិនមានផ្ទុកវីរុសនេះទៀតទេ

អ្នកដំណើរតាមនាវាអាមេរិកដែលមានតេស្តវិជ្ជមាន ចំពោះវីរុស Covid-19 នៅម៉ាឡេស៊ី មិនមានផ្ទុកវីរុសនេះទៀតទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
គេហទំព័រ The Straits Times ថ្ងៃទី21/02/2020 បានឲ្យដឹងថា អ្នកដំណើរតាមនាវាអាមេរិកដែលទទួលបានតេស្តវិជ្ជមានចំពោះវីរុស coronavirus នៅក្នុងប្រទេសម៉ាឡេស៊ី ឥឡូវនេះលែងមានផ្ទុកវីរុសនេះហើយ។ ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail បាននិយា យកាលពីថ្ងៃសុក្រ ទី21 កុម្ភៈ ថា ស្ត្រីអាយុ 83ឆ្នាំ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ Sungai Buloh ត្រូវបានធ្វើតេស្តម្តងហើយម្តងទៀត ហើយលទ្ធផលបានបង្ហាញថា លោកស្រីមិនមានផ្ទុកវីរុសនេះទៀតទេ។ លោកបានឱ្យដឹងថា «ការធ្វើតេស្តរបស់លោកស្រីបានទទួលលទ្ធផលអវិជ្ជមាន។ ទោះយ៉ាងណា លោកស្រីនៅតែត្រូវបានគេរក្សាទុក អោយនៅមន្ទីរពេទ្យ ពីព្រោះលោកស្រីមិនមានសុខភាពល្អនៅឡើយទេ ហើយនៅតែមានរោគសញ្ញាផ្សេង។ នៅពេលដែលលោកស្រីលែងមាន រោគសញ្ញាហើយ នោះលោកស្រីអាចចេញពីមន្ទីពេទ្យបានហើយ»។ ស្ត្រីរូបនេះ និងប្តីអាយុ 85 ឆ្នាំរបស់គាត់បានស្ថិតនៅលើនាវា MS Wester dam ដែលបានចូលចតនៅក្រុងព្រះសីហនុប្រទេសកម្ពុជា កាល...
លោកជា សុផារ៉ា៖ស្ថាបត្យករនិងវិស្វករសំណង់ត្រូវអនុវត្តច្បាប់សំណង់ស្របតាមវិជ្ជាជីវៈ

លោកជា សុផារ៉ា៖ស្ថាបត្យករនិងវិស្វករសំណង់ត្រូវអនុវត្តច្បាប់សំណង់ស្របតាមវិជ្ជាជីវៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញជាអធិបតីបេីកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ “លេីកទី៣”។ ព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ។ វគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី៣ មានការចូលរួមពីគណវិស្វករ គណស្ថាបត្យករ និងវិស្វករស្ថាបត្យករសរុប៧២៥នាក់ ដែលបានចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានឱ្យដឹងថា វគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ជូនវិស្វករនិងស្ថាបត្យករជាលើកទី៣ នាពេលនេះ គឺក្នុងគោលបំណងដើម្បីប្រមូលនូវធនធានមនុស្សដែលចាត់ទុកថា ជាសក្តានុពលសម្រាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកំពុងបង្ហាញនូវសមត្ថភាពរបស់ខ្លួនក្នុងការរួមចំណែកដល់កិច្ចអភិវឌ្ឍជាតិ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាអ្នកសិក្សាគំរោងប្លង់និងអ្នកប្រចាំការនៅតាមបណ...
ក្រុមហ៊ុនចំនួន២ទៀតហើយ​​ទទួលបានសិទ្ធិវិនិយោគបង្កើងរោងចក្រនៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនចំនួន២ទៀតហើយ​​ទទួលបានសិទ្ធិវិនិយោគបង្កើងរោងចក្រនៅខេត្តកំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន “គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា” បានសម្រេចចេញវិញ្ញា​បនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ទៀត​ហើយ ដែល​​ទើប​តែ​​​ទទួលបានសិទ្ធិវិនិយោគបង្កើងរោងចក្រនៅ ក្រុងច្បារមន និងស្រុកឧត្តង ខេត្តកំពង់ស្ពឺ។​ ក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគនោះរួមមានទី១- ក្រុមហ៊ុន“LAI MAN INTERNATIONAL CO., LTD”គម្រោងបង្កើត​រោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧កន្លែង។ សម្រាប់ក្រុមហ៊ុនទី២- ឈ្មោះ“ TRIMAX APPAREL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំដីនិងភូមិសំបូរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិ​យោគប្រមាណ ២០,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារ...
លោក ឧកញ៉ា លី ហួរ នឹង​​​យកកង្វល់និងបញ្ហាប្រឈមរបស់វិស័យឯកជនជូននាយករដ្ឋមន្រ្តីដោះស្រាយ

លោក ឧកញ៉ា លី ហួរ នឹង​​​យកកង្វល់និងបញ្ហាប្រឈមរបស់វិស័យឯកជនជូននាយករដ្ឋមន្រ្តីដោះស្រាយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ឧកញ៉ា លី ហួរ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងសម្រាប់ផ្នែកឯកជននៃក្រុមការងារទី១៣ “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី២ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២០ ខែកុម្ភៈនេះ ដោយ​លោកបានត្រៀមយកកង្វល់និងបញ្ហាប្រឈមរបស់វិស័យឯកជនជូននាយករដ្ឋមន្រ្តីដោះស្រាយ។ ថ្លែងនៅក្នុងកិច្ចប្រជុំនាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា លោក ឧកញ៉ា លី ហួរ សហប្រធានក្រុមការងារតំណាងវិស័យឯកជន និងជាប្រធានសមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា «គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បី​បង្ហាញពីលទ្ធផល និងបញ្ហាដែលបានដោះស្រាយជាមួយសហប្រធានជាដៃគូរារដ្ឋាភិបាលនាពេលកន្លងទៅ ដែលជាកង្វល់ បញ្ហាប្រឈមរបស់សមាជិកសមាជិកានៃក្រុមការងារ និងជាពិសេស កិច្ចប្រជុំលើកទី២នេះ ដើម្បីស្វែងរកធាតុចូលក៏ដូច​ជាបញ្ហាប្រឈមថ្មីៗជាកង្វល់ចាំបាច់ត្រូវតែរកដំណោះស្រាយជូនដល់សមាជិកសមាជិកាក្នុងវិស័យនេះ»។ លោកឧកញ៉ាបញ្ជាក់ថា លោ...
 ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៖ ក្នុង១​ឆ្នាំចំណាយជិត២០០​លាន​ដុល្លារ សម្រាប់ធ្វើនិង​ជួសជុល​ផ្លូវ​

 ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៖ ក្នុង១​ឆ្នាំចំណាយជិត២០០​លាន​ដុល្លារ សម្រាប់ធ្វើនិង​ជួសជុល​ផ្លូវ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖  ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បានឲ្យដឹងថា ក្នុង ១​ឆ្នាំៗ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចំណាយ​ថវិកា​ជាតិប្រមាណ ២០០ លាន​ដុល្លារ លើ​ការងារ​ជួសជុល​ផ្លូវ​។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបែបនេះ​ក្នុង​សន្និសីទកាសែត រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។ លោកបញ្ជាក់ថា បើសិនជា​យើង​កាត់បន្ថយ​បាន​នូវ​ការដឹកជញ្ជូន​លើស​ទំងន់ មិនបណ្តាល​ឲ្យ​ខូច​ផ្លូវ នោះ​​យើង នឹងអាច​សល់​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ ក្នុង ១​ឆ្នាំៗ ដើម្បី​យកទៅ​សាងសង់​សាលារៀន និង​យកទៅ​ធ្វើ​ផ្លូវ​បាន​ច្រើនទៀត​៕​...
 ប្រធាន អនុប្រធាន​សាលាឧទ្ធរណ៍​តំបន់ ខេត្ត​ត្បូងឃ្មុំ និង​បាត់ដំបង ត្រូវបានតែងតាំង​

 ប្រធាន អនុប្រធាន​សាលាឧទ្ធរណ៍​តំបន់ ខេត្ត​ត្បូងឃ្មុំ និង​បាត់ដំបង ត្រូវបានតែងតាំង​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ក្នុង​ព្រះរាជក្រឹត្យ ចំនួន ២ ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់ តែងតាំង​ប្រធាន អនុប្រធាន អគ្គព្រះរាជអាជ្ញា អគ្គ​ព្រះរាជអាជ្ញារង និង​ព្រះរាជអាជ្ញា សាលាឧទ្ធរណ៍​តំបន់​។ ក្នុងនោះ គេ​ឃើញ​ឈ្មោះ​ប្រធាន​សាលាឧទ្ធរណ៍ ត្បូងឃ្មុំ និង​ប្រធាន​សាលាឧទ្ធរណ៍ បាត់ដំបង តែ​មិនឃើញ​ឈ្មោះ ប្រធាន​សាលាឧទ្ធរណ៍ ព្រះសីហនុ​។ រីឯ​អគ្គព្រះរាជអាជ្ញា​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ក៏​មិនឃើញ​នៅ​សាលាឧទ្ធរណ៍ បាត់ដំបង ឡើយ​។​ ​សូមបញ្ជាក់ថា កន្លងមក សំណុំរឿង​ក្តី​នៅ​តុលាការ បាន​កកស្ទះ​យ៉ាងច្រើន ពិសេស​នៅ​តុលាការ​សាលាឧទ្ធរណ៍ ដោយសារតែ​សាលាឧទ្ធរណ៍ មានតែ ១​គត់ នៅ​រាជធានី​ភ្នំពេញ​៕​...
តែងតាំង​និងផ្លាស់ប្តូរអនុប្រធានចៅក្រម សាលាដំបូងរាជធានី-ខេត្ត ចំនួន៣២រូប ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង១៥រូប

តែងតាំង​និងផ្លាស់ប្តូរអនុប្រធានចៅក្រម សាលាដំបូងរាជធានី-ខេត្ត ចំនួន៣២រូប ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង១៥រូប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរ និងតែងតាំង អនុប្រធាន និងចៅក្រម សាលាដំបូងរាជធានី-ខេត្ត ចំនួន៣២រូប និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចំនួន១៥រូប ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។...
ក្រុមហ៊ុនអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិកបាត់បង់ទឹកប្រាក់២៧ពាន់លានដុល្លាដោយសារវីរុសខូវីដ-១៩

ក្រុមហ៊ុនអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិកបាត់បង់ទឹកប្រាក់២៧ពាន់លានដុល្លាដោយសារវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Japantimes News បានចុះផ្សាយនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈនេះថា ក្រុមហ៊ុនអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Airlines) នឹងបាត់បង់ទឹកប្រាក់ប្រមាណជាង២៧.៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ ដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩នៅប្រទេសចិន ។ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (International Air Transport Association) ដែលហៅកាត់ថា IATA បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ដែលបម្រើការដឹកជញ្ជូនក្នុងស្រុករបស់ប្រទេសចិន បានខាតបង់ទឹកប្រាក់១.៥ពាន់លានដុល្លារអាមេរិករួចជាស្រេចទៅហើយដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩នេះ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២១២៩នាក់ដោយវីរុសខូវីដ-១៩ មនុស្សប្រមាណ ៧៤៥៧៦នាក់ បានឆ្លងវីរុសនេះ និងអ្នកជម្ងឺវីរុសខូវីដ-១៩ចំនួន ១៦៣២៩ នាក់ បានជាសះស្បើយពីវីរុសនេះដែរ ៕...
ចិនខាតបង់ទឹកប្រាក់ពីការបញ្ជាទិញក្រៅប្រទេសដោយសារវីរុសខូវីដ-១៩

ចិនខាតបង់ទឹកប្រាក់ពីការបញ្ជាទិញក្រៅប្រទេសដោយសារវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក Robin Yang នាយកប្រតិបត្តិការនិងគុណភាពផ្នែកផលិតកម្មរបស់ប្រទេសចិននៅខេត្ត ក្វាងទុង បាននិយាយថា ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ បានធ្វើឲ្យប្រទេសចិនខាតបង់ទឹកប្រាក់យ៉ាងច្រើនលើការបញ្ជាទិញពីក្រៅប្រទេស ដែលនេះបើតាមការចុះផ្សាយរបស់ Yahoo News ។ លោក Robin Yang បានបន្ថែមថា ជាធម្មតានៅខែកុម្ភៈស្ទើររាល់ឆ្នាំ ចិនបានទទួលទឹកប្រាក់ប្រមាណជាង៤០០លានយ័ន (yuan) ស្មើនឹងទឹកប្រាក់ជាង៥៧លានដុល្លារអាមេរិកពីការបញ្ជាទិញពីក្រៅប្រទេស ។ ប៉ុន្តែនៅខែកុម្ភៈ ឆ្នាំ២០២០នេះ ចិនបានទទួលទឹកប្រាក់ត្រឹមតែជាង ២០លានយ័ន ស្មើនឹងជាង២.៨៥លានដុល្លារអាមេរិក ។ ចំណែកសែសង្វាក់ផ្គត់ផ្គង់ទំនិញ សេវាកម្ម និងប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសនេះ ក៏បានធ្លាក់ចុះគ្រប់ផ្នែកផងដែរបន្ទាប់ពីការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ៕  ...
មនុស្ស៣៣នាក់ស្លាប់ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅអូស្ត្រាលី

មនុស្ស៣៣នាក់ស្លាប់ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅអូស្ត្រាលី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ស្កុត ម៉ូរីសុន (Scott Morrison) នាយករដ្ឋមន្ត្រីរបស់ប្រទេសអូស្ត្រាលីបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈនេះថា កំណើនមនុស្សស្លាប់បានកើនឡើងដល់ចំនួន៣៣នាក់ហើយ ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលី ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ Reuters ។ លោក ស្កុត ម៉ូរីសុន បានបន្ថែមថា ភ្លើងឆេះព្រៃដ៏មហន្តរាយបានចាប់ផ្តើមឡើងចាប់តាំងពីខែកញ្ញាឆ្នាំ២០១៩កន្លងមករហូតដល់បច្ចុប្បន្ននេះនៅមិនទាន់ផុតរលត់នៅឡើយទេ ដែលបានបំផ្លិចបំផ្លាញតំបន់ព្រៃអស់ទំហំប្រហាក់ប្រហែលទំហំដីរបស់ប្រទេសកូរ៉េខាងត្បូង ។ មូលហេតុដែលនាំឲ្យភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះដែលមិនអាចពន្លត់បាន គឺដោយសារតំបន់ព្រៃនៅក្នុងប្រទេសនេះ បានជួបប្រទះគ្រោះរាំងស្ងួតអស់រយៈពេលជាង៣ឆ្នាំហើយ ដែលជាភាពងាយស្រួលសម្រាប់ភ្លើងព្រៃក្នុងការឆេះរាលដាលដ៏មានឥទ្ធិពល ៕  ...