ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោក ជា ច័ន្ទបរិបូរណ៍ថា កម្ពុជាមិនមានការរើសអើងនិងបង្កអំពើហិង្សាប្រឆាំងនឹងស្ត្រីលក់ដូរតាមអនឡាញនោះទេ

លោក ជា ច័ន្ទបរិបូរណ៍ថា កម្ពុជាមិនមានការរើសអើងនិងបង្កអំពើហិង្សាប្រឆាំងនឹងស្ត្រីលក់ដូរតាមអនឡាញនោះទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានប្រសាសន៍ឆ្លើយតបនិងអង្គការលើកលែងទោសអន្តរជាតិ( Amnesty International )ដោយលោកសង្កត់ធ្ងន់ថា បើលក់ដូរលក់ទៅគ្មានរណារករៀង តែកុំលក់ហួសហេតុធ្វើឲ្យបាត់បង់តម្លៃខ្លួនឯងក្នុងនាមជាស្រ្តីខ្មែរ ហើយសុំផផ្ញើសារព្រមានរបស់អង្គការមួយដែលចោទថា កម្ពជាហាមស្ត្រីស្លៀកពាក់ស៊ិចស៊ីលក់ផលិត​ផល​លើ​បណ្តាញសង្គមជាការរើសអើង និងបង្កឱ្យកើតមានអំពើហិង្សាប្រឆាំងនឹងស្ត្រី។ លោកបានមានប្រសាសន៍ថា «តាមពិតដូចជាចម្លែកពេកហើយ ដោយសារតែ ថ្មីៗនេះប្រមុខដឹកនាំយើងមានប្រសាសន៍ហើយ​ពីវិធានការនេះ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ស្រ្តីៗនៅកម្ពុជាទៅលើអ្នកឡាយលក់ផលិតផលអនឡាញកន្លងទៅ ដោយសារអស់លោកមិនស្គាល់វប្បធម៌និងអរិយធម៌កម្ពុជាពិត ធ្លាប់ប្រទេសលោកដើរស្រាតឬស្លៀកស៊ិចស៊ីតាមសារធារណៈមិនខ្វល់ក៏បានតែខុសពីច្បាប់ទំលាប់កម្ពុជាទាំងស្រុង»។ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានថ្លែងថា សព្វថ្ងៃនេះការប្រើប្រាស់ប្រព័ន្ធសង្គមវ...
តំលៃស្រូវសើម និងស្ងួត សម្រាប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០

តំលៃស្រូវសើម និងស្ងួត សម្រាប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តារាងតំលៃស្រូវសើម និងស្ងួត សម្រាប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ នៃសហព័ន្ធស្រូវអង្ករកម្ពុជា
ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៖ នឹងបង្កើតការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋតាមរយៈអនឡាញ

ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៖ នឹងបង្កើតការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋតាមរយៈអនឡាញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នឹងបង្កើតការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋតាមរយះ អនឡាញ។ នេះយោងតាមការបញ្ជាក់របស់លោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងបែបនេះ នៅក្នុងសន្នីសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២០នេះ នាទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា យើងរំពឹងទុកក្នុងឆ្នាំ២០២០ នេះ​ សម្រាប់ការដាក់ឲ្យដំណើរការនូវការដាក់ពាក្យបណ្តឹងតាមអន ឡាញ របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបានឲ្យដឹងថា បើនិយាយពីបណ្តឹងនៅតាមអនឡាញ គឺអាចមានការកើនឡើង ដោយសារធម្មតា យើងទទួលបានជាសំបុត្រច្រើនស្រាប់ទៅហើយ។ លោកបានបញ្ជាក់បន្ថែមថា បណ្តឹងដែលទទួលបានភាគច្រើន គ...
ថ្ងៃទី២១ខែកុម្ភៈនេះ គណៈកម្មការនឹងបិទប្រកាសលទ្ធផលឈ្មោះបេក្ខជនប្រលងជាប់ក្របខ័ណ្ឌកងទ័ពជើងគោក

ថ្ងៃទី២១ខែកុម្ភៈនេះ គណៈកម្មការនឹងបិទប្រកាសលទ្ធផលឈ្មោះបេក្ខជនប្រលងជាប់ក្របខ័ណ្ឌកងទ័ពជើងគោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រកាសឲ្យដឹងថា គណៈកម្មការនឹង ប្រកាសលទ្ធផលនៃការជ្រើស រើសពលទាហានបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការប្រកាសលទ្ធផល នៃការជ្រើសរើសពលទាហានបំពេញក្របខណ័្ឌឲ្យកងទ័ពគោក បានបញ្ជាក់ថា បេក្ខជនដែលត្រូវបានជ្រើសរើស(ជាប់ជាស្ថាពរ) នឹងត្រូវមកបង្ហាញមុខជាកំហិត ដើម្បីធ្វើការហ្វឹកហ្វឺន នៅវេលាម៉ោង៧:០០ព្រឹក ថ្ងៃទី២៧-២៨ ខែកុម្ភ: ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក និងទីបញ្ជាការយោធភូមិភាគ នានាដែលបានកំណត់៕ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖  ...
មនុស្សជាសះស្បើយពីវីរុសខូវីដ-១៩កើនឡើងដល់១៦៣៤២នាក់ ខណៈមនុស្សស្លាប់កើនឡើងដល់២១២៥នាក់

មនុស្សជាសះស្បើយពីវីរុសខូវីដ-១៩កើនឡើងដល់១៦៣៤២នាក់ ខណៈមនុស្សស្លាប់កើនឡើងដល់២១២៥នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សជាសះស្បើយពីវីរុសខូវីដ-១៩ (COVID-19) នៅជុំវិញពិភពលោកបានកើនឡើងដល់១៦៣៤២ នាក់គិតត្រឹមព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈនេះ ចំណែកចំនួនមនុស្សស្លាប់ដោយវីរុសនេះក៏បានកើនឡើងដល់២១២៥នាក់ផងដែរ ។ ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកក៏បានកើនឡើងខ្ពស់ផងដែរដល់ចំនួន ៧៦៦៩៥ នាក់ហើយដែរ ដែលជាបរិមាណមនុស្សឆ្លងវីរុសនេះ ក្នុងល្បឿនយឺត នៅក្រោមចំនួន ២០០០នាក់ក្នុងមួយថ្ងៃ ប្រៀបធៀបនឹងចំនួនជាង៣០០០នាក់ក្នុងមួយថ្ងៃកាលពីមុន ។ សូមបញ្ជាក់ថា នៅថ្ងៃពុធដដែលនេះ លោក Alireza Vahabzadeh ទីប្រឹក្សាក្រសួងសុខាភិបាលអ៊ីរ៉ង់បានប្រកាសថា មនុស្សចំនួនពីរនាក់បានបាត់បង់ជីវិតដោយវីរុសខូវីដ-១៩ នៅប្រទេសអ៊ីរ៉ង់ ដែលជាករណីស្លាប់លើកដំបូងសម្រាប់តំបន់មជ្ឈិមបូព៌ា ៕...
លិខិតមិត្តអ្នកអាន៖អ៊ីនធើណិត២៤ម៉ោងយីហោ អេស អិន កីឡាអេឡិចត្រូនិច មានបង្កប់ល្បែងស៊ីសងតាមអនឡាញ 

លិខិតមិត្តអ្នកអាន៖អ៊ីនធើណិត២៤ម៉ោងយីហោ អេស អិន កីឡាអេឡិចត្រូនិច មានបង្កប់ល្បែងស៊ីសងតាមអនឡាញ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន៖អ៊ីនធើណិត២៤ម៉ោងយីហោ SN កីឡាអេឡិចត្រូនិច មានបង្កប់ល្បែងស៊ីសងតាមអនឡាញ  ភ្នំពេញ៖ ទីតាំងអ៊ីនធើណិត២៤ម៉ោងយីហោ អេស អិន កីឡាអេឡិចត្រូនិច មានបង្កប់ល្បែងស៊ីសងតាមអនឡាញ យ៉ាងរលូន​មិនរំខានដល់អាជ្ញាធរមូលដ្ឋានឡើយ ។ ទីតាំងល្បែងហ្គេមបាញ់ត្រី យីហោ អេស អិន កីឡាអេឡិចត្រូនិច នេះកំពុងដំណើរការយ៉ាងរលូន​បង្អួតភ្នែកប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយមិនដែលឃើញ អាជ្ញាធរខណ្ឌទួលគោគ បង្ក្រាបទេ។ ការដែលមិនអើពើបង្ក្រាបល្បែងហ្គេម បែបនេះ ត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានខណ្ឌអាចទទួលបានលាភសក្ការៈ ពីមេល្បែងនោះជាមិនខានហើយមើលទៅ។ អ៊ីនធើណិត២៤ម៉ោងយីហោ អេស អិន កីឡាអេឡិចត្រូនិច មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕  ...
សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា៖ សោកស្តាយចំពោះអឺរ៉ុបដែលបានការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA

សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា៖ សោកស្តាយចំពោះអឺរ៉ុបដែលបានការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA)សម្តែងការខកចិត្ត  ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការសហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ អំពីការកាត់ផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» EBA ពីកម្ពុជា។ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា  បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា  ទោះបីជាមានការសម្រេចចិត្តនេះក្តី ក៏ខ្លួន និងសមាជិករបស់ខ្លួន នៅតែបន្តប្តេជ្ញាចិត្តចំពោះកម្ពុជា និងធ្វើអ្វីដែលយើងអាចធ្វើទៅបាន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការដកកម្មវិធីអនុគ្រោះពន្ធមួយនេះ និងជួយជ្រោមជ្រែងដល់កម្មករ ព្រមទាំងវិស័យផលិតកម្មរបស់កម្ពុជា ឱ្យមានការរីកចម្រើនបន្តទៅមុខទៀត និងកាន់តែសម្បូរបែប។ សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ទៀតថា សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ក៏បានលើកទឹកចិត្តដល់ម្ចាស់រោងចក្រ និងកម្មករទាំងអស់ឱ្យរួមសហការយ៉ាងជិត...
ចិនចាប់ផ្តើមផ្គត់ផ្គង់ក្រុមហ៊ុនក្រៅប្រទេសដើម្បីធានាស្ថិរភាពផ្នែកពាណិជ្ជកម្ម

ចិនចាប់ផ្តើមផ្គត់ផ្គង់ក្រុមហ៊ុនក្រៅប្រទេសដើម្បីធានាស្ថិរភាពផ្នែកពាណិជ្ជកម្ម

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
គេហទំព័រក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានផ្សព្វផ្សាយនៅថ្ងៃពុធ ទី១៩ ខែកុម្ភៈនេះថា ក្រសួងនេះចាប់ផ្តើមដំណើរការពាណិជ្ជ កម្មរបស់ខ្លួនជាមួយក្រុមហ៊ុនដៃគូរនៅជុំវិញពិភពលោកវិញហើយ ទោះបីជាមានការផ្ទុះឡើងនៃវីរុសខូវីដ-១៩ក៏ដោយ ។ នេះបើតាមការចុះផ្សាយរបស់ CGTN ។ គេហទំព័រដដែលបានបន្តថា ក្រសួងពាណិជ្ជកម្មចិននឹងបន្តគាំទ្រដល់សហគ្រាស ក្រុមហ៊ុនវិនិយោគ និងពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្គត់ផ្គង់សម្ភារៈ ផលិតផល និងការងារដល់ក្រុមហ៊ុនក្រៅប្រទេសទាំងនោះ ដូចដែលចិនបានធ្វើរួចហើយ ។ សូមបញ្ជាក់ជូនថា ពាណិជ្ជកម្មរវាងប្រទេសចិន និងក្រុមហ៊ុននៅជុំវិញពិភពលោក មានភាពរអាក់រអួលដោយសារតែការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ដោយចិនមិនបានផ្គត់ផ្គង់គ្រប់គ្រាន់គ្រាន់ទៅតាមតម្រូវការរបស់ក្រុមហ៊ុននានា ដែលពាក់ព័ន្ធជាមួយនឹងចិន ៕...
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល ជូនដំណើរចុងក្រោយភ្ញៀវទេសចរណ៍ចុះពីលើនាវា Westerdamទៅប្រទេសកំណើតវិញ​​​

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល ជូនដំណើរចុងក្រោយភ្ញៀវទេសចរណ៍ចុះពីលើនាវា Westerdamទៅប្រទេសកំណើតវិញ​​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលស្វាគម៍អ្នកដំណើរចំនួន ២៣៣រូបចុងក្រោយ ចុះពីលើនាវា Westerdam ដែលទទួលបានការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីសប្តាហ៍មុន។ ការចាកចេញពីនាវារបស់អ្នកដំណើរចម្រុះជាតិសាសន៍នេះ ធ្វើងឡើងក្នុងគោលបំណងធ្វើដំណើរទៅកាន់ប្រទេសរបស់ខ្លួន តាមរថយន្តក្រុងចំនួន១០គ្រឿង ចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ រួចទើបបន្តដំណើរតាមជើងហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ។ ការទទួលបដិសណ្ឋារកិច្ច និងជូនដំណើរនេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់ជូនក្រមាធ្វើពីសូត្ររបស់កម្ពុជា ជាកាដូអនុស្សាវរីយ៍ជូនដល់ភ្ញៀវទេសចរណ៍ទាំង២៣៣រូបនោះ។ ជាមួយគ្នានេះផងដែរ ការអញ្ជើញទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam ដែលត្រូវបានបដិសេធការចូលចតពីបណ្ដាប្រទេសមួយចំនួនដោយសារភ័យខ្លាចករណីជំ...
ក្រសួងពាណិជ្ជកម្ម លើកកម្ពស់ការចូលរួមប្រកបដោយប្រសិទ្ធភាពការងារកូដិចនៅកម្ពុជា ដើម្បីពង្រឹងស្តង់ដារគុណភាព និងសុវត្ថិភាពម្ហូបអាហារ

ក្រសួងពាណិជ្ជកម្ម លើកកម្ពស់ការចូលរួមប្រកបដោយប្រសិទ្ធភាពការងារកូដិចនៅកម្ពុជា ដើម្បីពង្រឹងស្តង់ដារគុណភាព និងសុវត្ថិភាពម្ហូបអាហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី “ការលើកកម្ពស់ការចូលរួមប្រកប ដោយប្រសិទ្ធភាពក្នុងការងារកូដិចនៅកម្ពុជា”កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈ កម្មាធិការអន្តរក្រសួងសម្របសម្រួលការត្រួតពិនិត្យគុណភាព សុវត្ថិ ភាព ផលិតផល និងសេវាកម្ម និងគណៈកម្មាធិការកូដិចជាតិ   មានប្រសាសន៍ថា សិក្ខាសាលាថ្នាក់ជាតិនេះ នឹងបង្កើនសមត្ថភាពយល់ដឹងដល់មន្ត្រី ស្ថាប័នពាក់ព័ន្ធ ឱ្យបានស៊ីជម្រៅ ពីដំណើរការប្រព្រឹត្តទៅនៃកិច្ចការកូដិចជាតិ ដើម្បីជំរុញការចូលរួមរបស់កម្ពុជា ឱ្យបានសកម្ម និងមានប្រសិទ្ធភាព នៅក្នុងដំណើរការរៀបចំអភិវឌ្ឍន៍ស្តង់ដារគុណភាព និងសុវត្ថិភាពម្ហូបអាហារ។ លោករដ្ឋមន្ត្រី បានបន្ថែមថា តម្លៃស្នូលនៃកូដិច គឺការបង្កើតស្តង់ដារលើមូលដ្ឋានវិទ្យាសាស្រ្ត និងសមស្រ...