ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សភាពាណិជ្ជកម្មកម្ពុជា ចុះអនុស្សារណៈយោគយល់ ជាមួយគណៈមេធាវីរកម្ពុជា

សភាពាណិជ្ជកម្មកម្ពុជា ចុះអនុស្សារណៈយោគយល់ ជាមួយគណៈមេធាវីរកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុ ស្សារណៈយោគយល់ ជាមួយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នៅក្នុងវិស័យពាណិជ្ជកម្ម និងសេវាកម្មច្បាប់ នៅក្នុងប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខានេះ​​​ ត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋាន នៃសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកសួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណា ចក្រកម្ពុជា។ អនុស្សរណៈនៃការយោគយល់នេះ នឹងរឹតចំណងមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងគោលដៅផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ដែលទាក់ទងនឹងការវិវឌ្ឍផ្នែកពាណិជ្ជកម្ម សេវាកម្មច្បាប់ និងចំណេះដឹង បទពិសោធន៍ផ្នែកច្បាប់ ជាពិសេស គឺច្បាប់ទាក់ទងនឹងវិស័យពាណិជ្ជកម្ម៕...
លោក គឿន ភិរម្យ និងភរិយា អបអរសាទរ លោក គង់ សោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រត្រាសបង្គាប់​​តែងតាំងជាអភិបាលខេត្តកណ្តាល

លោក គឿន ភិរម្យ និងភរិយា អបអរសាទរ លោក គង់ សោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រត្រាសបង្គាប់​​តែងតាំងជាអភិបាលខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅថ្ងៃទី១៩ខែគុម្ភៈនេះ លោក គឿន ភិរម្យ និងភរិយា បុត្រា បុត្រី ព្រមទាំងសហការីទាំងអស់ បានផ្ញើសារ គោររព និងអបអរសាទរអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម គង់ សោភ័ណ្ឌ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់នូវសេចក្តីទុកចិត្តដ៏ឧត្តុងឧត្តម និងទូលថ្វាយព្រះមហាក្សត្រតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាលជំនួស លោក ម៉ៅ ភារុណ ។ ក្នុងឱកាសដ៏ថ្លៃថ្លា និងជាមហាកិត្តិយស យើងខ្ញុំបាទនិងភរិយា សូមប្រសិទ្ធពរជ័យជួន ឯកឧត្តម ទទួលបានជោគជ័យថ្មៗបន្ថែមទៀត ក្នុងបេសកកម្មដឹកនាំប្រជាពលរដ្ឋឲ្យមានការអភិវឌ្ឍន៍ធ្វើឲ្យខេត្តកណ្តាលឲ្យមានការរីកចម្រើននិងប្រជាពលរដ្ឋមានជីវភាពធូរធា និងមានការអភិវឌ្ឍន៍ជឿនលឿនទៅមុខ ក្រោមការដឹកនាំដ៏ឆ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមគោររពជូនពរ ដល់ ឯកឧត្តម ដែលត្រូវបានតែងតាំង ឋានន្តរសក្តិឧត្តមមន្រ្តីថ្នាក់លេខ៥ នៃគណៈអភិបាលខេត្ត កណ្តាល សូម ឯកឧត្តម និងលោកជំទាវ ទទួលបាន នូវពរជ័យសិរីសួស្...
លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា និងលោកជំទាវ អបអរសាទរ លោក ​​គង់ សោភ័ណ្ឌ​​ ត្រូវ​បាន​​​​ព្រះមហាក្សត្រ​​តែងតាំងជាអភិ​បាលនៃគណៈអភិបាលខេត្តកណ្តាល

លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា និងលោកជំទាវ អបអរសាទរ លោក ​​គង់ សោភ័ណ្ឌ​​ ត្រូវ​បាន​​​​ព្រះមហាក្សត្រ​​តែងតាំងជាអភិ​បាលនៃគណៈអភិបាលខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា និងលោកជំទាវ បុត្រា បុត្រី ​​  ព្រមទាំងបុគ្គលិកក្រុមហ៊ុន N&Y Realty ទាំងអស់ សូមគោររព ​និង​​ អបអរសាទរអស់ពីដួងចិត្ត​​ ជូនចំពោះ ​​ឯកឧត្តម​​ គង់ សោភ័ណ្ឌ ដែលត្រូវបាន​រាជរដ្ឋាភិបាលកម្ពុជា​​​​​ផ្តល់នូវសេចក្តីទុកចិត្តដ៏ឧត្តុងឧត្តម និងទូលថ្វាយ​​ព្រះមហាក្សត្រ​​តែងតាំងជាអភិ​បាលនៃគណៈអភិបាលខេត្តកណ្តាលជំនួស លោក ម៉ៅ ភារុណ ។ ​​ក្នុងឱកាសដ៏ថ្លៃថ្លា និងជា​​មហាកិត្តិយស យើងខ្ញុំបាទនិងភរិយា ​​សូម​ប្រសិទ្ធពរជ័យ​ជួន ឯកឧត្តម ទទួល​បាន​ជោគជ័យ​ថ្មៗ​បន្ថែមទៀត​​​ ក្នុងបេសកកម្ម​​ដឹកនាំប្រជាពលរដ្ឋឲ្យ​មានការ​​​អភិវឌ្ឍន៍ធ្វើ​​ឲ្យខេត្តកណ្តាល​​ឲ្យ​មានការរីកចម្រើននិង​​​ប្រជាពលរដ្ឋមានជីវភាពធូរធា​ និងមានការអភិវឌ្ឍន៍ជឿនលឿន​​​ទៅមុខ ក្រោម​ការដឹកនាំដ៏ឆ្លាសវៃរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​នៃព្រះរាជាណាចក្រកម្ពុជា។​ ​សូមគោររ​​ពជូនពរ ដល់ ឯកឧត្តម ត្រូវបានតែងតាំង ឋានន្តរសក្តិឧត្តមមន្រ្តីថ្នាក...
ប្រាក់ចំណូលក្រុមហ៊ុន Apple នឹងធ្លាក់ចុះទាបជាងការរំពឹងទុកនៅត្រីមាសទីពីរឆ្នាំនេះដោយសារវីរុសខូវីដ-១៩

ប្រាក់ចំណូលក្រុមហ៊ុន Apple នឹងធ្លាក់ចុះទាបជាងការរំពឹងទុកនៅត្រីមាសទីពីរឆ្នាំនេះដោយសារវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅរដ្ឋ California សហរដ្ឋអាមេរិក នឹងធ្លាក់ចុះទាបជាងការរំពឺងទុកនៅត្រីមាសទីពីរនៃឆ្នាំ២០២០នេះ ដោយសារការផ្ទុះឡើងនៃវីរុសខូវីដ ១៩ នៅប្រទេសចិន ។ នេះបើតាមការចុះផ្សាយរបស់ AP ។ តាមការរំពឹងទុកកាលពីខែមករាដើមឆ្នាំ២០២០នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple នៅត្រីមាសទីពីរក្នុងឆ្នាំនេះ អាចនឹងកើនឡើងក្នុងរង្វង់ពី៦៣ពាន់លានទៅ៦៧ពាន់លានដុល្លារ ដែលជាប្រាក់ចំណូលខ្ពស់ប្រចាំត្រីមាស ។ មូលហេតុដែលនាំឲ្យប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ នេះដោយសាររោងចក្រផលិតទូរស័ព្ទដៃ ការិយាល័យធ្វើការ រួមទាំងហាងលក់ផលិតផលទូរស័ព្ទដៃ iPhone នៅប្រទេសចិនចំនួន៤២ បាន បិទទ្វារមួយរយៈ ។ ចំណែកតម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Apple ក៏បានធ្លាក់ចុះរហូតដល់២%ផងដែរ ខណៈដែលមានក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ នៅប្រទេសចិន ជាទីដែលក្រុមហ៊ុននេះមិនទាន់បើកទ្វាររោងចក្រ ៕...
ក្រសួងកសិកម្ម៖ រៀបចំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ក្រសួងកសិកម្ម៖ រៀបចំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ បានរៀបចំសិក្ខាសាលាស្តីពីការ "ការពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ" ។ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។ លោក គុយ ម៉ារិនឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួល និងអនុវត្តការពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានអានរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពដែលក្រុមការងារសម្រេចបានកន្លងមកមានដូចជា៖ ១. បានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់កណ្តាល ដែលមានអង្គភាពពាក់ពន្ធ័ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត។ ២. បានរៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីការធ្វើវិសហមជ្ឈការផ្ទេរតាមបែបប្រតិភូកម្មនូវសេវាមុខងាររដ្ឋបាល ទៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងទៅការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក-ខណ្ឌនៅ...
ក្រុមហ៊ុនលក់គ្រឿងសំណង់ហ៊ួ​ត ជា បើក​សាខា​ថ្មីមួយទៀតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ក្រុមហ៊ុនលក់គ្រឿងសំណង់ហ៊ួ​ត ជា បើក​សាខា​ថ្មីមួយទៀតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ​៖ ក្រុមហ៊ុន ហ៊ួ​ត ជា ដែលជាក្រុមហ៊ុនលក់គ្រឿងសំណង់ បានប្រគល់​សិទ្ធិ​ចែកចាយ​ថ្មី​ទៀត​ នៅ​សាខា​ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ ដល់​លោក បញ្ញា គីម​ស្រ៊ាង ​។ ពិធី​នេះបានធ្វើឡើងកាលពីថ្ងៃទិ១៨ ខែកុម្ភៈនេះ ឆ្នាំ២០២០ ចូលរួម​ពី​សំណាក់​គណៈ​គ្រប់គ្រង ដៃគូ​សហការ និង​អតិថិជន​ជាច្រើន ។ លោក​ឧកញ៉ា ហ៊ួ​ត ជា អគ្គនាយក​ក្រុមហ៊ុន ហ៊ួ​ត ជា បាន​​កាត់​ខ្សែបូ​ ជានិមិត្តរូប​នៃការបើក​សម្ពោធ​សាខា​ថ្មីរបស់ក្រុមហ៊ុន ហ៊ួត ជា សាខា​ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ ។ សាខាក្រុមហ៊ុន ហ៊ួត ជា នៅ​ពញាក្រែក​នេះ បង្ហាញ​ពី​ភាព​កាន់តែ​ងាយស្រួល ដោយ​មិនចាំបាច់​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ក្នុងការ​ស្វែងរក​ផលិតផល ដែលមាន​គុណភាព ព្រមទាំង​សម្ភារៈ​សំណង់​សំបូរបែប និង​ការផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន កាន់​ខ្លាំង​ឡើង​។ សម្រាប់​អតិថិជន ដែល​រស់នៅ​ស្រុក​ពញាក្រែក អាចទាក់ទង​ទៅកាន់​សាខា​ពញាក្រែក តាម​លេខ​ទូរ​ស័ព្ទ​៖  ០៧៨ ៦៣៦ ៨៩៣៕​...
ធនាគារ​ACLIDA ប្រកាស​ផ្តល់រង្វាន់​ដល់ដៃគូដែល​ទទួល​ទូទាត់​តាម​អេស៊ីលីដាទាន់ចិត្តទូទាត់​តាម ឃ្យូអរកូដ ( QR Code)

ធនាគារ​ACLIDA ប្រកាស​ផ្តល់រង្វាន់​ដល់ដៃគូដែល​ទទួល​ទូទាត់​តាម​អេស៊ីលីដាទាន់ចិត្តទូទាត់​តាម ឃ្យូអរកូដ ( QR Code)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ធនាគារ​ACLIDA ប្រកាស​ផ្តល់រង្វាន់​លើកទឹកចិត្តដល់ដៃគូដែល​ទទួល​ទូទាត់​តាម​អេស៊ីលីដាទាន់ចិត្តទូទាត់​តាម ឃ្យូអរកូដ ( QR Code) ។ នេះបើយោងតាមផេកហ្វេសប៊ុក របស់ធនាគារអេស៊ីលីដា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានបញ្ជាក់ថា ​អតិថិជន​ដែល​ជា​ដៃគូ​របស់​ធនាគារ អេស៊ីលីដា ទាំងអស់ មេត្តា​ជ្រាបថា ធនាគារ​នឹង​ផ្តល់រង្វាន់​លើកទឹកចិត្តដល់ដៃគូ​ទាំងអស់ ដែល​ទទួល​ទូទាត់​តាម​អេស៊ីលីដាទាន់ចិត្ត (ទូទាត់​តាម ឃ្យូអរកូដ / QR Code) រៀងរាល់ខែ ដូចខាងក្រោម៖ - ចាប់ពី ១០ ដល់ ៥០ ប្រតិបត្តិការ ក្នុងមួយខែ នឹងទទួលបាន ១០ដុល្លារ។ - ចាប់ពី ៥១ ដល់ ១០០ ប្រតិបត្តិការ ក្នុងមួយខែ នឹងទទួលបាន ៣០ដុល្លារ។ - ចាប់ពី ១០១ ដល់ ៥០០ ប្រតិបត្តិការ ក្នុងមួយខែ នឹងទទួលបាន ៥០ដុល្លារ។ - ច្រើនជាង ៥០០ ប្រតិបត្តិការ ក្នុងមួយខែ នឹងទទួលបាន ១០០ដុល្លារ។ - ការផ្តល់រង្វាន់លើកទឹកចិត្តនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ - សម្រាប់ការទ...
 ក្រសួងសុខាភិបាលថា៖ អ្នកដំណើរលើនាវា Westerdam នៅសល់ចំនួន៧៨១នាក់ មិនមានមេរោគ Covid-19 ទេ

 ក្រសួងសុខាភិបាលថា៖ អ្នកដំណើរលើនាវា Westerdam នៅសល់ចំនួន៧៨១នាក់ មិនមានមេរោគ Covid-19 ទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា  បានចេញសេចក្តីប្រកាសថា លទ្ធផលពិនិត្យសុខភាពលើអ្នកដំណើរតាមនាវា Westerdam ទាំងអស់ដែលនៅសល់ប្រមាណ៧៨១នាក់ ទាំងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ គឺមិនមានមេរោគកូរ៉ូណាថ្មី (Covid-19) ទេ។ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០នេះ បានបញ្ជាក់ថា អ្នកដំណើរតាមនាវាខ្នាតធំ Westerdam នៅសល់ ចំនួន៧៨១នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19) ។ ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ​ ៕...
កម្ពុជាអបអរសាទរមិត្តចិនក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ (Covid-19) និងការមើលថែនិស្សិតកម្ពុជានៅប្រទេសចិន

កម្ពុជាអបអរសាទរមិត្តចិនក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ (Covid-19) និងការមើលថែនិស្សិតកម្ពុជានៅប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានសេចក្តីរីក រាយជាមួយនឹងព័ត៌មានអំពីប្រទេសចិនដែលបានប្រកាសថា បាន រកឃើញឱសថដែលអាចព្យាបាលជំងឺបង្កដោយមេរោគកូវីដ១៩ Covid-19 ​។ តាមរយៈថ្នាំព្យាបាលជំងឺគ្រុនចាញ់ដែលមានលក់នៅតាមទីផ្សារសព្វថ្ងៃ។ ប្រសិនបើឱសថនេះអាចព្យាបាលមនុស្សជាសះស្បើយពិតមែននោះ សភាពការណ៍នឹងអាចរលត់បានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។ នេះក៏ជាដំណឹងល្អសម្រាប់យើងទាំងអស់គ្នា។ សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ ២០១៨ ២០១៩ ចំនួន ១,៩៧៧នាក់ នៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ សម្តេចតេជោនាយករដ្ធមន្រ្តី បានសម្តែងនូវការសោកស្តាយនឹងចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលនិងប្រជាជនចិន ព្រមទាំងប្រទេសមួយចំនួនដែលមានប្រជាពលរដ្ឋខ្លួនបាត់បង់ជីវិតដោយ សារជំងឺឆ្លងកូវីដ១៩ (Covid-19) ។ ជាមួយគ្នានេះដែរ កម្ពុជាសូមអបអរ...
មេកាំកុងត្រូលឡើងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

មេកាំកុងត្រូលឡើងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តម្លើងមុខតំណែងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។ ព្រះរាជក្រឹត្យចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែល Daily-Khmer ទើបទទួលបាននោះ លោក ម៉ក់ ពេជ្ជរិទ្ធ ត្រូវបានតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយមន្ត្រី៣រូបផ្សេងទៀត ដែលត្រូវបានតែងតាំងជាអនុដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៕  ...