ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ទាហានអាមេរិកម្នាក់នៅកូរ៉េខាងត្បូងឆ្លងវីរុសខូវីដ-១៩

ទាហានអាមេរិកម្នាក់នៅកូរ៉េខាងត្បូងឆ្លងវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បញ្ជាការកងទ័ពរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃពុធ ទី២៦ ខែកុម្ភៈនេះថា ទាហានអាមេរិកម្នាក់បានឆ្លងវីរុស-១៩ ដែលជាករណីឆ្លងលើកដំបូងសម្រាប់ទាហានអាមេរិកនៅក្នុងប្រទេសនេះចាប់តាំងពីវីរុសផ្លូវដង្ហើមមួយនេះបានផ្ទុះឡើង ដែលនេះបើយោងតាម Aljazeera ។ ទាហានអាមេរិកដែលបានឆ្លងវីរុសនេះមានអាយុ២៣ឆ្នាំ ដែលជាទាហានម្នាក់ក្នុងចំណោមទាហានអាមេរិកសរុបប្រមាណ២ ៨ ៥០០នាក់នៅលើទឹកដីកូរ៉េខាងត្បូង ខណៈដែលចំនួនមនុស្សឆ្លងវីរុសមួយនេះបានកើនឡើងកាន់តែខ្ពស់នៅកូរ៉េខាងត្បូង ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធនេះ ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកបានកើនឡើងដល់ចំនួន ៨០៩៦ ៧នាក់ មនុស្សស្លាប់កើនឡើងដល់ចំនួន ២៧៦៣នាក់ និងចំនួមនុស្សជាសះស្បើយពីវីរុសនេះ ក៏បានកើនឡើងដល់ចំនួន ២៩ ៩៩៨នាក់ហើយដែរ ៕...
សម្តេចតេជោបញ្ជាក់ថា បងប្អូនទិញផ្ទះតម្លៃក្រោម ៧ ម៉ឺនដុល្លារអាមេរិក គឺមិនបង់ពន្ឋប្រថាប់ត្រាឡើយ

សម្តេចតេជោបញ្ជាក់ថា បងប្អូនទិញផ្ទះតម្លៃក្រោម ៧ ម៉ឺនដុល្លារអាមេរិក គឺមិនបង់ពន្ឋប្រថាប់ត្រាឡើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងប្រ ឈមនឹងការរំខានដោយជំងឺ កូវីដ ១៩ (កូរ៉ូណា) គឺ សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ច្បាស់ សារជាថ្មីនៅថ្ងៃនេះ ជូនដល់បងប្អូនជនរួមជាតិទូទាំងប្រទេសអោយបានជ្រាបថា បើបងប្អូនទិញផ្ទះ ទិញខុនដូ ឬផ្ទះល្វែង ក្រោមតម្លៃ ៧ ម៉ឺនដុល្លារ គឺមិនមានបង់ពន្ធប្រថាប់ត្រាទេ។ នេះជាឱកាសដ៏ល្អបំផុត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់បានផ្ទះសម្បែងរស់នៅក្នុងតម្លៃសមរម្យនៅក្នុងកាលៈទេសៈនេះ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ CPPមិនយកពន្ធដីកសិកម្ម ១០០ឆ្នាំតទៅមុខទៀត សុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ។ ប្រសិនបើប្រជាពលរដ្ឋខ្មែរនៅតែបន្តគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិតទៅមុខទៀត គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់​ សម្តេចតេជោ ហ៊ុន សែន គឺប្តេជ្ញាមិនយកពន្ធដីកសិកម្មពីប្រជាពលរដ្ឋខ្មែរ រយៈពេល ១០០ ឆ្នាំត...
សម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍន៍កម្ពុជា

សម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍន៍កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីកម្ពុជា នៅលើ ទឹកដីនៃខេត្តបន្ទាយមានជ័យថ្ងៃនេះ គឺបាននាំមកនូវក្តីសប្បាយរីករាយ និងក្តីសង្ឃឹមប្រកបដោយជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចប្រមុខដកនាំ ដែលបាននឹងកំពុងធ្វើអោយកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដ។ ប្រជាពលរដ្ធទូទាំងខេត្តបន្ទាយមានជ័យ បានអរគុណ សម្តេចតេជោនាយករដ្ធមន្រ្តី ដែលបានកសាងផ្លូវជាតិលេខ ៥៨ ១ខ្សែ មានប្រវែង ១៧៤គីឡូម៉ែត្រ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និង ថៃ ដ៏មានសក្តានុពល តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ ឆ្ពោះទៅកាន់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបានចំណាយទឹកប្រាក់អស់ប្រមាណ ១៧១ លានដុល្លារអាមេរិក។ អរគុណបងប្អូនប្រជាពលរដ្ធក្នុងខេត្តបន្ទាយមានជ័យទាំងអស់ និងបងប្អូនប្រជាពលរដ្ធខ្មែរទូទាំងប្រទេសដែលបានគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនជឿន លឿនទៅមុខ៕...
កម្ពុជាចំណេញលុយ២.៨ពាន់លានដុល្លារពីពលករធ្វើការនៅក្រៅ

កម្ពុជាចំណេញលុយ២.៨ពាន់លានដុល្លារពីពលករធ្វើការនៅក្រៅ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
យោងតាមរាយការណ៍ចុងក្រោយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញថា កាលពីឆ្នាំ២០១៩ កន្លងទៅ កម្ពុជាទទួលបានប្រាក់ចំណេញប្រមាណ ២.៨ពាន់លានដុល្លារអាមេរិកពីពលករដែលធ្វើការនៅក្រៅប្រទេស តាមរយៈការផ្ញើប្រាក់អោយក្រុមគ្រួសារនៅស្រុកកំណើត ។ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំកាលពីសប្តាហ៍មុន លោករដ្ឋមន្ត្រី អ៉ិត សំហេង បានអោយដឹងថា ក្រសួងនឹងបន្តគ្រប់គ្រងលើការ ងារ និងទីផ្សាយការងារ ដែលមានពលករប្រមាណ ១០ លាននាក់ ដែលមានពលករធ្វើការងារនៅក្រៅប្រទេសក្នុងរង្វង់ប្រ មាណ១.២៨លាននាក់ ។ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានលើកឡើងថា នេះមានន័យថា ប្រជាពលរដ្ឋ ៩៩. ៣%មានការងារធ្វើ ។ លោក ស៊្រុន ធារាជ (Srun Theareach) កម្មករកម្ពុជាដែលធ្វើការនៅរោងចក្រក្នុងប្រទេសជប៉ុន បាននិយាយថា គាត់បានផ្ញើប្រាក់អោយគ្រួសាររបស់គាត់នៅខេត្តស្ទឹងត្រែងប្រមាណ ៥០០ ដុល្លារអាមេរិកក្នុងមួយខែ ។ កម្មករអន្តោប្រវេសន៍អ...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ក ទទួលជួប​សហព័ន្ធឧស្សាហកម្ម​យានយន្តកម្ពុជា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ក ទទួលជួប​សហព័ន្ធឧស្សាហកម្ម​យានយន្តកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក  ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (Cambodian Automotive Industry Federation) ដើម្បីពិភាក្សាការងារមួយចំនួនទាក់ទងនឹងវិស័យយានយន្តនៅកម្ពុជានៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ​។ អង្គប្រជុំបានពិភាក្សាអំពីចំណុចមួយចំនួនរួមមាន ការលើកកម្ពស់ការប្រើប្រាស់រថយន្តថ្មី តាមរយៈការផ្សព្វផ្សាយ និងចូលរួមពិព័រណ៍នានា ការចូលរួមរបស់សហព័ន្ធក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសកម្មភាពដទៃទៀតសម្រាប់ប្រយោជន៍សង្គម។ ជាមួយនោះដែរ លោក​​រដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បន្តការវិនិយោគនៅកម្ពុជា ព្រមទាំងនាំមកនូវម៉ាករថយន្តល្បីៗ ដើម្បីបម្រើតម្រូវការដ៏សម្បូរបែប របស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។...
លោកគ្រូ អោម សេងបូរ៉ា បង្វឹកម្ចាស់អាជីវកម្មចំណានៗជាង50នាក់ដល់ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

លោកគ្រូ អោម សេងបូរ៉ា បង្វឹកម្ចាស់អាជីវកម្មចំណានៗជាង50នាក់ដល់ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប៉ោយប៉ែត៖ សហគ្រិននឹងម្ចាស់អាជីវកម្មចំណានប្រមាណជាង50 នាក់ បានចូលរួមយ៉ាងយកចិត្តទុកដាក់ក្នុងការស្រូបយកចំនេះដឹងនឹងចំនេះធ្វើពីលោកគ្រូ អោម សេងបូរ៉ា ដោយ​​បាន​​​បង្វឹកនូវជំនាញភាពជាអ្នកដឹកនាំឆ្ពោះទៅរកភាពជោគជ័យកម្រិតកំពូល ក្នុងរយៈពេល០២ថ្ងៃ ដល់ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន​ជ័យ កាលពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២០នៅសាលាអន្តរជាតិអេឡាហ្គឺន។​​ លោក អោម សេងបូរ៉ា ដែលគេស្គាល់ថា ជាម្ចាស់ពានស្ថាបនិកឆ្នើមនិងជាគ្រូបង្វឹកផ្ទាល់ក្នុងកម្មវិធី បានមានប្រ​សាសន៏​ថា “ថ្នាក់ដឹកនាំដែលមានភាពជោគជ័យ និងត្រូវបានគេឱ្យតម្លៃខ្ពស់ជាបុគ្គលម្នាក់​ ដែលមានសេចក្ដីសុខមាន​កិត្តិយសនិងមានទ្រព្យសម្បត្តិខ្ពង់ខ្ពស់»។ បន្ថែមពីនេះ លោកថា« ឥទ្ធិពលខ្លាំងក្នុងការដឹកនាំគឺ ភាពរឹងមាំផ្នែកអារម្មណ៍និងស្មារតីដែលអាចចាកចេញពីសេចក្ដីស្អប់ ការច្រណែន ភាពអវិជ្ជមាន និងធ្វើឱ្យអ្នកជុំវិញមានសេចក្ដីសុខដូចខ្លួនឯងដែរ»។ គិតមកត្រឹមខែកុម្ភៈឆ្នាំ២០២០នេះ CEO Mast...
ក្រុមបេសកកម្ម JICAសិក្សាលើគុណភាពនៃការផលិតបន្លែនៅកម្ពុជា

ក្រុមបេសកកម្ម JICAសិក្សាលើគុណភាពនៃការផលិតបន្លែនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Yuichi Sugano (Chief Representative, JICA Cambodia) និង លោក NAKADA Shunichi (Senior Advisor of Agriculture Policy, Rural Development Depart​ment of JICA in Japan) និងសហការីដើម្បីសម្តែងការគួរសម និងរាយការណ៍ជួនជ្រាបអំពីលទ្ធផលបឋមនៃការធ្វើសិក្សាលើគុណភាពនៃការផលិតបន្លែនៅកម្ពុជាជាពិសេសសំណល់ថ្នាំពុលកសិកម្មនៅក្នុងបន្លែនិងការសិក្សាស្វែងយល់ពីដំណើការនៃការរៀបចំខ្សែច្រវាក់តម្លៃផលិកម្មកសិកម្មនៅកម្ពុជា។ សូមបញ្ជាក់ថា គោលបំណងនៃការសិក្សាបឋម របស់ក្រុមបេសកកម្ម JICA នៅពេលនេះ គឺដើម្បីប្រមូលចងក្រងរាល់ឯកសារពាក់ព័ន្ធដូចបានបញ្ជាក់ខាងលើ ឈានទៅដល់ការរៀបចំគម្រោងគាំទ្រធ្វើការអភិវឌ្ឍន៍វិស័យ​កសិកម្មមួយពេញលេញ ជាពិសេសផ្តោតទៅលើការផលិតបន្លែ ប្រកបដោយគុណភាព និងសុវត្ថភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់ ក្នុងរយៈពេលខ្លី និងរយៈពេលវែងនៅកម្ពុជា ។ លោកប្រធានក្រុមការងារ JICA បានថ្លែងអំណរ...
ក្រសួងទេសចរណ៍ដាក់ឲ្យអនុវត្តផែនការសកម្មភាពការងារចំពោះមុខក្នុងដំណាក់វិបត្តិវីរុសកូរ៉ូណាថ្មី (Covid-19)

ក្រសួងទេសចរណ៍ដាក់ឲ្យអនុវត្តផែនការសកម្មភាពការងារចំពោះមុខក្នុងដំណាក់វិបត្តិវីរុសកូរ៉ូណាថ្មី (Covid-19)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ) អនុវត្តតាមសាររបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ចុះថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីវិធានការរបស់រាជរដ្ឋាភិបាលដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (ខូវិដ-១៩) និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួនក្រោមកម្មវិធី ទំនិញគ្រប់មុខ លើកលែងអាវុធ (EBA) នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារបន្ទាន់មួយ ស្តីពីការអនុវត្តផែនការសកម្មភាពការងារចំពោះមុខ ដើម្បីទប់ទល់វិបត្តិជំងឺឆ្លងកូរ៉ូណាថ្មី (Covid-19) ដែលផែនការនេះ មានគោលដៅយុទ្ធសាស្រ្តចំនួន ០៤ និងសកម្មភាពអនុវត្តចំនួន ៩០។ ដើម្បីអនុវត្តផែនការនេះឲ្យមានប្រសិទ្ធភាព ក្រសួងបានរៀបចំបង្កើតក្រុមការងារមួយដើម្បីជម្រុញ និងលើកស្ទួយ វិស័យទេសចរណ៍ក្នុងដំណាក់កាល និងក្រោយវិបត្តិនៃវីរុសកូរ៉ូណាថ្មី (Covid-19) ដែលមានរដ្ឋលេខា​ធិការប្រចាំការ ០១រូប ជាប្រធាន រដ្ឋលេខាធិការ ០២រូប ជាអនុប្រ...
លោក​​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញលិខិតផ្លូវការមួយឲ្យអគ្គនាយកដ្ឋានពន្ធដារអនុវត្តន៍តាម​​ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន លើការលើកលែងពន្ធមួយចំនួន

លោក​​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញលិខិតផ្លូវការមួយឲ្យអគ្គនាយកដ្ឋានពន្ធដារអនុវត្តន៍តាម​​ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន លើការលើកលែងពន្ធមួយចំនួន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក​​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២៥ ខែកុម្ភៈនេះ ​​បានចេញលិខិតផ្លូវការមួយ ឲ្យអគ្​គនាយកដ្ឋានពន្ធដារ អនុវត្តន៍ឲ្យបានប្រសិទ្ធភាពខ្ពស់ ចំពោះការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន លើការលើកលែងពន្ធមួយចំនួន សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប, វិស័យកាត់ដេរ និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន។...
លោកឧកញ៉ា ឡូវ ហ៊ឺង នាំយកអំណោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ចែកជូនកងវិស្វកម្មដែលកំពុងបើកការដ្ឋានស្ថាបនាផ្លូវនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

លោកឧកញ៉ា ឡូវ ហ៊ឺង នាំយកអំណោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ចែកជូនកងវិស្វកម្មដែលកំពុងបើកការដ្ឋានស្ថាបនាផ្លូវនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​​កម្ពុជាថ្មីៗនេះបាននាំយកអំណោយរបស់​​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត យកទៅផ្តល់ជូនកងវិស្វកម្មដែលកំពុងឈរជើងស្ថាបនាផ្លូវលំ ១ខែ្ស ប្រវែង ៧០០០ម៉ែត្រ ស្ថិតឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឧកញ៉ាថ្លែងថា« អំណោយនេះគឺ ក្នុងគោលបំណងសំខាន់ ដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់»។ លោកឧកញ៉ា ឡូវ ហ៊ឺង បានមានប្រសាសន៍ទៀតថា សូមអំណរគុណ និងសូមចងចាំទុកជាប្រវត្តិសាស្រ្ត ចំពោះប្រមុខរាជរដ្ឋា​ភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំ​ណោយដ៏ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង ១ខ្សែ ប្រវែងជិត ៧គីឡូម៉ែត្រ និងទទឹង ៧តភ្ជាប់ទៅផ្លូវជាតិលេខ ៨នៅក្នុង​ឃុំ ទងត្រឡាច យើងនេះ។ លើសពីនេះឧកញ៉ា...