ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ប្រទេសមួយចំនួនត្អូញត្អែពីការបាត់បង់ភ្ញៀវទេសចរចិនដោយការផ្ទុះឡើងនៃវីរុស ខូវីត-១៩

ប្រទេសមួយចំនួនត្អូញត្អែពីការបាត់បង់ភ្ញៀវទេសចរចិនដោយការផ្ទុះឡើងនៃវីរុស ខូវីត-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រទេសមួយចំនួននៅជុំវិញពិភពលោកបានត្អូញត្អែពីការបាត់បង់ប្រាក់ចំណូលរបស់ខ្លួនដែលបានមកពីភ្ញៀវទេសចរចិន ខណៈដែលវីរុសផ្លូវដង្ហើម ខូវីដ-១៩ (COVID-19) ឫហៅថាវីរុសផ្លូវដង្ហើមកូរ៉ូណា ចាប់តាំងពីខែធ្នូចុងឆ្នាំ២០១៩កន្លងទៅ ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ CNN ។ ប្រទេសថៃដែលធ្លាប់តែទទួលបានបា្រក់ចំណូលពីភ្ញៀវទេសចរចិនជាទឹកប្រាក់ក្នុងរង្វង់ ៥០ពាន់លានបាត ស្មើនឹង៤ពាន់៦រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំ បានត្អូញត្អែថា ក្នុងរដូវចូលចិនឆ្នាំកន្លងមកនេះ ខ្លួនបានបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន ។ ចំណែកប្រទេសបារាំងក៏បានត្អូញត្អែពីការបាត់បង់ប្រាក់ចំណូលពីភ្ញៀវទេសចរចិនប្រហាក់ប្រហែលគ្នានេះដែរ ដែលបារាំងធ្លាប់បានទទួលអ្នកទេសចរចិនក្នុងរង្វង់២លាននាក់ក្នុងមួយឆ្នាំ ។ ប៉ុន្តែនៅឆ្នាំ២០២០នេះបារាំងអាចខាតបង់ទឹកប្រាក់១ពាន់លានអឺរ៉ូក្នុងចំណោមទឹកប្រាក់ប្រមាណ៤ពាន់លានអឺរ៉ូដែលបានមកពីវិស័យទេសចរណ៍ ៕...
គណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បើកកិច្ចប្រជុំលើកទី១ ឆ្នាំ២០២០

គណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បើកកិច្ចប្រជុំលើកទី១ ឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា លើកទី១ ឆ្នាំ២០២០ បានបើកកិច្ចប្រជុំនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នៅព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដ កម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានលើកឡើងថា កន្លងមកនេះយើងពិតជាមានមោទនៈភាពណាស់ដែលគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញារបស់យើងទាំងនៅថ្នាក់ជាតិ និងតាមរាជធានីខេត្ត បានចូលរួមអនុវត្តប្រកប ដោយជោគជ័យនូវតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ជាពិសេស បទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០២ ស្តីពីការអនុវត្តផែនការស្តីពីការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០១៦-២០១៩ ។ បទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០៣ ស្តីពីការរក្សាការពារ សន្តិសុខ ស...
ការដកEBA ធ្វើឲ្យកម្ពុជា ប្រឹងរួមគ្នា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងអាស៊ាន និងពិភពលោក

ការដកEBA ធ្វើឲ្យកម្ពុជា ប្រឹងរួមគ្នា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងអាស៊ាន និងពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក បណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានបញ្ចេញទស្សនផ្ទាល់ខ្លួនថា អត់ EBA គឺប្រទេស និងប្រជាជនកម្ពុជាត្រូវខាតច្រើន  តែវាក៏អាចល្អចំពោះកម្ពុជា។ លោកបណ្ឌិតបានបញ្ចេញទស្សនៈថា  ប្រជាជនកម្ពុជាត្រូវតែឈប់ ឬកាត់បន្ថយទម្លាប់ស្តីបន្ទោសគ្នា គិតអវិជ្ជមាន កាច់ត្រួយដាក់ជី ចូលចិត្តខ្លាំងតែជាមួយគ្នាឯង ដោយងាកទៅខំប្រឹងរួមគ្នា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងអាស៊ាន និងពិភពលោក​។ លោកបណ្ដិតបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា គួរតែផ្តល់ឱកាសឲ្យទូលំទូលាយជាងនេះ ដើម្បីឲ្យបញ្ញាវន្ត័វ័យក្មេងកម្ពុជា ដែលមានសមត្ថភាព សុឆន្ទះ និងគំនិតជាតិនិយមបានកាន់តួនាទីសំខាន់ៗ ដើម្បីឲ្យពួកគាត់ទៅប្រកួតប្រជែងជាមួយអាស៊ាន និងពិភពលោក ដើម្បីនាំផលប្រយោជន៌ជួនសង្គម និងប្រទេសជាតិ បើទោះបីជាពួកគាត់មាន ឬគ្មានប្រវត្តិចេញពីក្រុមគ្រួសារ នៃអ្នកតស៊ូ ឬដឹកនាំក៏ដោយ ។ អ្វីៗដើម្បីការរីកចំរើនប្រកបដោយនិរន្តភាពនៃកម្ពុជា ។ ទោះបីគណៈកម្មការអឺរ...
ស្ដ្រីទេសចរម្នាក់នៅលើកប៉ាល់ Westerdam បង្ហោះសារបង្ហាញពីក្ដីរំភើបយ៉ាងពន់ពេក រហូតហូរទឹកភ្នែក

ស្ដ្រីទេសចរម្នាក់នៅលើកប៉ាល់ Westerdam បង្ហោះសារបង្ហាញពីក្ដីរំភើបយ៉ាងពន់ពេក រហូតហូរទឹកភ្នែក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ព្រះសីហនុ)៖ ស្ដ្រីភ្ញៀវទេសចរម្នាក់ស្ថិតនៅលើកប៉ាល់ Wester dam បានបង្ហោះសារចេញពីបេះដូងរបស់គាត់ បង្ហាញនូវក្ដីរំភើបឥតឧបមារហូតសម្រក់ទឹកភ្នែក ក្រោយពីពួកគេបានដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យកប៉ាល់ដែលកំពុងផ្ទុកមនុស្សជាង ២ពាន់នាក់ចូលសំចតនៅកំពង់ផែអន្ដរជាតិ ខេត្តព្រះសីហនុ ក្រោយប្រទេស និងកោះចំនួន៦ បានបដិសេធរួចមកនោះ។ ស្ដ្រីជនជាតិបរទេសរូបនេះ ទំនងជាមន្ដ្រីបម្រើការងារផ្នែកទំនាក់ទំនងការថែទាំសុខភាពម្នាក់ នៅក្នុងប្រទេសរបស់ខ្លួន បានយកក្រម៉ាដែលផ្ដល់ជូនដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បង់ក និងថតស្វែលហ្វី បង្ហោះនៅលើបណ្ដាញសង្គម Twitter ដោយថ្លែង អំណរគុណយ៉ាងពន់ពេក ចំពោះប្រទេសកម្ពុជា សម្រាប់ការជួយអន្ដរាគមន៍ឲ្យកប៉ាល់ទេសចរណ៍ Westerdamបានចូលចត ក្នុងដំណាក់កាលដែលពួកគេទាំងអស់កំពុងតែប្រឈមនឹងបញ្ហាដ៏លំបាកមួយនេះ។ ស្រ្តីទេសចរ Christina Kerby បានបង្ហោះសារយ៉ាងដូច្នេះថា «ពួកយើងកំពុងពាក់ក្រម៉ាប្រពៃណីដ...
ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក ជាក្រុមហ៊ុនអាជីវកម្មទទួលបញ្ចាំដោយស្របច្បាប់

ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក ជាក្រុមហ៊ុនអាជីវកម្មទទួលបញ្ចាំដោយស្របច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក FT Cash Express Co ltd ជាក្រុមហ៊ុនអាជីវកម្មមួយទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ។ សម្រាប់ឆ្នាំ២០២០នេះ នឹងមានគម្រោងបើកសាខា ចំនួន១៥ នៅទូទាំងរាជធានី ខេត្តនៅកម្ពុជា ។ លោកបណ្ឌិតឧកញ៉ាភារម្យ វិចិត្រដារ៉ា បានឲ្យដឹងថា សាខាទី១ យើងនឹងសម្ភោធដាក់ឲ្យដំណើរការ ហើយ ​ចំពោះផែនការណ៍បន្តបន្ទាប់ទៀត យើងបើក ក្នុងឆ្នាំ២០២០នេះទៀត។ លោកឧកញ៉ាបានបញ្ជាក់ថា ក្នុង១សាខាយើង មានម្រោងទុន វិនិយោគ ជាង ១លានដុល្លារអាមេរិក ។ ផែនការណ៍ របស់យើងផ្តល់សេវាកម្មលើការបញ្ចាំអចលនទ្រព្យ ដូចជា ផ្ទះ ដីធ្លី ប្លង់រឹង ប្លង់ទន់ និងសម្ភារៈផ្សេងៗ ទៀត មានដូចជា ម៉ូតូ ឡាន គ្រឿងអលង្ការ និងគ្រឿងអេឡិចត្រូនិច ។ ឧកញ៉ាភារម្យ វិចិត្រដារ៉ា បានបញ្ជាក់ថា រាល់ផលិតផលដែលអតិ ថិជនដាក់បញ្ចាំ គឺអត្រាការប្រាក់ចាប់ពី១.៩% (ភាគរយ)ឡើងទៅ ដោយបត់បែនទៅតាមទំនិញ ដែលបានដាក់បញ្ចាំ ចំពោះកាប្រាក់ ឡើងថ្លៃ ចុះថ្លៃ ទៅតាមទីផ្សារ ...
ចំនួនមនុស្សជាសះស្បើយពីវីរុស ខូវីដ-១៩ កើនឡើងដល់៧០៦៦នាក់ហើយ

ចំនួនមនុស្សជាសះស្បើយពីវីរុស ខូវីដ-១៩ កើនឡើងដល់៧០៦៦នាក់ហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមអាជ្ញាធររបស់ប្រទេសចិនបានប្រកាសថា ចំនួនអ្នកជម្ងឺដែលបានជាសះស្បើយបានកើនឡើងដល់ចំនួន ៧០៦៦ នាក់ហើយ ពីវីរុសផ្លូវដង្ហើម ខូវីដ-១៩ (COVID-19) ឫវីរុសផ្លូវដង្ហើមកូរ៉ូណា គិតត្រឹមព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈនេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន ១៤៩១ នាក់ហើយដោយវីរុសផ្លូវដង្ហើមមួយនេះ ដែលមនុស្សស្លាប់ថ្មីបានកើនឡើងដល់ចំនួន ១២៨ នាក់បើប្រៀបធៀបនឹងចន្លោះពីពុធដល់ថ្ងៃព្រហស្បតិ៍ដែលមានអ្នកជម្ងឺដែលស្លាប់ចំនួន ១៣៦៣ នាក់ ។ ចំណែកមនុស្សដែលបានឆ្លងវីរុសនេះក៏បានកើនឡើងខ្ពស់ដែរដល់ចំនួន ៦៥២៤៧ នាក់ ដែលមនុស្សថ្មីដែលបានឆ្លងវីរុសនេះបាន កើន ឡើងចំនួន ៥២៦៨ នាក់បើប្រៀបធៀបនឹងចន្លោះពីពុធដល់ថ្ងៃព្រហស្បតិ៍ដែលមានចំនួនឆ្លងចំនួន ៦០១០៧ ៕...
សម្តេច​តេ​ជោ ទៅស្វាគមន៍អ្នកទេសចរ​ជាង ២០០០​នាក់ ៤១​សញ្ជាតិ លើ​នាវា​ទេសចរ​អាមេរិក Westerdam 

សម្តេច​តេ​ជោ ទៅស្វាគមន៍អ្នកទេសចរ​ជាង ២០០០​នាក់ ៤១​សញ្ជាតិ លើ​នាវា​ទេសចរ​អាមេរិក Westerdam 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ​៖   សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៤ ខែកុម្ភៈ​នេះ បាន​អញ្ជើញ​ទៅ​ជួប និង​ស្វាគមន៍​អ្នកទេសច​របរ​ទេស​ជាង ២០០០​នាក់ នៅលើ​នាវា​ទេសចរណ៍​អាមេរិក Westerdam ដែល​កំពុង​ចត​នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ​។ សម្តេច​តេ​ជោ ហ៊ុន សែន បានថ្លែងតាមមេក្រូ ពីលើកំពង់ផែក្រុងព្រះសីហនុ ទៅកាន់អ្នកទេសចរ​នៅ​លើនាវា ដោយសម្តេច​ប្រកាស​​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកទេសចរ​បរទេស​ទាំង​អស់​លើ​នាវា អាច​ដើរ​លេង​គ្រប់​កន្លែង​នៅ​កម្ពុជា អាច​ងូតទឹក​សមុទ្រ ក៏ដូចជា ធ្វើដំណើរ​បន្តទៅ​លេង​អង្គរវត្ត និង​គ្រប់​ទីកន្លែង នៅ​កម្ពុជា​។​ សម្តេច​តេ​ជោ បាន​ប្រកាស​កុំ​ឲ្យ​មានការ​ភ័យខ្លាច ទាំង​អ្នកទេសចរ​លើ​នាវា ក៏ដូចជា ប្រជាពលរដ្ឋ​ខ្មែរ អ្នកធ្វើការ​ខាង​សេវាកម្ម ភោជនីយដ្ឋាន សណ្ឋាគារ ការដឹកជញ្ជូន​នានា​។ សម្តេច​បាន​ធានាថា មិនមាន​ការឆ្លង​ជំងឺ​រលាក​សួត កូ​វីដ ១៩ នោះទេ ហើយ​បើ​មាន​បញ្ហា​សុខភាព គឺ​សម្តេច​នឹងមាន​បញ្ហា​មុនគេ​ហើយ ព្រោះ​សម...
កម្ពុជាស្វាគមន៍នារវាទេសចរណ៍ MS Westerdamសហរដ្ឋអាមេរិកចូលចត

កម្ពុជាស្វាគមន៍នារវាទេសចរណ៍ MS Westerdamសហរដ្ឋអាមេរិកចូលចត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍នាវាទេសចរណ៍ដ៏ធំមួយឈ្មោះថា MS Westerdam របស់សហរដ្ឋអាមេរិក ដែលមានទេសចរជាង២,២៥៧នាក់ ដែលនៅថ្ងៃទី ១៣ កុម្ភះព្រឹកនេះបានចូលមកដល់កំពង់ផែក្រុងព្រះសីហនុហើយ។ នាវាទេសចរណ៍អាមេរិកដ៏ធំនេះបានស្នើសុំចុះចតនៅតាមប្រទេ សនិងកោះចំនួន៦ មកហើយ តែត្រូវបានបដិសេធមិនអោយចូល ចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូ ណាថ្មី ដែលពេលនេះមានឈ្មោះជាផ្លូវការថា កូវីដ-១៩ (Covid-19) ។ ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា គឺមន្រ្តីជំនាញរបស់ក្រសួងសុ ខាភិបាលបានធ្វើការពិនិត្យអាការៈសុខភាពរបស់អ្នកដំណើរទាំងអស់មុនពេលអនុញ្ញាត្តិអោយចេញក្រៅនាវា។ សម្តេចតេជោ ហ៊ុន សែន មានការអាណិត ស្រណោះអ្នកធ្វើដំណើររាប់ពាន់នាក់ដែលរួមមានទាំងមនុស្សចាស់ ស្រ្តី និងកូនក្មេង ដែលកំពុងជាប់នៅក្នុងនាវាដ៏ធំនេះ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែកម្ពុជាមានបេះដូងទូលាយ ជាមួយទឹកចិត...
ក្រសួងពាណិជ្ជកម្មបង្ហាញនូវសម្បទានពន្ធចំពោះមុខទំនិញមួយចំនួនក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)»

ក្រសួងពាណិជ្ជកម្មបង្ហាញនូវសម្បទានពន្ធចំពោះមុខទំនិញមួយចំនួនក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សេចក្តីប្រកាសព័ត៌មាន ស្ដីពី នីតិវិធីនៃការព្យួរជាបណ្តោះអាសន្ន នូវសម្បទានពន្ធចំពោះមុខទំនិញមួយចំនួន ក្រោមក្របខ័ណ្ឌអនុ គ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)» ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មបានទទួលលិខិតលេខ Ares (2020) 868510 ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ របស់គណៈ កម្មការអឺរ៉ុប (European Commission)។ តាមរយៈស្ថានទូតសហភាពអឺរ៉ុបប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា ជូនដំណឹងអំពីនីតិវិធីនៃការព្យួរជាបណ្តោះអាសន្ននូវសម្បទានពន្ធ ចំពោះមុខទំនិញ មួយចំនួន ក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)»។ សេចក្ដីនៃលិខិតនេះ បានគូសបញ្ជាក់អំពីមុខទំនិញចំនួន៤០ (សែសិប) មុខនៃបន្ទាត់ពន្ធ ៦ (ប្រាំមួយ) ខ្ទង់ ដែលផលិតនៅកម្ពុជាហើយមានសមត្ថភាពប្រកួតប្រជែង ដែលអ្នកនាំចេញកម្ពុជាមានលទ្ធភាពអាចបង់ពន្ធនាំច...
អគ្គនាយក​​កំពង់ផែស្វយ័តក្រុងព្រះសីហនុបាន​​ត្រៀមរៀបចំទទួលនាវាទេសចរណ៍ WESTERDAM សញ្ជាតិ NETHERLAND

អគ្គនាយក​​កំពង់ផែស្វយ័តក្រុងព្រះសីហនុបាន​​ត្រៀមរៀបចំទទួលនាវាទេសចរណ៍ WESTERDAM សញ្ជាតិ NETHERLAND

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជាទទួលបន្ទុកជា អគ្គនាយក​​កំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក លូ គឹមឈុន  លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លោកបណ្ឌិត ថោង ខុន លោក រដ្ឋមន្រ្តី ម៉ម ប៊ុនហេង និង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​​ និង​មន្រ្តីជាន់ខ្ពស់ជាច្រើន​ទៀត នៅ​​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានត្រៀមរៀបចំទទួលនាវាទេសចរណ៍ WESTERDAM សញ្ជាតិ NETHERLAND មាន បណ្តោយ ២៨៥ ម៉ែត្រ និង ទទឹង ៣២ ម៉ែត្រ ជំរៅទឹក ៨ ម៉ែត្រ តាមការសំរេចរបស់រាជរដ្ឋាភិបាល។...