ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

រុស្ស៊ីមិនពិចារណាពីការរឹតបន្តឹងការនាំចូលផលិតផលម្ហូបអាហារពីប្រទេសចិនទេ

រុស្ស៊ីមិនពិចារណាពីការរឹតបន្តឹងការនាំចូលផលិតផលម្ហូបអាហារពីប្រទេសចិនទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ម៉ាហ្ស៊ីម យូវ៉េដូវ (Maxim Uvaydov) អនុរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសរុស្ស៊ីបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russian news agency នៅថ្ងៃពុធ ទី០៥ ខែកុម្ភៈនេះថា ក្រសួងនឹងមិនពិចារណាពីការរឹតបន្តឹងការនាំចូលផលិតម្ហូបអាហារពីប្រទេស ចិននោះទេ ទោះបីជាមានការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាក៏ដោយ ។ លោក ម៉ាហ្ស៊ីម យូវ៉េដូវ បានបន្ថែមថា រុស្ស៊ីនៅតែទទួលយកការផ្គត់ ផ្គង់ផលិតផលម្ហូបអាហារពីចិន ខណៈដែលរហូតដល់ពេលនេះនៅមិនទាន់មានព័ត៌មានដែលបង្ហាញថា វីរុសផ្លូវដង្ហើមកូរ៉ូណាអាចឆ្លងតាមរយៈផលិតផលម្ហូបអាហារនោះទេ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះដែរ ចំនួមនុស្សស្លាប់ដោយវីរុសកូរ៉ូណាបានកើនឡើងដល់៤៩២នាក់ហើយ ដែលមនុស្សស្លាប់ចំនួន ៤៩០នាក់នៅប្រទេសចិន ម្នាក់នៅប្រទេសហ្វីលីពីន និងម្នាក់ទៀតនៅទីក្រុងហុងកុង ហើយចំនួមនុស្សដែលបានឆ្លងវីរុសនេះ ក៏បាន កើនឡើងយ៉ាងលឿនផងដែររហូតដល់ជិត ២៥០០០នាក់ហើយ ៕...
សម្តេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជេីញមកដល់ទីក្រុងប៉េកាំង​ នៃប្រទេសចិនប្រកបដោយសុវត្ថិភាពហេីយ

សម្តេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជេីញមកដល់ទីក្រុងប៉េកាំង​ នៃប្រទេសចិនប្រកបដោយសុវត្ថិភាពហេីយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជេីញមកដល់ទីក្រុងប៉េកាំង​ នៃប្រទេសចិនប្រកបដោយសុវត្ថិភាពហេីយ។ អញ្ជេីញមកទទួលសម្តេតេជោហ៊ុន សែន និងគណប្រតិ្តភូនៅព្រលានយន្តហោះអន្តរជាតិប៉េកាំងគឺមាន លោក​ វ៉ាង​ យី​ រដ្ឋមន្រ្តីក្រសួងការបរទេសចិន​ និងមន្រ្តីជាន់ខ្ពស់ចិនជាច្រេីនរូប​ ព្រមទាំងមន្រ្តីការទូតកម្ពុជាប្រចាំប្រទេសចិនផងដែរ។ នៅល្ងាចនេះ​ សម្តេចតេជោនាយករដ្ឋមន្ត្រី​ នឹងអញ្ជើញជួបជាមួយ​ លោកនាយករដ្ឋមន្រ្តី​ និងប្រធានាធិបតីចិន ៕...
សម្តេចតេជោ អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់ ជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង

សម្តេចតេជោ អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់ ជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេអ៊ូល៖  មុនពេលចាកចេញពីទីក្រុងសេអ៊ូល បន្តទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលរៀបចំឡើងដោយលោកជុង សៃឃ្យូង (Chung Sye Kyun)នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង។ ពិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់ រដ្ឋាភិបាលកូរ៉េខាងត្បូង និងកម្ពុជា។ ក្នុងពិធីលៀងសាយភោជន៍នោះ លោក ជុង សៃឃ្យូង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ ក្តៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមបំផុត របស់សម្តេចតេជោនៅទីក្រុងសេអ៊ូល នាពេលនេះ ពិសេសការទទួលនូវការអញ្ជើញពីលោក ក្នុងការពិសារភោជនីយ៍អាហារការងារថ្ងៃត្រង់នាពេលនេះ។ លោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានមានប្រសាសន៍ថា កម្ពុជាគឺជាមិត្តដ៏គួរឲ្យទុកចិត្តបំផុតរបស់សាធារណរដ្ឋកូរ៉េ តាមរយៈនេះទំនាក់ទំនង នៃប្រទេសទាំងពីរ កម្ពុជា-ស...
ចំនួនមនុស្សស្លាប់កើនឡើងដល់៤៩២នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា

ចំនួនមនុស្សស្លាប់កើនឡើងដល់៤៩២នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថា ក្រុមអាជ្ញាធររបស់ប្រទេសចិនបានប្រកាសថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន ៤៩២ នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា នៅប្រទេសចិនចំនួន៤៩០នាក់ នៅហ្វីលីពីនម្នាក់ និងនៅទីក្រុងហុងកុងម្នាក់ ។ ចំណែកមនុស្សដែលឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ចំនួន២៤៥៣៤នាក់ដែរ ដោយមនុស្សចំនួន២៤៣២៤នាក់បានឆ្លងនៅប្រទេសចិន និងមនុស្សប្រមាណ១៧៦នាក់ បានឆ្លងនៅក្រៅប្រទេសចិន ។ លោក តេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) ប្រធានអង្គការសុខភាពពិភពលោក WHO បាននិយាយថា ពិភពលោកមានឱកាសល្អក្នុងការផ្អាកការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណានៅពេលខាងមុខ ៕    ...
សម្តេចតេជោហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាពីរដ្ឋធានី សេអ៊ូល សាធារណរដ្ឋកូរ៉េ ទៅបំពេញទស្សនកិច្ចការងារ ​នៅរដ្ឋធានីប៉េកាំង ថ្ងៃទី០៥ ខែកុម្ភៈ​នេះ

សម្តេចតេជោហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាពីរដ្ឋធានី សេអ៊ូល សាធារណរដ្ឋកូរ៉េ ទៅបំពេញទស្សនកិច្ចការងារ ​នៅរដ្ឋធានីប៉េកាំង ថ្ងៃទី០៥ ខែកុម្ភៈ​នេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ​តបតាមការអញ្ជើញរបស់ឯកឧត្តម​ លី​ ខឺឈាង​ នាយក​រដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ពីរដ្ឋធានី សេអ៊ូល សាធារណរដ្ឋកូរ៉េ ដើម្បីបំពេញទស្សនកិច្ចការងារ ​នៅ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន​ នៅថ្ងៃទី០៥ ខែកុម្ភៈ​ ឆ្នាំ ២០២០ ។ សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជាដូចខាងក្រោម៖ ...
គណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សន្យាជួយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា

គណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សន្យាជួយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា ដឹកនាំដោយលោកស្រីនាយិកា Ophelle BOURHIS ។ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ។ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងសាង សង់ផ្លូវពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ គម្រោងសាងសង់ស្ពានក្រចេះឆ្លងកាត់ទន្លេមេគង្គលើ គម្រោង សាងសង់កំពង់ផែកុងតឺន័រថ្មីនៅខេត្តព្រះសីហនុ គម្រោងសាងសង់កំពង់ផែខ្នាតតូចនៅខេត្តកំពង់ ចាម និងការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតផងដែរ។ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីការបញ្ចប់ផែនការមេភស្តុភារកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងថ្លៃឈ្នួលដឹកជញ្ជូននៅកម្ពុជាដែលអាចទាក់ទាញការវិនិយោគពីបរទេសបង្កើត ការងារជូនប្រជាពលរដ្ឋ និងផែនការមេគ្រប់គ្រងទឹកកខ្វក់ដើម្បីលើកស្ទួយកម្ពស់អនាម័យ និងបរិស្ថានល្អ សំដៅធ្វើឱ្យសុខភាពប្រជាពលរដ្ឋកាន់តែមា...
សម្តេចតេជោហ៊ុន សែន៖បញ្ជាក់ពីមូលហេតុនៃការផ្អាកមិនបានអញ្ជើញទៅទីក្រុងវូហាន ប្រទេសចិន

សម្តេចតេជោហ៊ុន សែន៖បញ្ជាក់ពីមូលហេតុនៃការផ្អាកមិនបានអញ្ជើញទៅទីក្រុងវូហាន ប្រទេសចិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ច្បាស់សារជាថ្មី ជុំវិញការផ្អាកដំណើរអញ្ជើញទៅសួរសុខទុក្ខនិស្សិតខ្មែរ កំពុងសិក្សានៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដោយមូលហេតុ ខាងក្រសួងការបរទេសចិនឆ្លើយតបថា មិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់សម្តេច ទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញ ក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានផងដែរ។ តាមរយៈហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន  បានសរសេរយ៉ាងដូច្នេះ ថា « សុខសប្បាយជាទេបងប្អូនជនរួមជាតិ? តាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះ ខ្ញុំគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខកូនក្មួយនិស្សិតខ្មែរ ២៣ នាក់ដែលកំពុងសិក្សានៅទីនោះ។ ប៉ុន្តែមកទល់ម៉ោង១១:០០យប់ម៉ិញ ទើបក្រសួងការបរទេសចិនឆ្លើយតបថាមិនអាចរៀបចំ...
កម្ពុជាចាត់ទុកយន្តការកិច្ចសន្ទនាសង្គម នៃកិច្ចព្រមព្រៀងសាកល ជាការដោះស្រាយរួមគ្នា

កម្ពុជាចាត់ទុកយន្តការកិច្ចសន្ទនាសង្គម នៃកិច្ចព្រមព្រៀងសាកល ជាការដោះស្រាយរួមគ្នា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប៉ារីស៖ ថ្លែងក្នុងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំ ជាន់ខ្ពស់ ស្តីពីកិច្ចសន្ទនាសង្គមសម្រាប់ការងារនាពេលអនាគតកាន់តែប្រសើរ ដែលរៀបចំដោយដៃគូកិច្ចព្រមព្រៀងសាកល នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការ OECD ទីក្រុងប៉ារីស ប្រទេសបារំាង ។ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្ពុជាបានចាត់ទុកយន្តការកិច្ចសន្ទនាសង្គម នៃកិច្ចព្រមព្រៀងសាកលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដោះស្រាយរួមគ្នានូវបញ្ហាប្រឈមនានានៅក្នុងទីផ្សារការងារ និងជំរុញឱ្យមនុស្សគ្រប់រូបអាចទទួលបានផលពីសាកលភាវូបនីយកម្ម បាននិងកំពុងរួមចំណែក ធ្វើឱ្យដៃគូរបស់ខ្លួនសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ជាពិសេស SDG-៨ និងSDG-១០។ លោកបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា កម្ពុជា បានបង្កើតគណៈកម្មការអន្តរក្រសួងសម្រាប់គាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលដែលមា...
ទីក្រុងម៉ាកាវនឹងបិទបនល្បែងកាស៊ីណូ២សប្តាហ៍ដោយបារម្ភពីវីរុសផ្លូវដង្ហើមកូរ៉ូណា

ទីក្រុងម៉ាកាវនឹងបិទបនល្បែងកាស៊ីណូ២សប្តាហ៍ដោយបារម្ភពីវីរុសផ្លូវដង្ហើមកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ហូ អៀតសឹង (Ho Iat-Seng) ប្រមុខដឹកនាំទីក្រុង ម៉ាកាវ (Macau) បានថ្លែងនៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈនេះថា លោកនឹង បិទ បនល្បែងកាស៊ីណូជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍នៅពេលខាងមុខ ដោយបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយប្រទេសកាតា អាល់ចាហ្ស៊ីរ៉ា (Aljazeera) ។ សូមបញ្ជាក់ជូនថា បនល្បែងកាស៊ីណូនៅទីក្រុងម៉ាកាវ ដែលជាដែនដីពាក់កណ្តាលស្វយ័ត របស់ប្រទេសចិន អាចរកប្រាក់ចំណូលបានប្រមាណ ជិត៤០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាប្រាក់ចំណូលខ្ពស់សម្រាប់ទីក្រុងមួយនេះ ។ លោក ហូ អៀតសឹង បានឲ្យដឹងថា គម្រោងបិទបនល្បែងកាស៊ីណូនេះ ត្រូវបានធ្វើឡើងចំពេលដែលកំណើននៃប្រាក់ចំណូលដែលបានមកពី បនល្បែងនេះ បានកើនឡើងក្នុងរង្វង់១៤%ក្នុងមួយឆ្នាំ ហើយក៏ចំពេលនៃការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាផងដែរ ៕  ...
រុស្ស៊ីប្រកាសផ្អាកវេទិកាវិនិយោគប្រចាំឆ្នាំ បារម្ភពីវីរុសកូរ៉ូណា

រុស្ស៊ីប្រកាសផ្អាកវេទិកាវិនិយោគប្រចាំឆ្នាំ បារម្ភពីវីរុសកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ្នករៀបចំវេទិកាវិនិយោគប្រចាំឆ្នាំ (Annual Investment Forum) របស់រដ្ឋាភិបាលប្រទេសរុស្ស៊ីបានប្រកាសនៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈនេះថា ខ្លួននឹងផ្អាកវេទិកាប្រចាំឆ្នាំមួយនេះមិនធ្វើទៅតាមគម្រោងនោះទេ ដោយក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ តាមគម្រោង វេទិកាវិនិយោគប្រចាំឆ្នាំនឹងត្រូវបើកធ្វើឡើងនៅទីក្រុង សូជី (Sochi) ដែលជាទីក្រុងនៅសមុទ្រខ្មៅ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែកុម្ភៈនេះ ដោយមានមេដឹកនាំមកពីជុំវិញពិភពលោកចូលរួម ប៉ុន្តែនៅឆ្នាំ២០២០នេះមិនអាចធ្វើបានទេ ។ អ្នករៀបចំវេទិកាវិនិយោគប្រចាំឆ្នាំរបស់រដ្ឋាភិបាលរុស្ស៊ីរូបនោះ មិនបាន បញ្ជាក់ទេថា តើប្រទេសនេះអាចនឹងរៀបចំនៅពេលខាងមុខ ឫក៏លុបចោលវេទិកាវិនិយោគប្រចាំឆ្នាំនេះតែម្តង ៕...