លោក ឡុង ឌីម៉ង់ ប្រកាសគាំទ្របេសកកម្ម CEO Master Clubលើការបណ្តុះបណ្តាលសហគ្រិនកម្ពុជា
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ប្រកាសគាំទ្របេសកកម្ម CEO Master Club លើការបណ្តុះបណ្តាលសហគ្រិនកម្ពុជាឱ្យមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងគ្រប់គ្រងក្រុមហ៊ុនឱ្យមានលក្ខណៈស្តង់ដារ។
ការប្រកាសនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងគណៈប្រតិភូ CEO Master Club ជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ ស្របពេល លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club ត្រូវបានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំ២០២០ រៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េក្នុងទីក្រុងស៊ូវ៉ុន។
លោក អោម សេងបូរ៉ា បានមានប្រសាសន៍ថា ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តម ឡុង ឌីម៉ង់ បានសម្តែងនូវសេចក្តីរំភើបរីករាយ និង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរូបលោក និងវាគ្មិនផ្សេងទៀតដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃចូលរួមបណ្តុះបណ្តាលលើកទឹកចិ...








