វិនិយោគគិនជប៉ុន សិក្សាស្វែងយល់ពីវិស័យ អចនលទ្រព្យ វិនិយោគនៅក្រុងបាវិត ខេត្តស្វាយរៀង
ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន វិចិត្រដារ៉ា អ៊ីនធើប្រាយ ឯ.ក បានឲ្យដឹងថា រៀបចំផែនការណ៍ ជាមួយអ្នកវិនិយោគជប៉ុន ក្នុងគំរោងវិនិយោគនៅក្រុងបាវិត ខេត្តស្វាយរៀង បានដើម្បីសិក្សាស្វែងយល់ ក្នុងវិស័យឧស្សាហ៍កម្ម និងវិស័យអចនលទ្រព្យ ។
ផែនការណ៍នេះលោកឧកញ៉ាភិរម្យ វិចិត្រដារ៉ា អគ្គនាយក្រុមហ៊ុនវិចិត្រដារ៉ា អ៊ីនធើប្រាយ ឯ ក បានបញ្ជាក់ថា ក្រុមហ៊ុននេះនឹងចាប់ផ្តើមសាងសង់ ចេញជារូបរៀង នៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០២០ ខាងមុខនេះ ។ ព្រោះ ទីក្រុងបាវិត ជាតំបន់មួយដែលមានសក្តានុពល ជាច្រកព្រំដែនជាប់ប្រទេសវៀតណាម ។ ហើយជាតំបន់ឧស្សាហ៍កម្ម មានរោងចក្រច្រើន និងមានផ្លូវគមនាគមន៍ខ្វាត់ខ្វែងជាច្រើន ។
ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា ដែលកំពុងតែបោះទុនវិនិយោគសំណងផ្ទះល្វែងរាប់ពាន់ស្វែងនៅលើទីក្រុងថ្មីជាប់ព្រំប្រទល់វៀតណាមនេះ បានប្រកាសថា នឹងផ្ដល់ផ្ទះចំនួន៣០ល្វែងជាជំហានដំបូង ជូនមន្ត្រីរាជការដែលមិនទា...








