បេឡាជាតិរបបសន្តិសុខសង្គម៖ អ្នកបើកបររថយន្តដឹកកម្មករចូលរួមកែលំអរអំពីសុវត្ថិភាពរថយន្តឡើងវិញ
ភ្នំពេញ៖ ដើម្បីឱ្យការដឹកជញ្ជូនកម្មករនិយោជិតមានសុវត្ថិភាព ផាសុខភាព និងសណ្តាប់ធ្នាប់កាន់តែល្អប្រសើរជាងមុន។ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជំរុញការកែលំអរសុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត ដែលមានការចូលរួមពីអ្នកបើកបររថយន្តដឹកកម្មករនិយោជិតសរុប១៥០នាក់។ នៅថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៩នេះ ។
លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជជីវៈ បានមានប្រសាសន៍ប្រាប់អ្នកសារព័តមានថា ក្រោយបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ក្នុងន័យស្រាវជ្រាវទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិត ។
លោកបញ្ជាក់ថា ក្នុងមួយថ្ងៃៗ គិតជាមធ្យមប្រជាពលរដ្ឋបានស្លាប់ចំនួន ៦នាក់ និងរបួសជាង ១០នាក់ ដែលក្នុងនោះទាំងអ្នកស្លាប់និងអ្នករបួស ក៏មានកម្មករនិយោជិតផងដែរ។
លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្រ្តៃយ៍...








