លោកឧកញ៉ា ហេង បូរិន ម្ចាស់បុរី ហេង បូរិន គ្រុប ថ្លែងសារដឹងគុណដល់សាលាបឋម ដែលធ្លាប់ផ្ដល់ចំណេះដឹងដល់សព្វថ្ងៃ តាមរយៈលោកគ្រូ អ្នកគ្រូ
ភ្នំពេញ:លោកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិ ទ្ធិភាព ភីអិលស៊ី បានថ្លែងសារដឹងគុណដល់សាលាបឋម ដែលធ្លាប់ផ្ដល់ចំណេះដឹងដល់សព្វថ្ងៃ តាមរយៈលោកគ្រូអ្នកគ្រូដើម។
ការថ្លែងសារនេះ ដោយសារតែលោកកញ៉ា និងលោកជំទាវ លី ហ្គេកឆេង និងក្រុមគ្រួសារ ខណៈដែលកន្លងទៅបានចំណាយថវិកាជាង ៦ពាន់ដុល្លារ ជួយសាងសង់ខ្លោងទ្វារសាលាបឋមសិក្សាភ្នំធំថ្មី ក្នុងឃុំអូរប្រាសាទ ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកឧកញ៉ា ហេង បូរិន បានរំលឹកថា សាលាបឋមសិក្សាភ្នំធំថ្មីនេះ គឺជាសាលាបឋម ដែលលោកធ្លាប់បានចំណាយពេលវេលា ៦ឆ្នាំ កាលពីកុមារភាព រៀនសូត្រទទួលបានចំណេះដឹងដំបូងបំផុត តាមរយៈលោកគ្រូអ្នកគ្រូបឋម តាំងពីក្នុងអំឡុងឆ្នាំ១៩៩០ មក ម៉្លេះ។
ការចំណាយថវិកាកសាងខ្លោងទ្វារសាលាថ្មីជូនសាលាបឋមភ្នំធំថ្មី នូវទឹកប្រាក់ផ្ទាល់ខ្លួនជាង ៦ពាន់ដុល្លារ តាមរយៈគណៈកម្មការសាលាដោយផ្ទាល់នេះ ក៏ជាការរូមចំណែកមួយ ជួយលើក...








