អ្នកឧកញ៉ា លី ហួរ ចុះកិច្ចព្រមព្រៀងជាដៃគូក្នុងការផ្តល់ឥណទានគេហដ្ឋានពិសេសជាមួយ ក្រុមហ៊ុន ប៊ីអេស លែន & ហូម និងក្រុមហ៊ុន អុីស្ត លែន អេន ហូម
(ភ្នំពេញ)៖ ធនាគារ អេសប៊ីអាយ លី ហួរ ម.ក របស់អ្នកឧកញ៉ា លី ហួរ កាលព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពី កិច្ចព្រមព្រៀងជាដៃគូក្នុងការផ្តល់ឥណទានគេហដ្ឋានពិសេសជាមួយ ក្រុមហ៊ុន ប៊ីអេស លែន & ហូម និងក្រុមហ៊ុន អុីស្ត លែន អេន ហូម។
លោកឧកញ៉ា លី សេងឃាង បានលើកឡើងថា ការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នានេះជាការសហការមួយដែលនឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនទាំងអតិថិជនថ្មី និងអតិថិជនចាស់ឲ្យទទួលបាននូវកញ្ចប់ឥណទានគេហដ្ឋានពិសេស។
កិច្ចព្រមព្រៀងនេះ នឹងងាយស្រួលដោយមិនតម្រូវឲ្យមានទ្រព្យធា នានិងមិនមានសេវាអនុម័តឥណទានទទួលបានអត្រាការប្រាក់ចាប់ ពី០,៧០៨% ទទួលបានទំហំឥណទានរហូតដល់៩៥ ភាគរយនៃតំលៃផ្ទះ និងរ យៈពេលបង់រហូតដល់២០ឆ្នាំ ជាមួយ នឹងការអនុម័តឥណទានឆាប់រហ័ស។
អ្នកឧកញ៉ា លី ហួរ បន្តទៀតថា គោលបំណងនៃការសហការរវាងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និងប៊ី អេស លេន អេន ហូម ខូអិលធីឌីនិងម៉ីស្ត លែន អ...








