អ្នកអភិរក្សសំណូមពរកុំឲ្យរំខានហ្វូងសត្វក្រៀលនៅតំបន់អន្លង់ព្រីង
ភ្នំពេញ៖ អង្គការ BirdLife International Cambodia Programme នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា សត្វក្រៀលនៅតំបន់អន្លងព្រីង បានត្រលប់មកវិញបន្ទាប់ពីចាកចេញបានមួយរយះ។
ជាទូទៅក្រោយពីពងកូនហើយ សត្វក្រៀលមករកចំណីនៅ តំបន់ការពារទេសភាពអន្លង់ព្រីងជារៀងរាល់ឆ្នាំចាប់ពីខែធ្នូដល់ខែឧសភា។ ដោយឡែក ក្នុងរដូវកាល ឆ្នាំ២០១៨-២០១៩នេះ ក្រុមការងារអង្កេតឃើញថា សត្វក្រៀលចុងក្រោយបានចាកចេញពីតំបន់ដីសើមនេះក្នុងថ្ងៃទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។
តែចម្លែកនាឆ្នាំនេះសត្វ ក្រៀលមួយហ្វូង (០៨ក្បាល) បានសម្រេចចិត្តត្រឡប់មករកចំណីនៅតំបន់ការពារទេសភាពនេះវិញ នាថ្ងៃទី៤ ខែមិថុនា និងបន្តរស់នៅទីនោះរហូតដល់ពេលបច្ចុប្បន្ននេះ។ ក្រុមការងារយើងកំពុងអង្កេតតាមដាននិងអំពីភាពមិនប្រក្រតីនេះ និងសំណូមពរដល់ប្រជាសហគមន៍កុំរំខានពួកវា។ នេះបើតាមអង្គការដដែល។
គួរបញ្ជាក់ដែរថា ក្រៀលជាប្រភពសត្វស្លាបម្យ៉ាងដែលមានមាឌធំ និងខ្ពស់ជាងគេក្នុង ចំនោមសត្វស្លាបដែល...








