ផែង វណ្ណៈ ត្រូវកងរាជអាវុធហត្ថផ្ទៃប្រទេស ឃាត់នាំខ្លួនទៅតុលាការហើយ
ភ្នំពេញ៖ មន្ត្រីកងអាវុធឲ្យ អ្នកសារព័ត៌មានដឹងថា នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ លោក ផែង វណ្ណៈ ត្រូវកងរាជអាវុធហត្ថផ្ទៃប្រទេស ឃាត់ខ្លួន មុននឹងនាំទៅតុលាការ សាលារាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពីមានបណ្តឹងរបស់មេធាវីសម្តេចតេជោ ហ៊ុន សែន បណ្តឹងពី Fresh News និងបណ្តឹងរបស់លោក ពេជ្រ ស្រស់ លើ ផែង វណ្ណៈ។
កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ប្តឹងឈ្មោះ ផែង វណ្ណៈ ពីបទបរិហារកេរ្តិ៍ជាសាធារណៈលើសម្តេច ហ៊ុន សែន និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ បណ្តឹងនោះ បានធ្វើឡើងដោយសារការសរសេរលើហ្វេសប៊ុករបស់ផែង វណ្ណៈ ដែលបានប្រៀបធៀបការយកលុយទៅចូលបុណ្យសពរវាងលោក និងនាយក Fresh News។
លោកមេធាវី គី តិច បានភ្ជាប់ភស្តុតាង ចំនួន ១៤ ទំព័រ ជូនតុលាការ អម...







