លោក ផែង វណ្ណៈ ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន
ភ្នំពេញ៖ លោក កី ម៉ានេរ៉ា ចៅក្រមសើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនលោក ផែង វណ្ណៈ ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់អោយប្រព្រឹត្តិបទឧក្រិដ្ឋជាអាទ៍នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ។
បទចោទប្រកាន់ទាំងពីរនេះ ត្រូវផ្តន្ទាទោសតាមមាត្រា៣០៥ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ បានចែងពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ដែលបានកំណត់ពីការពិន័យជាប្រាក់ ពី១សែនរៀល ទៅ១០លានរៀល។ ដោយឡែក មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ បានចែងពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចន្លោះពី៦ខែ ទៅ២ឆ្នាំ។
ក្នុងពាក្យបណ្តឹង ដាក់ទៅកាន់តុលាការ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ លោកមេធាវី គី តិច បានលើកឡើងថា បុគ្គល ផែង វណ្ណៈ បានផ្សាយតាមហ្វេសប៊ុក ដោយប្រៀបប្រដូចករណីរូបលោក ...








