ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

កម្ពុជា​ត្រូវការកម្លាំង​បោសសម្អាត​មីន​ជាង​ ២ពាន់​នាក់​បន្ថែមទៀត ​

កម្ពុជា​ត្រូវការកម្លាំង​បោសសម្អាត​មីន​ជាង​ ២ពាន់​នាក់​បន្ថែមទៀត ​

សង្គម និងកម្សាន្ត
ត្បូងឃ្មុំ៖ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានលើកឡើងថា កម្ពុជាត្រូវការកងកម្លាំងបោសសម្អាតមីនបន្ថែមចំនួនជាង ២ ០០០នាក់ ដើម្បីពន្លឿនការបោសសម្អាតមីនឲ្យអស់តាមផែនការកំណត់ នៅឆ្នាំ២០២៥។ លោកព្រំ សុភមង្គល បានង្លែងបែបនេះ នៅក្នុងកិច្ចប្រជុំវិស័យសកម្មភាពមីននៅសាលាខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៩។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធពីផែនការយុទ្ធសាស្ត្រជាតិវិស័យសកម្មភាពមីន និងធ្វើសេចក្តីរាយការណ៍ពីលទ្ធផល និងផែនការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះសល់ពីពីសង្គ្រាម ។ សូមបញ្ជាក់ថា ​បច្ចុប្បន្ននេះ មន្ត្រី ​និង​បុគ្គលិក​កំពុង​បម្រើ​ការងារនៅមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជាមាន​ប្រមាណ ១ ៨០០​នាក់ និង​មាន​ជន​ពលី​ ពិការ មរណៈ និងចូលនិវត្តន៍ចំនួនជិត ៤០០នាក់៕...
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៥

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៥

សេដ្ឋកិច្ច និងវិនិយោគ
ឆ្លើយតប តាមសំណើរសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៥ដូចខាងក្រោម៖ ១-“KAI GAO PAPER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតម្ស៉ៅក្រដាស “Paper Pulp and Lignin” ពីឈើដាំដុះក្នុងស្រុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ១៧,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦១កន្លែង។ ២-“TOP RISE MASTER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១០កន្លែង។ ៣-“UNION CITY DEVELOPMENT GROUP CO.,LTD.” គម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ “TEMI” រួមមាន៖ សណ្ឋ...
សម្ភោធដាក់ឲ្យប្រើប្រាស់អគារថ្មីនៃសាខា​ធនាគារជាតិ​នៃ​កម្ពុជាខេត្តស្វាយរៀង

សម្ភោធដាក់ឲ្យប្រើប្រាស់អគារថ្មីនៃសាខា​ធនាគារជាតិ​នៃ​កម្ពុជាខេត្តស្វាយរៀង

សង្គម និងកម្សាន្ត
ស្វាយរៀង៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ម៉ែន វិបុល អភិបាលខេត្ត លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ចើញជាអធិបតីពិធីសម្ពោធអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។ លោក ជា ចាន់តូ បានមានប្រសាសន៍ថា អគារ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា ​ខេត្តស្វាយយរៀងថ្មីនេះ នឹងផ្តល់នូវ​សារសំខាន់​ថ្មីមួយ​ទៀត​ សម្រាប់​បម្រើ​លើ​វិស័យ​ធនាគារជាតិ​នៅ​កម្ពុជា​ពិសេសសម្រាប់ទឹកដីខេត្តស្វាយរៀង ទាំងមូលឲ្យទទួលបានការរីកចម្រើន និងមានការអភិវឌ្ឍថ្មីៗបន្ថែមទៀត។ ការសាងសង់អគារថ្មីនេះគឺ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើននៃ វិស័យសេដ្ឋកិច្ចរបស់ខេត្ត និងតម្រូវការចាំបាច់ក្នុងការគ្រប់គ្រង និងសម្របសម្រួលប្រតិបត្តិការរូបិយវត្ថុ ក៏ដូចជាការជំរុញការលើកកម្ពស់ប្រាក់រៀល ឱ្យកាន់ទូលំទូលាយថែមទៀត។ លោកបានបន្ថែមថា សមិទ្ធផលថ្មីនេះមិនត្រឹមតែបង្ហាញពី ការអភិវឌ្ឍរីកចម្រើនក្នុងធនាគារ ខេត្ត...
ឧកញ៉ា ឡេង ណាវ៉ាតត្រា«ការអភិវឌ្ឍលំនៅដ្ឋានតាមតំបន់ជាយក្រុងកំពុងតែមានសន្ទុះខ្លាំងនិងការរីកចម្រើនផ្នែកវិស័យអចលនទ្រព្យ» 

ឧកញ៉ា ឡេង ណាវ៉ាតត្រា«ការអភិវឌ្ឍលំនៅដ្ឋានតាមតំបន់ជាយក្រុងកំពុងតែមានសន្ទុះខ្លាំងនិងការរីកចម្រើនផ្នែកវិស័យអចលនទ្រព្យ» 

សេដ្ឋកិច្ច និងវិនិយោគ
អ្នកវិនិយោគិនវ័យក្មេងនៅកម្ពុជា លោកឧកញ៉ា ឡេង ណាវាត្រា អគ្គនាយកក្រុមហ៊ុន Calaxy Navatra Group បានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា បច្ចុប្បន្ននេះ ដោយសារតែការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាមួយនិងកំណើនប្រជាពលរដ្ឋរស់នៅទីក្រុងកាន់តែច្រើនជំរុញឲ្យមានតម្រូវការស្នាក់ផងដែរ ។ ហេតុដូច្នោះហើយធ្វើឲ្យការអភិវឌ្ឍលំនៅដ្ឋាននៅជាយក្រុងកំពុងតែមានសន្ទុះខ្លាំងនិងបន្តរីកចម្រើនជាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកឧកញ៉ាបានមានប្រសាសន៍ទៀតថា ក្រុមហ៊ុន Calaxy Navatra Group បានវិនិយោគលើវិស័យដីធ្លីមានដូចជា គម្រោងពុះដីឡូតិ៍ ផ្ទះល្វែង និងផ្សារទំនើបជាដើមហើយការវិនិយោគលើវិស័យអចលនទ្រព្យគឺខាងក្រុមហ៊ុនមិនមានការព្រួយបារម្ភរឿងហានិភ័យកើតឡើងនោះទេ ។ ដោយសារតែកម្ពុជាមានសុខសន្តិភាពនិងការរីកចម្រើនសេដ្ឋកិច្ចជាតិ។ លើសពីនេះ អ្នកវិនិយោគខាងលើថ្លែងទៀតថា ការអភិវឌ្ឍរបស់ក្រុមហ៊ុនលោកអាចឈជើងបាននៅលើទីផ្សារនិងជោគជ័យដល់សព្វថ្ង...
ប្រធានសហគមន៌អភិវឌ្បន៌កសិកម្មកម្ពុជា ជំរុញនឹងលើកទឹកចិត្តឲ្យកសិករកម្ពុជាដាំសណ្តែកផ្កាយ ព្រោះទីផ្សាអន្តរជាតិកំពុងត្រូវការ

ប្រធានសហគមន៌អភិវឌ្បន៌កសិកម្មកម្ពុជា ជំរុញនឹងលើកទឹកចិត្តឲ្យកសិករកម្ពុជាដាំសណ្តែកផ្កាយ ព្រោះទីផ្សាអន្តរជាតិកំពុងត្រូវការ

សេដ្ឋកិច្ច និងវិនិយោគ
សហគមន៌អភិវឌ្បន៌កសិកម្មកម្ពុជា និងស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជាបានចុះកិច្ចព្រមព្រៀងលើការបញ្ជាទិញសណ្ដែកផ្កាយពីប្រទេសកម្ពុជានិងការវិយោគដាំដុះបន្ថែមលើគំរោងអភិវឌ្បន៌របស់សហគមន៌៥០០ហិចតាកិច្ចព្រមព្រៀងនេះធ្វើឡើងកាលពី១៨ខែកុម្ភះ២០១៩ តំណាងលោកស្រី ស៊ូ ម៉ាលី នា យិកាក្រុមហ៊ុនអូមេហ្គា៣ស៊ីអេឌីស៊ី និងលោកបណ្ឌិត ឃី លាង អគ្គនាយកសហគមន៌អភិវឌ្ឍន៍កសិកម្មកម្ពុជា។ លោកបណ្ឌិត ឃី លាង ប្រធានសហគន៍អភិវឌ្ឍកសិកម្មកម្ពុជានិងជាអគ្គនាយកក្រុមហ៊ុនអូមេហ្គា៣បានមានប្រសាសន៍ថា សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាកំពុងតែជំរុញឲ្យកសិករនៅតាមសហគមន៍ដាំដុះឲ្យបានច្រើនដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកឃី លាង បានបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កន្លងទៅនេះតាមផែនការនឹងជំរុញឲ្យផ្ទៃដីដាំដុះឲ្យបាន៤ម៉ឺនហិកតា។ លោកបណ្ឌិតបន្តទៀតថា បច្ចុប្បន្ននេះកសិករអ្នកដាំដុះសណ្តែកផ្កាយមិនបារម្ភពីរឿងទីផ្សារនោះទេ ចំពោះតម្លៃវិញក្រុមហ៊ុននិងសហគមន...
កែវ តារាភព មានមហិច្ចតាស្នងតំណែង កែវ សារ៉ាត់ ប៉ុន្តែគ្មានវាសនាសាងភាពល្បីល្បាញលើវិថីសិល្បៈ

កែវ តារាភព មានមហិច្ចតាស្នងតំណែង កែវ សារ៉ាត់ ប៉ុន្តែគ្មានវាសនាសាងភាពល្បីល្បាញលើវិថីសិល្បៈ

សង្គម និងកម្សាន្ត
តារាចម្រៀងមាន ដើមកំណើត មកពីខេត្តបាត់ដំបង ដែលមានឈាមជ័រ ជាអ្នកសិល្បៈ និងជាក្មួយបង្កើត លោក កែវ សារ៉ាត់ នោះ បានអះអាងថា រូបគេជាក្មួយបង្កើត របស់ អ្នកចម្រៀងល្បីឈ្មោះ កែវ សារ៉ាត់ ដែលបានស្លាប់ នៅលើទឹកដីសហរដ្ឋអាមេរិក ។ ដោយស្រឡាញ់វិថីសិល្បៈ ចូលប្រឡូកក្នុងវិស័យសិល្បៈ មួយរយៈនិងមានមហិច្ចតា ចង់ស្នងតំណែងពីពូរបស់លោក ប៉ុន្តែជាអកុសលគ្មានវាសនាទៅវិញ ។ លោក កែវ តារាភព អាយុ ២៦ឆ្នាំ បានហក់ចូលប្រឡូក នៅក្នុងវិស័យសិល្បៈ នៅឆ្នាំ២០១០នេះ នៅក្នុង ផលិតកម្មរស្មីស្ទឹងសង្កែ និងផលិតកម្ម ស្វាងតារា ដោយច្រៀងបានចំនួន ៤បទ ដែលសុទ្ធជាប្រភេទបទមនោសញ្ចោតនា។ មុនចូលច្រៀងឱ្យផលិតកម្ម គេធ្លាប់បានហាត់រៀនជាមួយគ្រូជនជាតិខ្មែរ និងជនជាតិបារាំង ដែលបើកសាលា បង្ហាត់ភ្លេងនៅឯស្រុកកំណើតរបស់គេនាភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ពេលចូលវិស័យសិល្បៈគ្រានោះមានការហាត់ច្រៀង គេទទួលបានការកោតសរសើរពីគ្រូៗថា គេច្រៀងពីរោះទាំងបទសម័យ ទាំងបទបុរាណ ។ ត...
អ៊ីរ៉ង់ព្រមានឆ្លើយតបទៅសហរដ្ឋអាមេរិក និងអ៊ីស្រាអែល

អ៊ីរ៉ង់ព្រមានឆ្លើយតបទៅសហរដ្ឋអាមេរិក និងអ៊ីស្រាអែល

សង្គម និងកម្សាន្ត
  រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានព្រមានថា អ៊ីរ៉ង់នឹងឆ្លើយតបទៅវិញឲ្យបានសមស្រប ប្រសិនបើអាមេរិក ឫអ៊ីស្រាអែលហ៊ានប៉ះពាល់អ៊ីរ៉ង់ នៅពេលខាងមុខ ហើយអ៊ីរ៉ង់ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ក្នុងការការពារសន្តិសុខនៅក្នុងប្រទេសនេះ ។ ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទស្តីពីសន្តិសុខនៅទីក្រុង Munich ដែលមានការចូលរួមពីតំណាងមកពីជុំវិញពិភពលោក ។ លោក Mohammad Javad Zarif បានចោទប្រកាន់មេដឹកនាំរបស់សហរដ្ឋអាមេរិក និងប្រទេសអ៊ីស្រាអែល ពីបទបង្កសង្គ្រាមជាមួយអ៊ីរ៉ង់ និងប្រទេសមួយចំនួនទៀតនៅជុំវិញពិភពលោក ៕...
សម្តេចតេជោ ហ៊ុន សែន ឲ្យក្រសួង៤ ត្រូវចាត់វិធានការលើកម្មវិធីណា ប៉ះពាល់វប្បធម៌ ប្រពៃណីដ៏ល្អរបស់ជាតិ

សម្តេចតេជោ ហ៊ុន សែន ឲ្យក្រសួង៤ ត្រូវចាត់វិធានការលើកម្មវិធីណា ប៉ះពាល់វប្បធម៌ ប្រពៃណីដ៏ល្អរបស់ជាតិ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រសួងពត៌មាន​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវបន្តត្រួតពិនិត្យតាមដានជាប្រចាំនូវខ្លឹមសាររូបភាព និងការសំដែងនូវកម្មវិធីនីមួយៗដែលបានផ្សព្វផ្សាយតាមរយៈទូរទស្សន៍ និងវេទិកាផ្សេងៗទៀត ដើម្បីរក្សានូវវប្បធម៌ ប្រពៃណីដ៏ល្អរបស់ជាតិកម្ពុជា។ សម្តេចតេជោ បានបន្តថា ក្រៅពីក្រសួងព័ត៌មាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងពាក់ព័ន្ធផ្សេងៗទៀត ក៏ត្រូវតែពិនិត្យឲ្យបានម៉ត់ចត់ និងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះខ្លឹមសារ និងរូបភាពដែលបាននឹងកំពុងចាក់បញ្ចាំងតាមទូរទស្សន៍ ដែលមានលក្ខណៈរើសអើងចំពោះស្ត្រីបន្ទាបបន្ថោកប្រពៃណីវប្បធម៌ និងតម្លៃស្ត្រីខ្មែរ។ សម្តេចតេជោ បានឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវរៀបចំគណៈកម្មាធិការចម្រុះអន្តរក្រសួង ដើម្បីចាត់វិធានការក្នុងការទប់ស្កាត់ការផ្សព្វផ្សាយរូបភាពអាសអាភាសតាមរយៈបច្ចេកវិទ្យា។ សម្តេ...
 World Bank និង IMF ថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩កើនដល់៧,៥ភាគរយ

 World Bank និង IMF ថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩កើនដល់៧,៥ភាគរយ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជំនឿ ជាមួយនឹងទំនុកចិត្តលើការរីកចម្រើន លូតលាស់នៃសេដ្ឋកិច្ចកម្ពុជា ដែលអាចឈានទៅដល់ ៧,៥ភាគរយ។ សម្តេចតេជោ ហ៊ុន សែន សំអាងលើកត្តាសន្តិសុខ និងសន្តិភាព ស្ថេរភាពនយោបាយ ល្អរបស់កម្ពុជា ស្របជាមួយនឹងការវាយតម្លៃ និងការឃ្លាំមើល របស់ World Bank និង IMF ទន្ទឹមនឹងនេះ កម្ពុជានៅតែបន្តប្រកាន់ជំហរ ជាមួយនឹងការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ រួមទាំងម៉ាក្រូសេដ្ឋកិច្ចកម្ពុជាទាំងមូលឲ្យកាន់តែប្រសើរនិងរឹងមាំថែមទៀត ដើម្បីបន្តការអភិវឌ្ឍន៍និងភាពរីកចម្រើនទៅថ្ងៃអនាគត។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩៕...
ពលករកម្ពុជា​អាចធ្វើការពេញសិទ្ធិ​នៅប្រទេសជប៉ុន​ ចាប់ពី​ខែមេសា​ ឆ្នាំ២០១៩នេះ

ពលករកម្ពុជា​អាចធ្វើការពេញសិទ្ធិ​នៅប្រទេសជប៉ុន​ ចាប់ពី​ខែមេសា​ ឆ្នាំ២០១៩នេះ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកអ៊ិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ​នៅថ្ងៃទី១៨ ខែកុម្ភៈនេះ​​ជួប​ពិភាក្សាជាមួយលោក​ Hidehisa Horinouchi ឯកអគ្គរាជទូត​ជប៉ុន ​ប្រចាំព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ស្តីពី “ពលករជំនាញ”។លោក អ៊ិត​ សំហេង បានមានប្រសាសន៍ថា ប្រទេសជប៉ុនបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការកែសម្រួលច្បាប់ថ្មីរបស់ជប៉ុន ដែលអនុញ្ញាតិឲ្យពលករអាចដាក់ពាក្យទទួលបានទិដ្ឋាកាការងារ (Working Visa) ដែលពីមុនពលករកម្ពុជាទទួលបានត្រឹមតែជាកម្មសិក្សាការីប៉ុណ្ណោះ។ សម្រាប់ប្រព័ន្ធច្បាប់ថ្មីនេះ និងផ្តល់ឱកាសដល់ពលករកម្រិតជំនាញ និងកម្រិតបច្ចេកទេស អាចចូលទៅបំពេញតម្រូវការកង្វះខាតកម្លាំងពលកម្មទៅប្រទេសជប៉ុនបន្ថែមទៀត។ ក្រសួងការងារបានប្រកាសថា លោក អ៊ិត​ សំហេង នឹងដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បី​ចុះកិច្ចព្រមព្រៀង​អនុវត្តន៍​ប្រព័ន្ធ​ថ្មី​នេះ នៅទី...