លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Muhammad Lutfiរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីតាមប្រព័ន្ធវីដេអូ
(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២២ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Muhammad Lutfi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌនេស៊ី តាមប្រព័ន្ធវីដេអូ។
លោករដ្ឋមន្រ្តី បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជូនចំពោះ លោក Muhammad Lutfi និងសហការី ដែលបានផ្តល់កិច្ចសហការ និងការគាំទ្រក្នុងអំឡុងពេលនៃកិច្ចប្រជុំនានាដែលកម្ពុជាធ្វើជាប្រធានដឹកនាំកន្លងមកតួយ៉ាងដូចជា កិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន កិច្ចប្រជុំលើកទី១នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ពិសេសកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (28th AEM Retreat) កាលពីមីនាកន្លងទៅដែលបានប្រព្រឹត្តទៅប្រកបដោយ...







