ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

មន្រ្តីជំនាញ ក.ប.ប.បន្តរកឃើញនិងដកហូតបានទំនិញមិនមានអនុលោមភាពប្រមាណជាង២០គីឡូក្រាមនៅលើទីផ្សារ

មន្រ្តីជំនាញ ក.ប.ប.បន្តរកឃើញនិងដកហូតបានទំនិញមិនមានអនុលោមភាពប្រមាណជាង២០គីឡូក្រាមនៅលើទីផ្សារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប.នៃសាខាតាកែវនិងខេត្តរាជធានីភ្នំពេញនៅ​​ថ្ងៃទី២២ និង​២៣ ខែមេសា ឆ្នាំ២០២២នេះ បានធ្វើការដកហូតនូវទំនិញមិនមានអនុលោមភាពចំនួន ២៩គីឡូក្រាមន្ថែមទៀត។ ទំនិញដែលបានដកហូតទាំងអស់នោះគឺបានមកពីទំនិញចរាចរលក់នៅលើទីផ្សារ ក្នុងពេលប្រតិបតិ្តការត្រួតពិនិត្យទំនិញជាប្រចាំរបស់មន្រ្តីជំនាញ ក.ប.ប.ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ការចរាចរទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព ជាហេតុបណ្ដាលឱ្យប៉ះពាល់សុខភាពនៅពេលទទួលទាន។ ម្ចាស់ទំនិញដែលមិនមានអនុលោមភាពខាងលើត្រូវបានមន្រ្តីជំនាញធ្វើការពិន័យទៅតាមនីតិវិធី និងដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីកម្ទេចចោលនាពេលក្រោយ។...
រដ្ឋមន្រ្តីការបរទេសអាមេរិក៖រុស្ស៊ីបរាជ័យរួចទៅហើយនៅសង្រ្គាមអ៊ុយក្រែន

រដ្ឋមន្រ្តីការបរទេសអាមេរិក៖រុស្ស៊ីបរាជ័យរួចទៅហើយនៅសង្រ្គាមអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន៖ សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយយោធាថ្មីដល់អ៊ុយក្រែនហើយនិងបន្តជំរុញការទូតនៅក្នុងប្រទេសញាំញីដោយភ្លើងសង្រ្គាមួយនេះ ស្របពេលដែលរដ្ឋមន្រ្តីការបរទេសរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និងប្រធានមន្ទីរបច្ចកោណ បញ្ចប់ដំណើរទស្សនកិច្ចដោយសម្ងាត់របស់ពួកគេ មកកាន់ទីក្រុងគីវ ។ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក អាន់ថូនី ប្ល៊ីនឃិន(AntonyBlinken)និងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន(Lloyd Austin) បាននិយាយប្រាប់ប្រធានាធិបតីអ៊ុយក្រែនពីកញ្ចប់ហិរញ្ញវប្បទានយោធា ៣០០លានដុល្លារបន្ថែមទៀត និងការលក់គ្រាប់កាំភ្លើង ១៦៥លានដុល្លារ ។ វាគឺជាដំណើរបំពេញទស្សនកិច្ចរបស់អាមេរិកម្រិតខ្ពស់បំផុតមកកាន់រដ្ឋធានីអ៊ុយក្រែនមួយនេះ ចាប់តាំងពីរុស្ស៊ី បើការវាយលុកកាលពីចុងខែកុម្ភៈកន្លងទៅ ។ លោក អូស្ទីននិងលោក ប្ល៊ីនឃិនបានប្រកាសការផ្តល់ហិរញ្ញប្បទានយោធាបរទេសសរុបចំនួន ៧១៣លានដុល្លារ សម្រាប់អ៊ុយក្រែន និងដៃគូ ហើយនិងសម្ព័ន្...
បទអត្ថាធិប្បាយ៖ រុស្ស៊ីនៅតែមិនអើពើនឹងការទាមទារឲ្យមានបទឈប់បាញ់ ខណៈអ៊ុយក្រែនចង់ដកខ្លួនចេញពីកិច្ចចរចា

បទអត្ថាធិប្បាយ៖ រុស្ស៊ីនៅតែមិនអើពើនឹងការទាមទារឲ្យមានបទឈប់បាញ់ ខណៈអ៊ុយក្រែនចង់ដកខ្លួនចេញពីកិច្ចចរចា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ ការវាយប្រយុទ្ធគ្នាដ៏ស្វិតស្វាញ នៅក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់​ខែទី៣ហើយ ខណៈរុស្ស៊ីនៅតែបន្តបាញ់ផ្លោងលើទីក្រុងកំពង់ផែភាគខាងត្បូង Mariupol និងបានបើកការវាយប្រហារថ្មីៗ នៅទូទាំងតំបន់ Donbas ខណៈពលរដ្ឋរុស្ស៊ី និងអ៊ុយក្រែនបា្ររព្ធពិធីបុណ្យ អ៊ីស្ទ័រ នៃគ្រិស្តសាសនិកនិកាយអូថូដុក។ កងកម្លាំងរបស់រុស្ស៊ី បានបើកការវាយប្រហារតាមអាកាសបន្ថែមទៀត ស្រោចទៅលើរោងចក្រស្លដែក Azovstal ក្នុងទីក្រុង Mariupo ដើម្បីវាយបណ្ដេញទាហានអ៊ុយក្រែន​សេសសល់ចុងក្រោយកំពុងលាក់ខ្លួនក្នុងទីក្រុងកំពង់ផែយុទ្ធសាស្ត្រឆ្លើយតបទៅនឹងអ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Oleksandr Shtupun។ អ៊ុយក្រែនកាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យមានបទឈប់បាញ់ក្នុងទីក្រុងសមរភូមិ Mari​upol សម្រាប់ថ្ងៃពិធីបុណ្យ អ៊ីស្ទ័រ នៃគ្រិស្តសាសនិកនិកាយអូថូដុក ដែលបានប្រារព្ធឡើងទាំងនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែ...
មន្រ្តីរុស្ស៊ី៖ សង្រ្គាមអ៊ុយក្រែន ត្រូវបានញុះញង់ដោយអាមេរិក និងប្រទេសលោកខាងលិច

មន្រ្តីរុស្ស៊ី៖ សង្រ្គាមអ៊ុយក្រែន ត្រូវបានញុះញង់ដោយអាមេរិក និងប្រទេសលោកខាងលិច

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រុស្ស៊ី៖លោក ខុនស្តានទីន ហ្សាទូលីន(Konstantin Zatulin)គឺជាអនុប្រធានទី១គ​ណៈកម្មាធិការទទួលបន្ទុកកិច្ចការ និងទំនាក់ទំនងរបស់ CISជាមួយបងប្អូនជនរួមជាតិ ប្រចាំរដ្ឋសភារុស្ស៊ី បាននិយាយថា វិបត្តិអ៊ុយក្រែន ត្រូវបានញុះញង់ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ស្របពេលដែលពួកគេ ព្យាយាមប្រើប្រាស់ទីក្រុងគីវ ដើម្បីទប់ទល់ជាមួយរុស្ស៊ី ។ លោក ហ្សាទូលីន កត់សំគាល់ឃើញថា អង្គការណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក មិនបានអើពើនឹងផលប្រយោជន៍សន្តិសុខរុស្ស៊ី ដោយពង្រីកកងកម្លាំងរបស់ខ្លួនឥតឈប់ឈរទៅភាគខាងកើតអឺរ៉ុប ។ លោកបន្តថា ក្រោយការដួលរលំអតីតសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ សហរដ្ឋអា​មេរិក អភិវឌ្ឍទំនាក់ទំនងជាមួយក្រុមមេដឹកនាំរុស្ស៊ី ហើយនិងសន្យាជាច្រើនលើកថា ការរំលាយសហភាពសូវៀត មានន័យស្មើនឹងការព្យាយាមសាងទំនាក់ទំនងថ្មី ជាកន្លែងដែរជម្លោះ និងការប្រកួតប្រជែង នឹងត្រូវរំលាយដូចគ្នា ។ លោក ហ្សាទូលីន និយាយទៀតថា ពួកគេនិយាយថា ពួកយើងទាំងអស់គ្នារ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ជាអំណោយរបស់ប្រទេសអ៊ីតាលី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ជាអំណោយរបស់ប្រទេសអ៊ីតាលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅ​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះបានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន១ លាន​៥ម៉ឺន៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាលនិងប្រជាជនអ៊ីតាលី។ ពិធីប្រគល់ទទួលអំណោយវ៉ាក់សាំងនេះ ត្រូវធ្វើឡើងនៅវិមានសន្តិភាព ដោយមានការចូលរួមពីអគ្គរដ្ឋទូតនៃប្រទេសអ៊ីតាលីប្រចាំនៅកម្ពុជាផងដែរ។ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះប្រទេសកម្ពុជាដែលទទួលបាននូវភាពជោគជ័យចំពោះការទប់ស្កាត់ការចម្លងរាលដាលនៃជំងឺ Covid 19 ។ ប្រទេស អ៊ីតាលី ពិតជារីករាយក្នុងការផ្ដល់នូវអំណោយវ៉ាក់សាំងនេះ ដើម្បីរួមចំណែកជាមួយកម្ពុជាក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ19 បន្ថែមទៀត ជាពិសេសក្នុងការចាក់វ៉ាក់សាំង​ដូសជំរុញជូនដល់ប្រជាពលរដ្ឋកម្ពុជា។ សម្ដេច ហ៊ុន សែន ពិតជារីករាយនិងអរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអ៊ី​តាលី​ដែលបានផ្ដល់វ៉...
ប្រតិភូអ្នកវិនិយោគមកពីក្រុមហ៊ុនចំនួន៣ ជួប​​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​

ប្រតិភូអ្នកវិនិយោគមកពីក្រុមហ៊ុនចំនួន៣ ជួប​​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៣ ដែលដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាពនៅ​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ​។ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប និងថ្នាក់ដឹកនាំក្រុមហ៊ុន China investment ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុនគួអាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ដែលបានឆ្លៀតឱកាសដ៏មមាញឹក ដោយបានអនុញ្ញាតឲ្យបានជួបសំដែងការគួរសមផង និងស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជាផង ។ អ្នកឧកញ៉ា ចេន ហ្ស៊ី បានគោរពជម្រាបជូនសម្ដេចតេជោពីអាជីវកម្មរបស់ក្រុមហ៊ុនខាងលើ ដែលរួមមាន៖ វិស័យឧស្សាហកម្មរ៉ែ, ហេដ្ឋារចនាសម្ព័ន្ធ, អចលនវត្ថុ, ពាណិជ្ជកម្មសំណង់​ឡូជី​ស្ទីក, មូលបត្រ និងពាណិជ្ជកម្មមូលបត្រ។ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានគ...
គណៈក្រុមប្រឹក្សាភិបាលក្រុមហ៊ុនTwitterជួបលោក Elon Musk ដើម្បីពិភាគ្សាលើការដេញថ្លៃ

គណៈក្រុមប្រឹក្សាភិបាលក្រុមហ៊ុនTwitterជួបលោក Elon Musk ដើម្បីពិភាគ្សាលើការដេញថ្លៃ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អាមេរិក៖ សេចក្តីរាយការណ៍បានឲ្យដឹងថា គណៈក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Twitter​បាន​ជួបជាមួយលោក Elon Musk កាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីពិនិត្យមើលការដេញថ្លៃ ៤៣ពាន់លានដុល្លាររបស់លោក សម្រាប់បណ្តាញព័ត៌មានសង្គមមួយនេះ ។ បន្ទាប់ពីប្រធានក្រុមហ៊ុន Tesla រូបនេះ ដំបូងប្រកាសពីការដេញថ្លៃរបស់លោក ថ្នាក់គ្រប់គ្រងក្រុមហ៊ុន Twitter បានប្រកាសយុទ្ធសាស្រ្តបង្វិលទិស ដើម្បីការពារការទិញផ្តាច់អរិភាពដ៏មានសក្តានុពលណាមួយ ។ លោក Muskគ្រោងផ្តល់ហិរញ្ញប្បទានការដេញថ្លៃរបស់លោក ដោយមានការគាំទ្រពីធនាគារ​ចម្ចីប្រាក់អាមេរិក Morgan Stanley និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ។ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមហ៊ុន Twitterបដិសេធន៍ធ្វើសេចក្តីអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងសេចក្តីរាយការណ៍មួយនេះ ។ រឿងរ៉ាវលម្អិតពីវិធីដែលលោក Muskចង់ផ្តល់ហិរញ្ញប្បទានការដេញថ្លៃរបស់លោក ដែលត្រូវបានបង្ហាញដល់និយតករអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានធ្វើឱ្យគណៈក្...
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅរសៀលថ្ងៃអាទិត្យ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ នៅទីក្រុងគូម៉ាម៉ូតូ ( Kumamoto) ប្រទេសជប៉ុន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។ ជាលទ្ធផលនៃកិច្ចប្រជុំដ៏មានសារសំខាន់នេះ គឺទទួលបានលទ្ធផលជោគជ័យគួរអោយកត់សំគាល់ ដែលក្នុងនោះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល បានគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ក្នុងការដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជម្ងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។ កិ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយអភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចចំនួន៨ ក្រុមហ៊ុន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយអភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចចំនួន៨ ក្រុមហ៊ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន: បន្ទាប់ពីបានជួបជាមួយអ្នកចាត់ការទូទៅនៃក្រុមហ៊ុនមីតស៊ូប៊ីស៊ី (MITSUBISHI)រួចហើយនោះ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា .ណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀត ជាមួយឯកឧត្តម កាបាសហ្ស៊ីម៉ា អ៊ីគូអុ អភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចចំនួន ៨ក្រុមហ៊ុនទៀត ដែលកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងរៀបចំធ្វើពាណិជ្ជកម្មបន្ថែមទៀតនៅកម្ពុជានាពេលខាងមុខ។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះក្រុមហ៊ុនទាំងអស់ដែលបាននឹងកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងមានគម្រោងទៅបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោបានអនុញ្ញាតឱ្យក្រុមហ៊ុននីមួយៗបានលើកឡើងអំពីសកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគម្រោងវិនិយោគនាពេលខាងមុខផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ថា បច្ចុប្បន្ននេះច...
សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា

សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន៖ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះ ក្រោយពីជំនួបទ្វេភាគី រួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ លោក​​ Kishida Fumio នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។ ពិធីនេះ ត្រូវបានចុះហត្ថលេខារវាង​ លោក​ លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ជាមួយ​ លោក​​ សាយតុ តេត្យុអុ (Saito Tetsuo) រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន៕...