ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាត របស់ក្រសួងអប់រំ យុវជន និងកីឡា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាត របស់ក្រសួងអប់រំ យុវជន និងកីឡា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​នៅ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បាន​​អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២។ ពិធីបិទសន្និបាតអប់រំយុវជននិងកីឡានេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)។ សន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២២។ សន្និបាតអប់រំនេះ បានលើកមកពិនិត្យ និងពិភាក្សាលើការងារជាច្រើន ពាក់ព័ន្ធការអប់រំនៅកម្ពុជា ព្រមទាំងបានលើកនូវទិសដៅជាច្រើន ដើម្បីកែលំអរការអប់រំ និងបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរក្នុងឆ្នាំសិក្សា២០២១-២០២២។...
ពិព័រណ៍ ចិន-អាស៊ាន លើក ទី១៩ “The 19th China-ASEAN Expo 2022” នៅ មជ្ឈមណ្ឌលសន្និសីទ និង ពិព័រណ៍អន្តរជាតិនាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

ពិព័រណ៍ ចិន-អាស៊ាន លើក ទី១៩ “The 19th China-ASEAN Expo 2022” នៅ មជ្ឈមណ្ឌលសន្និសីទ និង ពិព័រណ៍អន្តរជាតិនាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម​​បាន​ចេញ​សេចក្តីជូនដំណឹងស្ដីពីការរៀបចំពិព័រណ៍ ចិន-អាស៊ាន លើក ទី១៩ “The 19th China-ASEAN Expo 2022” នៅ មជ្ឈមណ្ឌលសន្និសីទ និង ពិព័រណ៍អន្តរជាតិនាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នក ផ្តល់សេវាទាំងអស់ដែលកំពុងធ្វើធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យ បានជ្រាបថា៖ ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់លើការចូលរួម រៀបចំពិព័រណ៍ ចិន-អាស៊ាន ចំនួន១៨ លើក រួចមកហើយកាលពីពេលកន្លងទៅ ក្រសួង ពាណិជ្ជកម្ម រួមសហការជាមួយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នឹងបន្ត រៀបចំពិព័រណ៍ ចិន-អាស៊ាន លើក ទី១៩ “The 19th China-ASEAN Expo 2022”ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញាឆ្នាំ២០២២នៅមជ្ឈមណ្ឌលសន្និ...
ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 05 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 26 នាក់និងស្លាប់គ្មាន

ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 05 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 26 នាក់និងស្លាប់គ្មាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 05 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 26 នាក់ និងស្លាប់ គ្មាន ករណីឆ្លងសហគមន៍ 05 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស គ្មាន (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 136,235 នាក់ អ្នកជាសះស្បើយ= 132,994 នាក់ អ្នកស្លាប់= 3,056 នាក់។
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះបានអនុញ្ញាតឲ្យ លោក​​ ឌិញ ទៀនហ្ស៊ុង សមា​ជិកការិយាល័យនយោបាយបក្សកុម្មុយ​នីស្ដវៀត​ណាម និងជាលេខាបក្សរដ្ឋធានីហាណូយបានជួបសំដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ លោក​ ឌិញ ទៀនហ្ស៊ុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យឯកឧត្តមបានចូលជួបសំដែងការគួរសមនាពេលនេះ។ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងជូនពរសម្តេចឲ្យទទួលបាននូវភាពជោគជ័យរាល់ភារកិច្ចទាំងឡាយ។ លោក​​ក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ជំងឺកូវី-១៩ របស់ប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ ។ លោក​​ក៏បានគោរពរាយការណ៍ជូនសម្តេចតេជោអំពីស្ថានភាព ក៏ដូចជាការទប់ស្កាត់ជំងឺ Cov​id-19 នៅរដ្ឋធានីហាណូយប្រទេសវៀត...
លោក ផាន អូន អញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្ដីពី «ការយល់ដឹងការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់»

លោក ផាន អូន អញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្ដីពី «ការយល់ដឹងការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តកំពង់ធំ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» កាលពីថ្ងៃទី២៦នេះបានរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពី «ការយល់ដឹងការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មជាមួយនិងសភាពាណិជ្ជកម្មកម្ពុជា។ សិក្ខាសាលានេះ មានការចូលរួមពីឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជាធរុកិច្ចជន នៅក្នុងខេត្តកំពង់ធំ។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ដល់ធុរកិច្ចជនដើម្បីស្វែងយល់ដល់ច្បាប់ និងបទដ្ឋានគតិយុត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។...
បទអត្ថាធិប្បាយ៖ រុស្ស៊ីព្រមានពីសុចនាករឆ្ពោះទៅរកសង្គ្រាមលោកលើកទី ៣ ហើយការបញ្ជូនអាវុធឲ្យអ៊ុយក្រែនប្រៀបដូចជាចាក់ប្រេងលើអណ្ដាតភ្លើង

បទអត្ថាធិប្បាយ៖ រុស្ស៊ីព្រមានពីសុចនាករឆ្ពោះទៅរកសង្គ្រាមលោកលើកទី ៣ ហើយការបញ្ជូនអាវុធឲ្យអ៊ុយក្រែនប្រៀបដូចជាចាក់ប្រេងលើអណ្ដាតភ្លើង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បរទេស៖ប្រមុខការទូតរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃច័ន្ទថា ការចរចាសន្តិភាពជាមួយ អ៊ុយក្រែន នឹងបន្ត ខណៈព្រមានពីគ្រោះថ្នាក់ពិតប្រាកដនៃសង្រ្គាមលោកលើកទី៣ ។ ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ី លោក Lavrov បានរិះគន់វិធីសាស្ត្ររបស់រដ្ឋធានី Kyiv ក្នុងការចរចា ដោយបន្ថែមថា ឆន្ទៈស្មោះត្រង់មានដែនកំណត់ ប៉ុន្តែបើវាមិនទទួលបានផលត្រឡប់មកវិញទេនោះមិនអាចជួយដល់ដំណើរការចរចាបានឡើយ ។ ពួកយើងនឹងបន្តចូលរួមក្នុងការចរចាជាមួយក្រុមគណៈប្រតិភូរបស់ ប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelensky ហើយការទំនាក់ទំនងទាំងនេះ នឹងបន្តទៅមុខ ។ លោក Lavrov បានចោទប្រកាន់លោក Zelensky ពីបទធ្វើជាលេសចង់ចរចា ។ លោកថា លោក Zelensky គឺជាកំពូលមនុស្សល្បិច ។ ថ្នាក់នៃសង្គ្រាមលោកលើកទី៣ គឺមានពិតប្រាកដ។ លោកនិយាយថា គ្រោះថ្នាក់គឺមានពិតប្រាកដមែន វាពិតជាមានមែន អ្នកមិនអាចមើលស្រាលបានទេ ។ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានច...
ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច បានប្រារព្វពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិនៅកម្ពុជា

ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច បានប្រារព្វពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ:ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច បានប្រារព្វពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិកាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានវត្តមានអញ្ជើញចូលរួមផងដែ រពីសំណាក់អភិបាលរងខេត្តកំពង់ស្ពឺ ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល អគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ រួមមន្ត្រីពាក់ព័ន្ធ ជាច្រើនផងដែរ។ យោងលើរបាយការណ៍យ៉ាងលម្អិតរបស់លោក Koen De Heus លោក ចាន់ គឹមរិទ្ធី អគ្គនាយក និងលោក Johan Vanden Ban នាយកប្រតិបត្តិ ដែលបានបញ្ជាក់យ៉ាងច្បាស់ថាក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនចម្រុះអន្តរជាតិពីប្រទេសហូឡង់ក្នុងផ្នែកឧស្សាហកម្មចំណីសត្វ ដែលបានចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុន De-Heus Cambodia B.V. (De Heus) ជាមួយក្រុមហ៊ុន TMH (Cambodia) Co., Ltd ដើម្បីបង្កើតជាសម្ព័ន្...
ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 02 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 23 នាក់និងស្លាប់ គ្មាន

ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 02 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 23 នាក់និងស្លាប់ គ្មាន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 02 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 23 នាក់ និងស្លាប់ គ្មាន ករណីឆ្លងសហគមន៍ 02 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស គ្មាន (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 136,230 នាក់។
លោក Elon Musk ដណ្តើមបានកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Twitterក្នុងតម្លៃ ៤៤ពាន់លានដុល្លារ

លោក Elon Musk ដណ្តើមបានកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Twitterក្នុងតម្លៃ ៤៤ពាន់លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អាមេរិក៖គណៈក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Twitterបានឈានដល់កិច្ចព្រមព្រៀងផ្ទេរសិទ្ធិគ្រប់គ្រងតម្លៃ ៤៤ពាន់លានដុល្លារពីមហាសេដ្ឋី Elon Musk ។ លោក Musk ដែលបានដាក់ការដេញថ្លៃដ៏គួរភ្ញាក់ផ្អើលកាលពីរយៈពេលមិនដល់២សប្តាហ៍មុន បាននិយាយថា ក្រុមហ៊ុន Twitter មាននូវសក្តានុពលដ៏អស្ចារ្យមួយដែលោកត្រូវស្រាយ ។ លោក បានអំពាវនាវផងដែរឲ្យមានការផ្លាស់ប្តូរចាប់ពីការបន្ធូរបន្ថយការរឹតត្បិតមាតិការបស់ខ្លួន រហូតដល់ការលុបបំបាត់គណនីក្លែងក្លាយ ។ កាលពីដំបូងឡើយ ក្រុមហ៊ុន Twitter បានច្រានចោលការដេញថ្លៃរបស់លោក Muskប៉ុន្តែបច្ចុប្បន្នពួកគេសុំឲ្យម្ចាស់ភាគហ៊ុនបោះឆ្នោតអនុម័តលើកិច្ចព្រមព្រៀង។ យោងតាមទស្សនាវដ្តី Forbesបានឲ្យដឹងថា លោក Muskគឺជាមហាសេដ្ឋីមានលុយច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិតម្លៃប្រមាណជា ២៧៣.៦ពាន់លានដុល្លារ ដោយសារតែភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដែលលោកគ្រប់គ្រង ។ លោកដឹកនាំក្រុមហ៊ុនអវកាស...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​​​ លោក ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​​​ លោក ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖នៅវិមានរដ្ឋសភា លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកាលពី​​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំជាមួ​យគណៈកម្មការជំនាញនៃរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ក្រោមអធិបតីភាពរបស់ លោក​​ កែប ជុតិមា ប្រធានស្តីទីគណៈកម្មការទី៩នៃរដ្ឋសភានិងមានការអញ្ជើញចូលរួមពី ជាសមាជិក សមាជិកា នៃគណៈកម្មការជំនាញរបស់រដ្ឋសភាជាច្រើនរូប។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យនិងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មុនស្នើដាក់បញ្ចូលទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គនៃរដ្ឋសភា នាពេលខាងមុខនេះ។ លោក​​រដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំជ្រាប អំពីខ្លឹមសារនិងអត្ថប្រយោជន៍ សំខាន់ៗ ដែលកម្ពុជាអាចទទួលបាន នៅពេលច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារចូលជាធរមាន ដែលរួមមាន៖ - បង្កើតបាននូវយន្តការគ្រប់គ្រងប្រតិបត្តិករអ...