កូរ៉េខាងជើងបាញ់មីស៊ីលហាមឃាត់បាលីស្ទិកអន្តរទ្វីបICBMជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧
តំបន់ឧបទ្វីបកូរ៉េ៖ កូរ៉េខាងត្បូង និងជប៉ុន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលហាមឃាត់បាលីស្ទិកអន្តរទ្វីប(ICBM)ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧ ។
ក្រុមមន្រ្តីជប៉ុនបានប៉ានស្មានថា មីស៊ីលនេះ ហោះបានចម្ងាយ ១.១០០គ.ម និងបានធ្លាក់ក្នុងដែនសមុទ្រជប៉ុន ក្រោយហោះហើរបានរយៈពេលជាង ១ម៉ោង ។
ពួកគេអះអាងថា ការបាញ់សាកល្បងមីស៊ីលនៅថ្ងៃព្រហស្បតិ៍នេះ ទំនងជាងមីស៊ីលថ្មីជាងមុន និងមានកម្លាំងខ្លាំងជាងមីស៊ីលបានបាញ់កាលពីរយៈពេល ៥ឆ្នាំមុន ដែលបានហោះឡើងដល់រយៈកម្ពស់ជាង ៦ពាន់គ.ម ។
គួរឲ្យដឹងថា មីស៊ីល ICBM អាចធ្វើដំណើរបានចម្ងាយរាប់ពាន់គីឡូម៉ែត្រលើគន្លងស្តង់ដារ ហើយតាមទ្រឹស្តីបទ វាអាចហោះដល់សហរដ្ឋអាមេរិក ។
កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាច្រើនលើកច្រើនសាររួចមកហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា ការសាកល្បងមួយចំនួននៃមីស៊ីលទាំងនេះដែលទីក្រុងព្យុងយ៉ាងអះអ...








