ប្រជាជនកម្ពុជា ត្រូវបន្តស្វែងយល់ពីប្រវត្ដនៃការចងចាំ២០ ឧសភា
ភ្នំពេញ៖ នៅម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមស្លៀកពាក់ខ្មៅដូចក្អែក របស់ បុល ពត បានវាយលុកចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានបញ្ចប់របបសេនាប្រមុខ លន់ ណុល ក្រោមការអបអរសាទពីសំណាក់ប្រជាជន ដែលរស់នៅភ្នំពេញ រួមទាំងទាហាន និងអ្នករាជការផង។
ក្រោយមក មិនយូរប៉ុន្មានផង ភាពអំណរសាទរនឹងក្តីសង្ឃឹមថា សង្រ្គាមត្រូវបានបញ្ចប់ ក៏បានរលាយបាត់បង់ទៅវិញភ្លាម ក្រោយពីទាហាន ប៉ុល ពត ចាប់ផ្តេីមបង្ខំឲ្យប្រជាជនចាកចេញពីទីក្រុងភ្នំពេញ។ ចំណែកអ្នកប្រកែកមិនព្រមធ្វេីតាម ត្រូវពួកខ្មែរក្រហមបាញ់សម្លាប់ឆៅៗតែម្តង។
នៅពេលនេះហេីយ ដែលរបបសាធារណរដ្ឋខ្មែរត្រូវបានដួលរំលំជាស្ថាពរ ហេីយជំនួសមកវិញដោយរបបថ្មីមួយ ដឹកនាំដោយបក្សកុំម្មុយនិស្តកម្ពុជា ដែលមាន ប៉ុល ពត ជាលេខាបក្ស។
តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ប៉ុល ពត និង នួន ជា បានប្រកាសឲ្យដឹងនូវគោលនយោបាយប្រាំបីចំណុចសម្រាប់របបគ្...