ធនាគារជាតិឲ្យម្ចាស់លុយសម្រាល និងការពារផលប្រយោជន៍អតិថិជន រងផលប៉ះពាល់កូវីដ-១៩
ភ្នំពេញ៖ ធនាគារជាតិ នៅក្នុងសប្តាហ៍នេះ បានដាក់វិធានការ ដើម្បីជួយសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍របស់អតិថិជន នៅក្នុងប្រទេសកម្ពុជា ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញវិធានការនេះ និងបានណែនាំឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីការរៀបចំឥណទានទ្បើងវិញ។
លោកបានបន្ថែមថា ធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវយោគយល់ដល់អតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន។
ចំណែកលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបញ្ជាក់ថា ការអនុវត្តតាមសារាចរណ៍ណែនាំរបស់ធនាគារជាតិ ក្នុងការជួយសម្រួលបន្ទុក អតិថិជនក្នុងអំឡុងមានវិបិត្តជំងឺកូវីដ១៩នេះ គឺវាពិតជាបានធ្...