លោក លឹម គានហោ ប្រគល់ផ្លូវក្រាលកៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល
ភ្នំពេញ៖ ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២០នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ និងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្លូវក្រាលកៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ ជូនដល់ប្រជាពលរដ្ឋបីឃុំ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមក។
ឃុំទាំងបីនៃស្រុកពញាឮ រួមមានឃុំភ្នំបាត, ជ្រៃលាស់ និងឃុំឈ្វាំង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ដោយពួកគាត់បានសម្តែងនូវការរីករាយសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការទទួលបាននូវផ្លូវក្រាលកៅស៊ូដ៏ល្អស្អាតនេះ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនេះផងដែរ លោករដ្ឋមន្ត្រីបានផ្តាំផ្ញើជូនពួកគាត់ឲ្យប្រកាន់ខ្ជាប់នូវអនាម័យ ចៀសវាងការប្រមូលផ្តុំគ្នា ដោយរួមគ្នាទប់ស្កាត់នូវជំងឺកូវីត-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល។
...