ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោក អ៊ុន ចាន់ដា អញ្ជើញអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់ព្រះជន្ម៨៤ យាងចូល៨៥ព្រះវស្សា

លោក អ៊ុន ចាន់ដា អញ្ជើញអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់ព្រះជន្ម៨៤ យាងចូល៨៥ព្រះវស្សា

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ, លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកកំពង់សៀម បានអញ្ជើញចូលរួមពិធីអបអរសាទរក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម៨៤ យាងចូល៨៥ព្រះវស្សា។ ក្នុងសារលិខិតថ្វាយព្រះពរ ដែលអានដោយលោក អ៊ុន ចាន់ដា អភិបាលខេត្ត ដែលតាងនាមឲ្យក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូល សូមសម្តែងនូវកត្តញ្ញូតាធម៌ដ៏ស្មោះស្ម័គ្របំផុត ចំពោះព្រះគុណូបការៈដ៏ឧត្តុង្គឧត្តម និងទឹកព្រះទ័យប្រកបដោយព្រះព្រហ្មវិហារធម៌ របស់ព្រះអង្គ ដោយបានលះបង់ព្រះកាយពល បញ្ញាញាណ និងព្រះរាជទ្រព្យផ្ទាល់របស់ទ្រង់ ក្នុងវិស័យសង្គមកិច្ច មនុស្សធម៌ ស...
លោក អ៊ុន ចាន់ដា ផ្ញើលិខិតអបអរសាទរ ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល

លោក អ៊ុន ចាន់ដា ផ្ញើលិខិតអបអរសាទរ ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក ​ អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ បានផ្ញើសារលិខិតអបអរសាទរលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។ «ខ្ញុំបាទសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ដោយស្មោះស្ម័គ្រអស់ពីដួងចិត្ត ដែលការតែងតាំង និងដំឡើងឋានៈនេះ ពិតជាបានឆ្លុះបញ្ចាំងនូវមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារយុវជនគ្រប់មជ្ឈដ្ឋាន ជាពិសេសផ្តល់ការហ្វឹកហ្វឺន បណ្ដុះបណ្ដាលកម្លាំងប្រាជ្ញាស្មារតី ពង្រឹងគោលជំហរស្នេហាជាតិ និងផ្ដល់ឱកាសដល់យុវជន បានចូលរួមគ្រប់សកម្មភាពនយោបាយរបស់គណបក្ស គ្រប់កាលៈទេសៈ ក្នុងគោលដៅលើកស្ទួយយុវជនជាទំពាំងស្នងឫស្សីបន្តវេន ដើម្បីដឹកនាំជោគវាសនារបស់ ប្រទេសជាតិនាពេលអនាគត។ «...
លោក អ៊ុន ចាន់ដា​ សំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់ជនងាយរងគ្រោះ៦០គ្រួសារ ក្នុងស្រុកកងមាស​ ខេត្តកំពង់ចាម

លោក អ៊ុន ចាន់ដា​ សំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់ជនងាយរងគ្រោះ៦០គ្រួសារ ក្នុងស្រុកកងមាស​ ខេត្តកំពង់ចាម

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នាព្រឹក​ ថ្ងៃទី​១២​ ខែមិថុនា​ ឆ្នាំ​២០២០​ នៅក្នុងបរិវេណសាលាស្រុកកងមាស, លោក អ៊ុន ចាន់ដា​ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ ដែលខ្វះខាតជីវភាព មកពីបីឃុំ ក្នុងស្រុកកងមាស​ ខេត្តកំពង់ចាម សរុប៦០គ្រួសារ។  ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោក  ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្ត​, លោកស្រី ខុង ស៊នអេង, លោកស្រី កុល ធារិន និងលោកស្រី ស្រី គឹមឆយ តំណាងរាស្រ្តមណ្ឌលកំពង់ចាម ឯកឧត្តម  អមដំណើរដោយលោកនាយក នាយករង មន្ត្រីប្រតិបត្តិសាខា រួមជាមួយ លោក ភោគ​ សាវុធ ប្រធានកិត្តិយសអនុសាខាស្រុកកងមាស​ ដើម្បីសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋមកពីឃុំរកាគយ​ ឃុំពាមជីកង​ និងឃុំសូគង​ នៃស្រុកកងមាស។ មានប្រសាសន៍ក្នុងឱកាសនេះ លោក​ អ៊ុន​ ចាន់ដា​ ប្រធានគណៈកម្មាធិការសាខាបាន នាំមកនូវប្រសាសន៍ផ...
ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ កាត់សោរចូលឆែកផ្ទះផលិតស្រាថ្នាំ តាំង គួយ ក្នុងខណ្ឌជ្រោយចង្វារ ដើម្បីប្រមូលវត្ថុតាងចោទប្រកាន់ម្ចាស់

ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ កាត់សោរចូលឆែកផ្ទះផលិតស្រាថ្នាំ តាំង គួយ ក្នុងខណ្ឌជ្រោយចង្វារ ដើម្បីប្រមូលវត្ថុតាងចោទប្រកាន់ម្ចាស់

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ ពេញមួយព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានកាត់សោរទ្វាររបង និងទ្វារបន្ទប់ សម្រុកចូលទៅឆែករកវត្ថុតាងនៃការកែច្នែស្រា ដែលសង្ស័យថា​​​ បានបង្កឲ្យមនុស្សស្លាប់ និងធ្លាក់ខ្លួនឈឺជាច្រើននាក់។ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាអ្នកដឹកនាំការចូលឆែករក និងចាប់យកវត្ថុតាងនេះ បានមានប្រសាសន៍ថា តុលាការនឹងបន្តនីតិវិធីស៊ើបអង្កេតរបស់ខ្លួន ដើម្បីស្វែងអ្នកទទួលខុសត្រូវក្នុងការកែច្នៃស្រាយីហោ ស្រាចិនសែ តាំង គួយ ក្រោយពីម្ចាស់សិប្បកម្មនេះ បានចាក់សោរទ្វារ និងរត់គេចខ្លួនចេញពីទីតាំង ដែលស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោកព្រះរាជអាជ្ញារងបានបញ្ជាក់ថា ការបន្តស្វែងរកវត្ថុតាងបន្ថែមនេះ គឺធ្វើឡើងបន្ទាប់ពីមនុស្សប្រាំពីរនាក់បានពុលស្លាប់ និងជាង៤០នាក់ទៀតបានធ្ល...
មន្ត្រីសាខា ក.ប.ប ខេត្តកណ្តាល រកឃើញកសិផលជាច្រើនមុខ នាំចូលពីបរទេសតាមច្រកទ្ធារអន្តរជាតិជ្រៃធំ មានផ្ទុកសារធាតុគីមីពុល

មន្ត្រីសាខា ក.ប.ប ខេត្តកណ្តាល រកឃើញកសិផលជាច្រើនមុខ នាំចូលពីបរទេសតាមច្រកទ្ធារអន្តរជាតិជ្រៃធំ មានផ្ទុកសារធាតុគីមីពុល

នយោបាយ, ព័ត៌មានជាតិ
កណ្តាល៖ នៅថ្ងៃថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា ខេត្តកណ្តាល មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្តកណ្តាល បានរកឃើញកសិផលជាច្រើនមុខ នាំចូលពីបរទសតាមច្រកទ្ធារអន្តរជាតិជ្រៃធំ ខេត្តកណ្តាលមានផ្ទុកសារធាតុគីមីពុលរើសកម្រិត និងធ្វើឲ្យប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកទទួលទាន។ កសិផលនាំចូលពីបរទេស ហើយមានផ្ទុកសារធាតុគីមីហាមឃាត់នេះ មានចំនួនប្រាំមួយប្រភេទ គឺស្ពៃបូកគោ ផ្កាខាត់ណា ពោតបារាំង ក្រូចឆ្មាតូច ផ្កាគូឆាយ និងផ្លែល្ពៅ ដែលកសិផលទាំងនេះ ត្រូវរកឃើញសារធាតុពុល ដោយរថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម។ មុននិងរកឃើញសារធាតុពលនេះ មន្ត្រីជំនាញបានដកយកគំរូបន្លែ២២មុខ រួមមាន៖ ស្ពៃក្តោប ត្រសក់ ស្ពៃបូកគោ ត្រប់វែង ប៉េងប៉ោះ ផ្កាខាត់ណា ពោតបារាំង ផ្កាស្នោ ក្រូចឆ្មារ...
អភិបាលខេត្តកំពង់ចាម ពិនិត្យមើលសំណង់ច្រាំងទន្លេ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកកោះសូទិន

អភិបាលខេត្តកំពង់ចាម ពិនិត្យមើលសំណង់ច្រាំងទន្លេ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកកោះសូទិន

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីម្សិលមិញ បានពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ច្រាំងទន្លេ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន សម្រាប់អ្នកភូមិក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីឲ្យបានចប់រួចរាល់មុនរដូវទឹកទន្លេឡើងជន់លិច។ សំណង់នេះ ត្រូវបានបង្កើតឡើង ដោយសារលោកអភិបាលខេត្តមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែងដោយគ្រោះធម្មជាតិ មកលើច្រាំងទន្លេ និងហេដ្ឋារចនាសម្ពន្ធមួយចំនួន ក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន នារដូវវស្សាកន្លងទៅ។ លោក អ៊ុន ចាន់ដា  អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម សិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យវិស័យឯកជន ដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំង អាចធ្វើខឿនការពារច្រាំងទន្លេនៅទីតាំងខាងលើនេះ ដោយប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត។ ចំណែកប្រជាពលរដ្ឋ ក្នុងឃុំពង្រ ...
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ច្រា​ន​ចោលព័ត៌មានផ្សាយថា​ ជនជាតិវៀត​ណាម អាយុ១៨ឆ្នាំម្នាក់ ឆ្លងកូវីដ​១៩ ពីកម្ពុជា

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ច្រា​ន​ចោលព័ត៌មានផ្សាយថា​ ជនជាតិវៀត​ណាម អាយុ១៨ឆ្នាំម្នាក់ ឆ្លងកូវីដ​១៩ ពីកម្ពុជា

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ​៖​ ​រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានច្រានចោលទាំងស្រុងនូវព័ត៌មានផ្សាយថា​ ជនជាតិវៀត​ណាមមានអាយុ១៨ឆ្នាំម្នាក់  ដែលធ្វើដំណើរចេញពីប្រទេសកម្ពុជា មានផ្ទុកមរោកគកូរ៉ណា។ ការប្រកាសច្រានចោលនេះ ត្រូបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោយពីវែបសាយសារព័ត៌មានមួយ ឈ្មោះ លុយអាត វៀត​ណាម (luatvetnam.vn)​ បានផ្សាយអំពីមាន​ករណីយុវជនជនជាតិវៀតណាមម្នាក់​ អាយុ១៨ឆ្នាំ ជាអ្នកជំងឺកូវីដ-១៩ ធ្វើ​ដំណើរពីកម្ពុជា​ចូលទៅវៀតណាម​ តាមច្រកទ្វារព្រំដែន ថុងហ្វឺក (Thuong Phuon) ខាងខ្មែរហៅថា ច្រកក្អមសំណរ កាលវ ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រូវបានធ្វើតេស្តមានលទ្ធផលវិជ្ជមាន ហើយបាន​ដាក់ឲ្យព្យាបាលនៅ​មណ្ឌលសុខភាព ង្វានហុងងឺ (Huyen​ Hong Ngu health center) នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។ លោករដ្ឋមន្ត្រីបានលើកឡើងថា ចំពោះ​ការចុះផ្សាយលើទំព័រវែបសាយ​សារ...
សម្តេចក្រឡាហោម ស ខេង ដឹកនាំការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីពង្រឹងប្រសិទ្ធភាពផ្តល់សេវា

សម្តេចក្រឡាហោម ស ខេង ដឹកនាំការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីពង្រឹងប្រសិទ្ធភាពផ្តល់សេវា

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក អគ្គនាយករងអង្គភាព អគ្គស្នងការរង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងក្នុងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាអង្គភាពរដ្ឋបាលថ្នាក់កណ្ដាលដ៏មានសារៈសំខាន់។ សម្ដេចបានបន្តថា ថ្វីដ្បិតជាលើកទី១ ដែលក្រសួងបានរៀបចំឱ្យមានការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់អង្គភាពនីមួយៗ ដែលផែនការដំបូងនេះអាចនឹងរៀបចំមិនបានល្អ១០០ភាគរយ ប៉ុន្តែផែនការនេះនឹងក្លាយជាមូលដ្ឋានសម្រាប់ការរៀបចំផែនការសកម្មភាពនាឆ្នាំបន្តបន្ទា...
មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ឆ្មក់ឆែកអាហារសមុទ្រ ដាក់តាំងលក់នៅក្នុងខណ្ឌទួលគោក និងខណ្ឌសែនសុខ ដើម្បីរកសារធាតុគីមីហាមឃាត់

មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ឆ្មក់ឆែកអាហារសមុទ្រ ដាក់តាំងលក់នៅក្នុងខណ្ឌទួលគោក និងខណ្ឌសែនសុខ ដើម្បីរកសារធាតុគីមីហាមឃាត់

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នាវេលាម៉ោង៦ព្រឹកព្រហាម ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានត្រួតពិនិត្យផលិតផលប្រភេទអាហារសមុទ្រ សម្រាប់បោះដុំ ចែកចាយ អាហារសមុទ្រ ជាច្រើនកន្លែង ស្ថិតនៅផ្លូវលេខ៥៩៨ ឬហៅថា ត្រឡោកបែក ក្នុងខណ្ឌទួលគោក និងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មន្ត្រីដឹកនាំ និងចូលរួមប្រតបិត្តការឆ្មក់ឆែករកសារធាតុហាមឃាត់នេះ​​​ បានឲ្យ Daily-Khmer ដឹងថា ជាលទ្ធផលនៃការត្រួតពិនិត្យលើកនេះ ក្រុមការងារពុំបានរកឃើញបង្គាសមុទ្រមានចាក់បញ្ចូលសារធាតុស្រដៀងចាហ៊ួយឡើយ ហើយក៏ពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ Formalin ឡើយ។ ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទទាំងអស់បន្តស្រាវជ្រាវរកទីតាំងចែកចាយបន្តនូវរាល់...
វីដេអូ៖ កិច្ចសម្ភាសន៍ពិសេស ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្តីពីសុវត្ថិភាពចំណីអាហារ

វីដេអូ៖ កិច្ចសម្ភាសន៍ពិសេស ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្តីពីសុវត្ថិភាពចំណីអាហារ

នយោបាយ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
https://www.youtube.com/watch?v=hIhtfHYVTtk ភ្នំពេញ៖ ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់  កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ បានផ្តល់កិច្ចសម្ភាសន៍ពិសេស ស្តីពីសុវត្ថិភាពចំណីអាហារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របពេលប្រទេសជាតិកំពុងតែបោះជំហានឆ្ពោះទៅកាន់វឌ្ឍនភាព និងមោទនភាព លើឆាកអន្តរជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ ប្រជាជនកម្ពុជា ក្រោមម្លប់សន្តិភាព បានផ្លាស់ប្តូរស្ថានភាពរស់នៅ គឺគុណភាពជីវិតកាន់តែល្អប្រហាក់ប្រហែលនឹងជីវភាព និងទម្លាប់រស់នៅរបស់ប្រជាជនក្នុងបណ្តាប្រទេសជិតខាង ក៏ដូចជាប្រជាជននៃប្រទេសនៅក្នុងតំបន់ផងដែរ។ ដោយសារការរីកចម្រើនក្នុងជីវភាព និងទទួលបានចំណេះដឹងកាន់តែទូលំទូលាយ ប្រជាជនកម្ពុជា បានកែប្រែគុណភាពជីវិតរបស់ខ្លួន ដោយរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស ស្មើមុខស្មើមាត់ជាមួយប្រជាជននៃប្រជាជាតិដទៃទៀត។ ចំណែ...