ស្ពានបេតុង ឆ្លងកាត់ព្រែកអាចារ្យសួន ចំណងដៃថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា នឹងលេចជារូបរាងឡើង លើទឹកដីស្រុកស្ទឹងត្រង់
កំពង់ចាម៖ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមក និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវកៀនជ្រៃ-ស្ទឹងត្រង់ ឲ្យមានភាពល្អប្រសើរ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន អញ្ជើញពិនិត្យការស្ថាបនាស្ពានថ្មី មួយកន្លែង ឆ្លងកាត់ព្រែកអាចារ្យសួន ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ស្ពាននេះ កន្លងទៅមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ហើយត្រូវបានទឹកជំនន់ឆ្នាំ២០១៩ ហូរច្រោះ បាក់ស្រុតរលំសរសគ្រឹះស្ពាន ទើបមិនអាចឲ្យរថយន្តធុនធំដឹកទំនិញ និងកសិផលឆ្លងកាត់បានឡើយ។
ស្ពាននេះត្រូវកសាងថ្មីទាំងស្រុង ធ្វើអំពីបេតុង មានប្រវែង៩០ម៉ែត្រ និងទទឹងប្រាំបីម៉ែត្រ ជំនួសស្ពានបេឡេចាស់ដែលមានប្រវែង៧៥ម៉ែត្រ ទទឹងបូនម៉ែត្រ ជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយត្រូវអនុវត្តការសាងសង់ដោយកងវិស្វកម្មនៃក្រសួងការពារជាតិ ដោយគ្រោងនឹងបញ្ចប់ការស...