អភិបាលខេត្តកំពង់ចាម ឲ្យលុយសមត្ថកិច្ចចម្រុះ ដែលរៀបចំសណ្តាប់ធ្នាប់នៅទីប្រជុំជនផ្សារផ្អាវ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភជាថវិកាមួយចំនួនដល់កងកម្លាំងសមត្ថកិច្ចចម្រុះ បន្ទាប់ពីរៀបចំសណ្ដាប់ធ្នាប់នៅតំបន់ទីប្រជុំជនផ្សារផ្អាវ ប្រកបដោយភាពជោគជ័យ ក្រោយពេលគណៈកម្មការ ដឹកនាំដោយ លោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត និងលោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហការជាមួយអាជ្ញាធរស្រុក។
ឆ្លៀតក្នុងឱកាសនេះដែរ លោក អភិបាលខេត្ត បានថ្លែងថា ប្រសិនបើអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច នៅតែបណ្ដែតបណ្ដោយ មិនព្រមរៀបចំសណ្ដាប់ធ្នាប់នៅតាមទីប្រជុំជនជននានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រហូតបណ្ដាលឲ្យមានការកកស្ទះ និងបង្កឲ្យមានភាពអនាធិបតេយ្យកើតឡើងនោះ គឺជាកំហុសមួយយ៉ាងធ្ងន់ធ្ងរមិនខាន តែទោះជាយ៉ាងណាពេលនេះ ត្រូវបានដោះស្រាយដោយជោគជ័យហើយ។
បើតាមលោក ផេន សុផល អភិបាលស្រុកបាធាយ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទ...