ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោក អ៊ុន ចាន់ដា សំណេះសំណាល និងរៀបចំអាហារសាមគ្គី ជាមួយសិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេសកំពង់ចាម

លោក អ៊ុន ចាន់ដា សំណេះសំណាល និងរៀបចំអាហារសាមគ្គី ជាមួយសិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេសកំពង់ចាម

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោយបញ្ចប់បេសកកម្មនៅស្រុកស្រីសន្ធរ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីសម្រាប់សិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសកំពង់ចាម និងកុមារកំព្រាកុមារនៅក្នុងមណ្ឌលកុមារកំព្រាខេត្ត។ កម្មវិធីនេះ រៀបចំឡើងនៅបរិវេណវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត គណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេស និងមណ្ឌលកុមារកំព្រាខេត្ត លោកគ្រូ អ្នកគ្រូ ម្ដាយចិញ្ចឹម កុមារកំព្រា កុមារពិការភ្នែក និងកុមារគថ្លង់ ចំនួន២២៨នាក់។ ថ្លែងក្នុងឱកាសនេ លោកអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចការសម្ដេចទាំងទ្វេ តែងតែគិតគូរពីសុខទុ...
អភិបាលខេត្តកំពង់ចាម អញ្ជើញចែកជីកសិកម្ម ជូនដល់ប្រជាកសិករ ជាសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែ

អភិបាលខេត្តកំពង់ចាម អញ្ជើញចែកជីកសិកម្ម ជូនដល់ប្រជាកសិករ ជាសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖  នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចែកជីកសិកម្ម ជូនដល់ប្រជាកសិករជាសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)  របស់មន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ ខេត្តកំពង់ចាម។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក-ឃុំ និងប្រជាកសិករជាសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែកម្មវិធី (ASPIRE)  ចំនួន៩០គ្រួសារ  ដែលមកពីឃុំព្រែកដំបូក និងឃុំស្វាយខ្សាច់ភ្នំ  ស្រុកស្រីសន្ធរ ខេត្តកណ្តាល។ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់ប្រជាកសិករឲ្យខិតខំបង្កបង្កើនផល បង្កើនបរិមាណដាំដុះដំណាំ ដោយប្រើប្រាស់លក្ខណៈបច្ចេកទេសកសិកម្មថ្មី ដើម្បីឲ្យផលដំណាំដាំដុះមានគុណភាព អាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារកសិកម្ម ដើម្បីធ្វើឲ្យជីវភាពរបស់ប្...
អូស្រ្តាលី នឹងផ្តល់កម្មវិធី Software eWater Source សម្រាប់គ្រប់គ្រងធនធានទឹក នៅកម្ពុជា

អូស្រ្តាលី នឹងផ្តល់កម្មវិធី Software eWater Source សម្រាប់គ្រប់គ្រងធនធានទឹក នៅកម្ពុជា

នយោបាយ, ព័ត៌មានជាតិ
(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាការងារជាមួយលោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ នៃគម្រោងជំនួយលើវិស័យធនធានទឹក នៅទីស្តីការក្រសួង។ ជាកិច្ចស្វាគមន៍ លោករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈលោកឯកអគ្គរាជទូត ដែលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងដោយឡែកសម្រាប់វិស័យធនធានទឹក ដែលជាផ្នែកមួយដ៏សំខាន់ រួមចំណែកទ្រទ្រង់ដល់ការលូតលាស់សេដ្ឋកិច្ចជាតិ។ លោករដ្ឋមន្រ្តី បានជម្រាបអំពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំងកិច្ចការ...
មន្ត្រីនគរបាលខេត្តកំពង់ចាម បង្ក្រាបបទល្មើសគ្រឿងញៀន ជិត២០០ករណី ក្នុងឆមាសទី១ ឆ្នាំ២០២០

មន្ត្រីនគរបាលខេត្តកំពង់ចាម បង្ក្រាបបទល្មើសគ្រឿងញៀន ជិត២០០ករណី ក្នុងឆមាសទី១ ឆ្នាំ២០២០

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានពង្រឹងវិធានការ និងបង្ក្រាបបទល្មើសគ្រឿងញៀន បានជិត២០០ករណី ក្នុងឆមាសទី១ នៃឆ្នាំ២០២០នេះ គឺមានការកើនឡើងជាងឆមាសនៃឆ្នាំកន្លងទៅ។  លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្នុងពេលបើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត - អភិបាលស្រុក-ក្រុងទាំង១០ និងកម្លាំងប្រដាប់អាវុធទជាច្រើននាក់ផងដែរ។ លោកបានថ្លែងបន្តទៀតថា ក្នុងរយៈកាលកន្លងទៅនេះ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ចាម បានណែនាំជាប្រចាំទៅដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចមន្ត្រីជំនាញឲ្យអនុវត្តទៅតាមតួន...
មន្ត្រី ក.ប.ប រកឃើញគ្រឿងសម្អាងខុសច្បាប់៥៥តោន ក្នុងខណ្ឌច្បារអំពៅ

មន្ត្រី ក.ប.ប រកឃើញគ្រឿងសម្អាងខុសច្បាប់៥៥តោន ក្នុងខណ្ឌច្បារអំពៅ

នយោបាយ, ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីម្សិលមិញក្រុមការងារចំពោះកិច្ចនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ បានឆ្មក់ចូលឆែកឆេរទីតាំងស្តុក និងផលិតគ្រឿងសម្អាងខុសច្បាប់ប្រមាណ៥៥តោន ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ហើយបានបង្ខំឲ្យផ្អាកសកម្មភាពជាបណ្តោះអាសន្ន។ ប្រតិបត្តិការបង្ក្រាបមុខរបរមិនសុច្ចរិតនេះ ត្រូវបានធ្វើឡើង ដោយសហការគ្នារវាងមន្ត្រី ក.ប.ប និងមន្ត្រីនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ច មន្ត្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី ក្រោមការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការឆ្មក់ចូលឆែកឆេរនេះ បានរកឃើញផលិតផលគ្រឿងសម្អាងសរុបប្រមាណ៥៥តោន ដោយមាន ផលិតផលវេចខ្ចប់រួចស្រេចប្រមាណ២១តោន និងសម្បកវេចខ្ចប់ប្រមាណ៣៤តោន។ ដោយសង្ស័យថា ផលិតផលនេះជាផលិផលខុសច្បាប់ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំព...
តុលាការក្រុងភ្នំពេញ បើកសវនាការសំណុំរឿងរឹបអូសទ្រព្យលោក ស៊ុន សារឿន បោកប្រាក់ជាងកន្លៈលានដុល្លារ

តុលាការក្រុងភ្នំពេញ បើកសវនាការសំណុំរឿងរឹបអូសទ្រព្យលោក ស៊ុន សារឿន បោកប្រាក់ជាងកន្លៈលានដុល្លារ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ នឹងបើកសវនាការលើបណ្តឹងអនុវត្តដីការក្សាការពារ ក្នុងសំណុំរឿងព្រហ្មទណ្ឌបោកប្រាក់ជាងកន្លៈលានដុល្លារ ប្រព្រឹត្តឡើងដោយបុរសម្នាក់ អះអាងខ្លួនថា ជាមន្ត្រីយោធា។ យោងតាមដីកាកោះឲ្យចូលរួមសវនាការ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ របស់លោក សេង រិទ្ធី ចៅក្រមស៊ើបក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ បានឲ្យដឹងថា សវនាការនេះ គឺធ្វើឡើងក្នុងសំណុំរឿងរើបអូសចលនទ្រព្យ និងអចលនទ្រព្យពីបុរសអាយុ៥២ឆ្នាំ ឈ្មោះ ស៊ុន សារឿន ដែលរងបណ្តឹងពីម្ចាស់ប្រាក់ចំនួនប្រាក់៥២៤ ១៤៥ដុល្លារ ហើយត្រូវតុលាការរឹបអូសដោយបង្ខំ ដើម្បីធានាសងបំណុលខាងលើនេះ។ កាលពីដើមកក្កដា ឆ្នាំ២០២០​​​ ចៅក្រមស៊ើបនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចរឹបអូសចលនាទ្រព្យនិងអចលនាទ្រព្យ ជិត២០ប្រភេទ ពីលោក ស៊ុន សារឿន ក្នុងករណីជំពាក់លុយគេ ជាងកន្លៈលានដុល្លារ ហើយគេចវេសមិនព្រមសង។ សេចក្តីសម្រេចរឹបអូសដោយបង្ខំនេះ គឺធ្វើឡើងបន្ទា...
លោក ជា សុខនី តំណាងលោក លឹម គានហោ សួរសុខទុក្ខទាហាន នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

លោក ជា សុខនី តំណាងលោក លឹម គានហោ សួរសុខទុក្ខទាហាន នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

នយោបាយ, ព័ត៌មានជាតិ
កំពង់ស្ពឺ៖ ព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក ជា សុខនី នាយករងខុទ្ទកាល័យ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួម​ជាមួយ​ប្រធានមន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​ខេត្ត​កំពង់​ស្ពឺ​ បានសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្ធពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម ។ ក្នុងនាមជាសម្ព័ន្ធមេត្រីភាព តាមរយៈលោក ជា សុខនី លោករដ្ឋមន្ត្រី ក៏បានផ្តាំសួរសុខទុក្ខបងប្អូនកងទ័ព នឹងប្តេជ្ញានៅតែបន្តការជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋាន ទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេង...
បញ្ហាសណ្តាប់ធ្នាប់នៅផ្សារផ្អាវ ស្រុកបាធាយ និងនៅផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ក្រោយពីដោះស្រាយហើយ អភិបាលស្រុកត្រូវទទួលខុសត្រូវ

បញ្ហាសណ្តាប់ធ្នាប់នៅផ្សារផ្អាវ ស្រុកបាធាយ និងនៅផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ក្រោយពីដោះស្រាយហើយ អភិបាលស្រុកត្រូវទទួលខុសត្រូវ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងអំពីបញ្ហាផ្សារទាំងពីរនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីពិភាក្សារកដំណោះស្រាយរួមគ្នា។ លោកបានលើកឡើងនៅក្នុងអង្គប្រជុំថា «ដោយមានការគាំទ្រពីក្រុមប្រឹក្សាខេត្ត យើងមិនខ្លាចនឹងធ្វើនោះទេ» ហើយបញ្ហាសណ្តាប់ធ្នាប់នៅផ្សារផ្អាវ ស្រុកបាធាយ និងនៅផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ក្រោយពីដោះស្រាយហើយ អភិបាលស្រុកត្រូវទទួលខុសត្រូវ។ លោកអភិបាលបានលើកឡើងទៀតថា «បើសិនជាសណ្ដាប់ធ្នាប់នៅផ្សារផ្អាវ ស្រុកបាធាយ វិលមករកភាពដើមវិញ ធ្វើឲ្យមានការកកស្ទះដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងមានការលក់ដូរតាមចិញ្ចើមផ្លូវដូចកាលពីមុន អភិបាលស្រុកជាអ្នកទទួលខុសត្រូវមុនគេ ពីព្រោះគណៈកម្មការខេត្តបានដោះស្រាយបញ្ហាធំៗបានសម្រេច១០០ភាគរយហើយ នៅសល់តែបញ្ហាតិចតួច ប្រគល់ឲ្យគណៈកម្មការស្រុក អនុវត្តបន្ត»។ ចំណែកឯផ្សារព...
លោក អ៊ុន ចាន់ដា អនុញ្ញាតឲ្យប្រធានក្រុមហ៊ុន ជេសាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើគម្រោងជួយវិស័យអប់រំក្នុងខេត្តកំពង់ចាម

លោក អ៊ុន ចាន់ដា អនុញ្ញាតឲ្យប្រធានក្រុមហ៊ុន ជេសាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើគម្រោងជួយវិស័យអប់រំក្នុងខេត្តកំពង់ចាម

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នារសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យលោក ហ៊ូ ជៀនហៃ (HU JIANHAI) ប្រធានក្រុមហ៊ុន ជេសាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធលើវិស័យអប់រំ ក្នុងខេត្តកំពង់ចាម។  ក្រោយបញ្ចប់ជំនួប និងកិច្ចពិភាក្សាការងារ ប្រកបដោយភាពស្និទ្ធស្នាល លោកអភិបាលខេត្ត និងសហការី បានអមដំណើរភ្ញៀវដោយផ្ទាល់ អញ្ជើញចុះពិនិត្យ សិក្សាទីតាំងសាលាបឋមសិក្សា និងអនុវិទ្យាល័យស្រក ស្ថិតនៅក្នុងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាមដែលកំពុងខ្វះអគារសិក្សា។ ក្រោយការពិនិត្យ សិក្សារួច លោកប្រធានក្រុមហ៊ុន ជេសាន បានសម្រេចជួយកសាងអគារសិក្សា០១ខ្នង មាន០៦បន្ទប់ និងបំពាក់សូឡាប្រើដោយថាមពលព្រះអាទិត្យទំហំទទឹង១០ម៉ែត្រ បណ្តោយ៥០ម៉ែត្រ រួមនឹងសម្ភារៈបរិក្ខារចំនួនទៀត៕...
ខេត្តកំពង់ចាម រួមជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ចាត់វិធានការគ្រប់គ្រង និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តកំពង់ចាម រួមជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ចាត់វិធានការគ្រប់គ្រង និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ខេត្តកំពង់ចាម បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល និងមកពីអង្កការសុខភាពពិភពលោក ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួននៅសាលប្រជុំសាលាខេត្ត។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់ប្រតិភូក្រសួងសុខាភិបាល គឺដើម្បីពិនិត្យ វាយតម្លៃលើការគ្រប់គ្រង និងការអនុវត្តវិធានការការពារ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។  លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្ដ...