ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកជន់លិចក្រុងពោធិសាត់ និងរកវិធីដោះស្រាយ

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកជន់លិចក្រុងពោធិសាត់ និងរកវិធីដោះស្រាយ

នយោបាយ, ព័ត៌មានជាតិ
ពោធិសាត់៖ នៅវេលាយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិសាត់ អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិសាត់ បានចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិចក្រុងពោធិសាត់។  សូមជម្រាបជូនថា បន្ទាប់ពីទទួលបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើពីតំបន់ជួរភ្នំក្រវាញក្នុងកំឡុងពេលព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលព្យុះ និងវិសម្ពាធទាបនាប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបណ្តាលឲ្យទឹកស្ទឹងពោធិសាត់បានឡើងដល់កម្ពស់៥,៥២ម៉ែត្រ លើកកម្ពស់ទឹកប្រុងប្រយ័ត្ន៥ម៉ែត្រ ធ្វើឲ្យជន់លិចក្រុងពោធិសាត់អស់មួយផ្នែក។ ដើម្បីដោះស្រាយ និងបន្ធូរសភាពទឹកស្ទឹងពោធិសាត់ជន់លិចក្រុង លោករដ្ឋមន្រ្តីបានចាត់ឲ្យក្រុមការងា...
សុំណុំរឿងចេញសែកស្អុយចំនួន២៤ម៉ឺនដុល្លារ តុលាការក្រុងភ្នំពេញ ផ្តន្ទាទោសទណ្ឌិត ស៊ុន សារឿន ត្រឹមព្យួរទោសក្រៅគុកពីរឆ្នាំ

សុំណុំរឿងចេញសែកស្អុយចំនួន២៤ម៉ឺនដុល្លារ តុលាការក្រុងភ្នំពេញ ផ្តន្ទាទោសទណ្ឌិត ស៊ុន សារឿន ត្រឹមព្យួរទោសក្រៅគុកពីរឆ្នាំ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ស៊ុន សារឿន ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងបង្ខំឲ្យសងប្រាក់ជំពាក់គេ ចំនួន២៤ម៉ឺនដុល្លារ ក្នុងបណ្តឹងឆបោកប្រាក់គេជាងកន្លៈលានដុល្លារអាមេរិក។ លោក រស់ ពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានី និងជាចៅក្រមជំនុំជម្រះក្នុងសំណុំរឿងនេះ បានបង្គាប់លោក ស៊ុន សារឿន ឲ្យបង់ប្រាក់សំណងជំងឺចិត្តចំនួនមួយម៉ឺនដុល្លារ​​​ ទៅលោក សុខ ច័ន្ទដារា ដែលជាដើមបណ្តឹង។ តាមពាក្យបណ្តឹងនៅក្នុងសំណុំរឿងឆបោកប្រាក់ ហើយចេញសែកមិនមានសាច់ប្រាក់នេះ ម្ចាស់ប្រាក់បានទាមទារឲ្យលោក ស៊ុន សារឿន អាយុ៥២ឆ្នាំ សងបំណុល ដែលគិតសរុបជាទឹកប្រាក់ចំនួន៥២៤ ១៤៥ដុល្លារ ប៉ុន្តែលោកចៅក្រម រស់ ពិសិដ្ឋ មិនបានសម្រេចតាមការទាមទារខាងលើឡើយ ដោយគ្រាន់តែបង្គាប់ឲ្យលោក ស៊ុន សារឿន សងត្រឹមតែចំនួនទឹកប្រាក់ ដែលមានបញ្ជាក់នៅក្នុងសែកស្អុយតែប៉ុណ្ណោះ។ នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី៣...
តុលាការក្រុងភ្នំពេញ ផ្តន្ទាទោសអតីតមន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេស ដាក់ពន្ធនាគារប្រាំពីរឆ្នាំ និងពិន័យ១០លានរៀល ពីបទប្រព្រឹត្តអំពើពុករលួយ

តុលាការក្រុងភ្នំពេញ ផ្តន្ទាទោសអតីតមន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេស ដាក់ពន្ធនាគារប្រាំពីរឆ្នាំ និងពិន័យ១០លានរៀល ពីបទប្រព្រឹត្តអំពើពុករលួយ

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ បានផ្តន្ទាទោសលោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងគុនមិញ ប្រទេសចិន ដោយដាក់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងពេលលោកកាន់តំណែង។ សាលក្រមផ្តន្ទាទោសអតីតមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរូបនេះ គឺធ្វើឡើងដោយលោក លិ សុខា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ ដោយរកឃើញថា លោក គ្រុយ លឹមហេង អាយុ៤៥ឆ្នាំ ពិតជាបានប្រព្រឹត្តអំពើពុករលួយ តាមរយៈការបោះត្រាយកលុយដោយខុសច្បាប់ពីអ្នកសុំធ្វើលិខិតឆ្លងដែន និងសុំទិដ្ឋាការ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។ អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនលោក គ្រុយ លឹមហេង នៅចុងឆ្នាំ២០១៩ បន្ទាប់ពីបានស្រាវជ្រាវ និងស៊ើបអង្កេតរកឃើញថា បុគ្គលរូបនេះបានប្រព្រឹត្តអំពើពុករលួយ ហើយត្រូវតុលាការក្រុងភ្នំពេញ ចេញឃុំដីកាបង្គាប់ឲ្យឃ...
លោក លឹម គានហោ ដឹកនាំក្រុមការងារបច្ចេកទេសពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹក៧មករា

លោក លឹម គានហោ ដឹកនាំក្រុមការងារបច្ចេកទេសពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹក៧មករា

នយោបាយ, ព័ត៌មានជាតិ
កណ្តាល៖ រសៀលថ្ងៃចន្ទ ៣រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ទៅពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹក៧មករា និងតាមសណ្តរស្ទឹង ដែលអាចប្រឈមដោយការយាយីពីជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។  សូមបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកនៅទ្វារទឹកទំនប់ ៧ មករា នាវេលាម៉ោង៥លល្ងាចនេះ ទឹកមានកម្ពស់៧,៤ ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកព្រឹកមិញ គឺបានហក់ឡើង០,៣ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត៧,០០ម៉ែត្រ ហើយពេលនេះក្រុមការងារបានបើកទ្វារទឹកទាំងបួន ដើម្បីរំដោះទឹកជន់ចេញតាមផ្លូវទឹកចំនួនពីរ គឺផ្លូវនាំទឹកទី១ តាមព្រែកកំពឹស (ប្រឡាយតាហោ) និងព្រែកហូរ ទម្លាក់ទឹកហូរទៅបឹងជើងលោង និងផ្លូវនាំទឹកទី២ តាមរយ:ព្រែកជ្រៅ បង្ហូរទឹកទម្លាក់ចូលទៅទន្លេបាសាក់។ មកដល់បច្ចុប្បន្ននេះ ស្ថានភាព...
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បើកសវនាជំនុំជម្រះ ករណីលោក ស៊ុន សារឿន ឆបោកប្រាក់គេជាងកន្លៈលានដុល្លារ, ចៅក្រមសួរ, លោក ស៊ុន សារឿន ពិបាកឆ្លើយ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បើកសវនាជំនុំជម្រះ ករណីលោក ស៊ុន សារឿន ឆបោកប្រាក់គេជាងកន្លៈលានដុល្លារ, ចៅក្រមសួរ, លោក ស៊ុន សារឿន ពិបាកឆ្លើយ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០  ខែកញ្ញា ឆ្នាំ២០២០នេះ បានបើកសវនាជំនុំជម្រះ ករណីបុរសម្នាក់អះអាងជាមន្ត្រីយោធា ដែលរងបណ្តឹងឆបោកប្រាក់គេជាងកន្លៈលានដុល្លារ ហើយគេចវេសមិនព្រមសង។ សវនាការនេះ គឺធ្វើឡើងក្នុងបណ្តឹងរបស់លោក សុខ ច័ន្ទដារា ប្តឹងលោក ស៊ុន សារឿន អាយុ៥២ឆ្នាំ ឲ្យសងបំណុល ដែលគិតសរុបជាទឹកប្រាក់ចំនួន៥២៤ ១៤៥ដុល្លារ  ហើយលោក ស៊ុន សារឿន បានជំពាក់ហើយមិនបានសង។ នៅក្នុងសវនាការអស់ជាច្រើនម៉ោង លោក រស់ ពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានី និងជាចៅក្រមជំនុំជម្រះក្នុងសំណុំរឿងនេះ បានសួរលោក ស៊ុន សារឿន ឲ្យពន្យល់បកស្រាយចំពោះសំណុំរឿងព្រហ្មទណ្ឌឆបោកប្រាក់ពីលោក សុខ ច័ន្ទដារ៉ា ជាងកន្លៈលានដុល្លារ ហើយចេញសែកអត់សាច់ប្រាក់ឲ្យម្ចាស់បំណុល។ ចំពោះសំណួរនេះ លោក ស៊ុន សារឿន ឆ្លើយថា «ចេញសែក ដោយសារលោក សុខ ច័ន្ទដារ៉ា ជំពាក់លុយខ្ញុំ»។ «ចុះបើគេជំពាក់លុយ ម៉េចចេញសែកជំពាក់គេ? សែកអត់លុយទៀត! តើលោកដឹងថា ខុសច្បាប់ទេ?...
តុលាការក្រុងភ្នំពេញ ចេញដីកាសម្រេចបង្ខាំងទុកទ្រព្យសម្បត្តិរបស់លោក ស៊ុន សារឿន ដែលរងបណ្តឹងឆបោកប្រាក់ជាងកន្លៈលានដុល្លារ

តុលាការក្រុងភ្នំពេញ ចេញដីកាសម្រេចបង្ខាំងទុកទ្រព្យសម្បត្តិរបស់លោក ស៊ុន សារឿន ដែលរងបណ្តឹងឆបោកប្រាក់ជាងកន្លៈលានដុល្លារ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២  ខែកញ្ញា ឆ្នាំ២០២០ បានចេញដីកាសម្រេចបង្ខាំងទុកចលនទ្រព្យ និងអបចលនទ្រព្យរបស់បុរសម្នាក់ អះអាងខ្លួនថា ជាមន្ត្រីយោធា ដែលរងបណ្តឹងថា ឆបោកប្រាក់គេជាងកន្លៈលានដុល្លា ហើយគេចវេសមិនព្រមសង។ លោក សេង រិទ្ធី ចៅក្រមជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌឆបោកប្រាក់នេះ បានសម្រេចបង្ខាំងទុកចលនទ្រព្យ មានដូចជារថយន្ត និងអចលនទ្រព្យ មានដូចជាឃ្លាំង ផ្ទះ និងដីធ្លី របស់លោក ស៊ុន សារឿន អាយុ៥២ឆ្នាំ ដើម្បីរក្សាទុកលក់ឡៃឡុងសម្រាប់សងបំណុល គិតជាទឹកប្រាក់ចំនួន៥២៤ ១៤៥ដុល្លារ  ដែលលោកបានជំពាក់ឈ្មោះ សុខ ច័ន្ទដារា អាយុ៣២ឆ្នាំ។ សាលក្រមសម្រេចបង្ខាំងទុកទ្រព្យសម្បត្តិខាងលើនេះ ត្រូវបានធ្វើឡើង ក្នុងសវនា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ លើបណ្តឹងអនុវត្តដីការក្សាការពារ ក្នុងសំណុំរឿងព្រហ្មទណ្ឌបោកប្រាក់ជាងកន្លៈលានដុល្លារ ដើម្បីបង្ខំឲ្យឈ្មោះ ស៊ុន សារឿន ទូទាត់សងបំណុលគរ។ កាលពីដើមកក្កដា ឆ្នាំ២០២...
អភិបាលខេត្តកំពង់ចាម បើកការដ្ឋានផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់

អភិបាលខេត្តកំពង់ចាម បើកការដ្ឋានផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ក្រោមជំនួយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត ស្ទេវិន ល្វីស (Steven Lewis) អ្នកប្រឹក្សាវេជ្ជសាស្ត្រ នៃសមាគមសាសនាចក្រ និងលោក សៀ សំណាង ប្រធានសមាគមសាសនាចក្រ ប្រចាំនៅកម្ពុជា  និងលោក លោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋច្រើនទៀត។ ក្នុងសុន្ទរកថាស្វាគមន៍ លោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយដល់វិស័យសុខាភិបាល នៅក្នុងខេត្តកំពង់ចាម ជាពិសេស ដល់មន្ទីរពេទ្យ...
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បន្តពិនិត្យសំណង់ទំនប់បង្ហៀរអាងទឹកប្រទាក់ក្រឡា ស្ថិតក្នុងខេត្តកំពត

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បន្តពិនិត្យសំណង់ទំនប់បង្ហៀរអាងទឹកប្រទាក់ក្រឡា ស្ថិតក្នុងខេត្តកំពត

នយោបាយ, ព័ត៌មានជាតិ
កំពត៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មបន្តពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធាននាយកដ្ឋានវិស្វកម្ម មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប បានបន្តពិនិត្យសំណង់ទំនប់បង្ហៀរអាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ សំណង់ទំនប់បង្ហៀរខាងលើនេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយមសាងសាង់ជាថ្មី ទើបរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ ដែលមានប្រវែង ៩៦ម៉ែត្រ ជាមួយសំណង់ទ្វារទឹក លើទំនប់ចាស់ ដែលកសាងឡេីងក្នុងសម័យខែ្មរក្រហម ប៉ុន្តែត្រូវបានជួសជុលកែលម្អឡេីងវិញម្តងរួចមកហើយក្នុងឆ្នាំ២០០៨ ហើយបានបន្តយាយីដោយជំនន់ទឹកភ្លៀងកាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ តែត្រូវបានក្រសួងអន្តរាគមន៍ទប់ទល់បានទាន់ពេលវេលា។ គួររំឭកដែរថា ទំនប់អាងទឹកនេះ គឺជាប្រភេទអាង ដែលហៅថា អាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺ...
លោក លឹម គានហោ ពិនិត្យសំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស ក្នុងខេត្តកំពត

លោក លឹម គានហោ ពិនិត្យសំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស ក្នុងខេត្តកំពត

នយោបាយ, ព័ត៌មានជាតិ
កំពត៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងការដំណើរបេសកកម្មបន្តពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធាននាយកដ្ឋានវិស្វកម្ម ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប បានពិនិត្យសំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។  សូមជម្រាបថា សំណង់ស្ទាក់ទឹកខាងលើ ត្រូវបានក្រុមការងារបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម សាងសង់រួចរាល់ជាស្ថាពរ នៅខែកញ្ញា ឆ្នាំ២០២០នេះ ហើយកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ទឹកដល់ដីស្រែរបស់បងប្អូនប្រជាកសិករ លើផ្ទៃដីស្រូវវស្សាប្រមាណ១៥៦០ហិកតា និងស្រូវប្រាំង៣៨០ហិកតា ក្នុងភូមិសាស្រ្តស្រុកបន្ទាយមាស ដែលជាតំបន់តែងជួបប្រទះនូវកង្វះខាតទឹក។ លោករដ្ឋមន្រ្តី បានកោតសរ...
លោក លឹម គានហោ ដឹកនាំការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែក ក្នុងខេត្តតាកែវ ដែលរងការខូចខាតដោយសាររូងនាគ

លោក លឹម គានហោ ដឹកនាំការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែក ក្នុងខេត្តតាកែវ ដែលរងការខូចខាតដោយសាររូងនាគ

នយោបាយ, ព័ត៌មានជាតិ
តាកែវ៖ នារសៀល ថៃ្ងសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថៃ្ងទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង​ឯកឧត្តមរដ្ឋលេខាធិការប្រចាំការដែលជាប្រធានមុខព្រួញ ឯកឧត្តមអនុរដ្ឋលេខាធិការ មន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះពិនិត្យមើលការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែក ដែលរងការខូចខាតដោយសាររូងនាគ ព្រោះសំណង់បានធ្វើជាយូរឆ្នាំមកហើយ។  សូមបញ្ជាក់ជូនថា  ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​ថា មានករណីរូងនាគនៅត្រង់ចំណុចក្បាលស្ពានទ្វារទឹកធំនៃអាងទឹកខ្ពបត្របែក មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ​ បានអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់គ្រឿងចក្រ ដើម្បីជួសជុលរូងនាគ ដែលមានអង្កត់ផ្ចិតប្រវែង១,៣ ម៉ែត្រ​ ត្រង់ទីតាំងនោះ, កិច្ចការងារអន្តរាគមន៍បិទផ្ចិតរូងនា...