ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ

នយោបាយ, ព័ត៌មានជាតិ
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ៧កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២៣ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ជាប្រធានមុខព្រួញ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។  អាងទឹកត្រពាំងថ្ម មានលទ្ធភាពស្តុកទឹកជាអតិបរមាចំនួន ១៨០លានម៉ែត្រគូប តែនៅវេលាចាប់ពីម្សិលមិញដល់ពាក់កណ្តាលអធ្រាតម៉ោង៣យប់មិញ ទឹកទាំងអស់ ដែលហូរចុះមកពីអូរកំបុត ក្នុងទឹកដីថៃ និងមកពីប៉ែកខាងអាងទឹកស្ទឹងក្នុងខេត្តឧត្តរមានជ័យ ធ្វើឲ្យបរិមាណទឹកកើនឡើងរហូតដល់២២០លានម៉ែត្រគូប។ ទោះជាក្នុងស្ថានភាពយ៉ាងនេះក្តី អ្វីជាការព្រួយបារម្ភនោះ គឺខ្យល់បក់ខ្លាំងបង្កជារលកវាយជើងទេរទំនប់ បង្ខំឲ្យមានការប្រុងប្រយ័ត្នដោយមានការសហកា...
លោក អ៊ុន ចាន់ដា ពិនិត្យមើលផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម

លោក អ៊ុន ចាន់ដា ពិនិត្យមើលផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធច្រើនរូប។ ខណៈនោះ លោក អ៊ុន ចាន់ដា បានចាត់ឲ្យមន្ទីរជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដាក់គ្រឿងចក្រជួយកាយប្រឡាយ ដើម្បីរំដោះទឹកចេញ កុំឲ្យទឹកនៅដក់ហូរច្រោះ និងជន់លិចផ្លូវ ក៏ដូចជាលំនៅឋាន និងផលដំណាំរបស់ប្រជាជន និងត្រូវសិក្សាអំពីផលិតផលប៉ះពាល់ឲ្យបានជាក់លាក់ដើម្បីលើកគម្រោងស្តារឡើងវិញនៅពេលក្រោយ៕...
លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកក្នុងអាងទឹកអូខៃដន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកក្នុងអាងទឹកអូខៃដន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

នយោបាយ, ព័ត៌មានជាតិ
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃដដែល ថ្ងៃចន្ទ ៣កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយថ្នាក់ដឹកនាំក្រសួង ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្តប៉ែកពាយ័ព្យ បានបន្តពិនិត្យស្ថានភាពទឹក នៅច្រកអូរល្ហុង នៃអាងទឹកអូខៃដន នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  ស្ថានភាពទឹកនៅច្រកទឹកខាងលើនេះ មានកម្រិតធម្មតាជាប្រក្រតីនៅឡើយ បើទោះជាបានទទួលបរិមាណទឹកមួយផ្នែកហូរពីប្រទេសថៃ និងបរិមាណទឹកភ្លៀងធ្លាក់ច្រើនក៏ដោយ។ ដោយឡែកការលិចលង់ នៅតំបន់ទំនាបភាគច្រើន នៃក្រុងសិរីសោភ័ណ គឺបណ្តាលមកពីបរិមាណទឹកភ្លៀងធ្លាក់ច្រើនលើសលប់ បើគិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានបរិមាណទឹកភ្លៀងធ្លាក់ជាង៦០០ មីលីម៉ែត្រ ហើយការជន់លិចនឹងឆាប់ហូរស្រកចុះជាបន្តបន្ទាប់ទៅវិញ ពេលអាកាសធាតុអំណោយផលនាពេលដ៏ខ្លីខាងមុខ។ ...
លោក លឹម គានហោ ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តភាគពាយ័ព្យ

លោក លឹម គានហោ ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តភាគពាយ័ព្យ

នយោបាយ, ព័ត៌មានជាតិ
បន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ៣កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាប្រធានមុខព្រួញ ក្រុមការងារបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងតំបន់នេះ។ នៅតាមតំបន់ទំនាបខ្លះបានលិចលង់ និងតំបន់ខ្លះកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារបានទទួលបរិមាណទឹកភ្លៀងធ្លាក់យ៉ាងច្រើនលើសលប់ រួមផ្សំជាមួយនឹងលំហូរទឹកពីផ្នែកខាងលើប្រទេសថៃបន្ថែម ហើយបច្ចុប្បន្ននេះ កម្ពុជាបាន និងកំពុងស្ថិតនៅជ្រលងវិសម្ពាធទាប នឹងអាចមានភ្លៀងធ្លាក់បន្តទៀតហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។  ក្នុងដំណើរបេសកកម្មចុះពិនិត្យ និងអន្តរាគមន៍ដោះស្រាយជំនន់ទឹកភ្លៀងតាមបណ្តាខេត្តនៅតំបន់ពាយ័ព្យនេះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា ក្រសួងបានចាត់បញ្ជាតាមដានជាប់ជាប្រចាំ ដ...
ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមការងាររាជរដ្ឋាភិបាលជួយស្រុកស្រីសន្ធរ ដង្ហែអង្គកឋិនទាន វត្តកោះកែវ ស្រុកស្រីសន្ធរ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមការងាររាជរដ្ឋាភិបាលជួយស្រុកស្រីសន្ធរ ដង្ហែអង្គកឋិនទាន វត្តកោះកែវ ស្រុកស្រីសន្ធរ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី និងលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំវស្សាក្នុងពុទ្ធសីមាវត្តកោះកែវ ស្ថិតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ អង្គកឋិនសាមគ្គី ដែលផ្តួចផ្តើមឡើងដោយក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីសន្ធរ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធ ដើម្បីផ្សារភ្ជាប់វិស័យអាណាចក្រ ជាមួយពុទ្ធចក្រ ក្នុងការរួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងវត្តកោះកែវ ស្រុកស្រីសន្ធរ ដើម្បីលើកស្ទួយវិស័យព្រះសាសនា ឱ្យមានការរីកចម្រើនតាមគន្លងនៃពុទ្ធសាសនា។ ដោយសារប្រទេសជាតិ និងប្រជាពលរដ្ឋកំពុងរស់នៅ...
លោក អ៊ុន ចាន់ដា ដឹកនាំមន្ត្រីពិនិត្យមើលស្ថានភាពទឹកនិងការបង្កបង្កើនផលស្រូវបស់ប្រជាកសិករ នៅស្រុកជើងព្រៃ

លោក អ៊ុន ចាន់ដា ដឹកនាំមន្ត្រីពិនិត្យមើលស្ថានភាពទឹកនិងការបង្កបង្កើនផលស្រូវបស់ប្រជាកសិករ នៅស្រុកជើងព្រៃ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយលអភិបាលរងខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុកជើងព្រៃ និងអាជ្ញាធរឃុំ អញ្ជើញពិនិត្យការងារបង្កបង្កើនផលស្រូវរដូវវស្សា របស់ប្រជាកសិករ ស្ថិតនៅឃុំខ្នុរដំបង ឃុំត្រពាំងគរ និងឃុំសំពងជ័យ ស្រុកជើងព្រៃ។ សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ទឹកទន្លេមេគង្គនៅខេត្តកំពង់ចាម មានកម្ពស់១១,១៣ ម៉ែត្រ ប្រៀបធៀបនឹងថ្ងៃម្សិលមិញ គឺទឹកឡើង ០,២៦ម៉ែត្រ។  ដោយឡែកការងារបង្កបង្កើនផល ក្នុងខេត្តកំពង់ចាម គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ការភ្ជួររាស់ដាំស្រូវវស្សា គឺបានចំនួន៩២ ៧១៥ហិកតា សំណាប១៤៧ហិកតា និងការដាំដុះបាន៩២ ៧១៥ហិកតា ស្មើនឹង១០៧.២៣ភាគរយនៃផែនការលើផ្ទៃដីសរុប៨៦ ៤៦១ហិកតា គឺលឿនជាងឆ្នាំមុន៣ ៤២៤ហិកតា បើធៀបនឹងរយៈពេលដូចគ្នា។ ចំណែកការប្រមូលផលបាននឹងកំពុងចាប់ផ្តើមលើផ្ទៃដី សរុបចំនួន២២ ៩១៨ហិកតា ស្មើនឹង២៤.៧២ភាគរ...
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប០៨ឆ្នាំ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប០៨ឆ្នាំ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប០៨ឆ្នាំ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមអធិបតីភាព ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះឲ្យរដ្ឋបាលខេត្តកំពង់ចាម យ៉ាងច្រើនកុះករ។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ៗរូប បង្កប់ទៅដោយទឹកមុខយ៉ាងក្រៀមក្រំ និងសេចក្តីនឹករឭកជាពន់ពេក ដល់ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមឧទ្ទិសថ្វាយព្រះរាជមហាកុសលបុណ្យ ថ្វាយដល់ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមយាងសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕...
លោក លឹម គានហោ បន្តដឹកនាំក្រុមការងារបចេ្ចកទេសតាមដានស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ជំនន់ស្ទឹងព្រែកត្នោត ភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល 

លោក លឹម គានហោ បន្តដឹកនាំក្រុមការងារបចេ្ចកទេសតាមដានស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ជំនន់ស្ទឹងព្រែកត្នោត ភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល 

នយោបាយ, ព័ត៌មានជាតិ
កណ្តាល៖ ព្រឹកថ្ងៃពុធ ១២រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង ទៅពិនិត្យ​ និងបញ្ជាការងារអន្តរាគមន៍នៅលើទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលបានកំពុងជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដើម្បីជួយសម្រួលធ្វើយ៉ាងណាបន្ថយការប៉ះពាល់ឲ្យបានជាអតិបរមាដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈម។ ក្នុងដំណើរចុះអន្តរាគមន៍នេះ ក៏មានការចូលរួមពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារ ដើម្បីសហការបច្ចេកទេសដោះស្រាយសម្រួលបន្តការធ្វើដំណើរលើផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤ និងផ្លូវលេខ​២០​អា។ បន្ទាប់ពីភ្លៀងខ្លាំង កាលពីយប់មិញ ក្នុងបរិមាណ១៩៦,៧០មីលីម៉ែត្រ នៅស្ថានីយសាក់សំពៅ បានធ្វើឲ្យទឹកស្ទឹងព្រែកត្នោតឡើងខ្ពស់ដល់កម្ពស់ទឹកនៅទ្វារទឹកខាងមុខមានកម្រិត៦,៥២ម៉ែត្រ ហូលើទ្វារទឹក...
លោក លឹម គានហោ បន្តបេសកកម្មដឹកនាំក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

លោក លឹម គានហោ បន្តបេសកកម្មដឹកនាំក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

នយោបាយ, ព័ត៌មានជាតិ
បាត់ដំបង៖ នៅព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងយ៉ាងគំហុកដែលបានហូរបុកផ្តាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅឃុំព្រែកជីក និងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ធ្វើឲ្យលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋ និងប៉ះពាល់ដំណាំដាំដុះក្នុងភូមិសាស្រ្តខាងលើនេះ និងផ្នែកទំនាបនៅខាងក្រោម។ ការងារនេះ ក៏មានការចូលរួមពីសំណាក់លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ម៉ៅ ចន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករុក្ខគិរី, លោក ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង។ ជារួម ទឹកជំនន់ទឹកភ្លៀងនេះ បានស្រកជាបណ្ដើរៗហើយនៅប៉ែកខាងលើ គឺនៅឃុំបាសាក់ និ...
កម្ពុជានឹងទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត ធ្វើឲ្យខេត្តមួយចំនួនជួបគ្រោះទឹកជំនន់

កម្ពុជានឹងទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត ធ្វើឲ្យខេត្តមួយចំនួនជួបគ្រោះទឹកជំនន់

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសថា ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចធ្វើឲ្យបណ្តាខេត្តមួយចំនួនជួបគ្រោះជំនន់ទឹកភ្លៀងផងដែរ។ សេចក្ដីប្រកាសព័ត៌មាននេះ បានលើកឡើងថា «អនុវត្តទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ និងយោងតាមការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុបង្ហាញថា កម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប (ITCZ) ទន្ទឹមនឹងនោះ សម្ពាធទាបសកម្ម (Active Low) នៅចុងនៃប្រព័ន្ធសម្ពាធទាប នឹងវិវត្តប្រែប្រួលជាបន្តបន្ទាប់។ «លក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពធាតុអាកាសនៅកម្ពុជា ភ្លៀងបន្តធ្លាក់ច្រើន ថ្ងៃទៅមុខទៀត ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខា...