បែកធ្លាយរឿងសាច់បង្កកនិងទំនិញថៃគេចលួចនាំចូលកម្ពុជា ក្បែរច្រកតំបន់ម៉ាឡៃ តត្រូវបានបង្ក្រាប តែមេការិយាល័យគយម៉ាឡៃ លោក ភិម ចំណាន មិនចូលរួម ក្នុងការបង្រាបទៅវិញ ?
បន្ទាយមានជ័យ ៖ ករណីឈ្មួញរត់ពន្ធសាច់បង្កកនិងទំនិញនាំចូលពីប្រទេសថៃ ឆ្លងអូរព្រំដែនខាងជើងក្បែរប៉ុស្តិ៍ ច្រកតំបន់ម៉ាឡៃ ចំណុច ភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរសមត្ថកិច្ចចម្រុះចុះបង្រ្កាប និង ឃាត់ខ្លួនជនពាក់ព័ន្ធជាម្ចាស់ទីតាំងម្នាក់និងរថយន្តមួយគ្រឿងម៉ាកស៊ីណាពណ៌.ស.ពាក់ស្លាកលេខភ្នំពេញ 2AS 1251 នៅព្រឹកម៉ោង ០៧: ១០នាទី ថ្ងៃទី ២២ ខែ សីហាឆ្នាំ២០២៥នោះ ក៏ស្រាប់តែមានការបែកធ្លាយថា លោក ភិម ចំណាន មេការិយាល័យគយ និងរដ្ឋាករស្រុកម៉ាឡៃ មិនចូលរួមសហការក្នុងការបង្រាបទៅវិញ បង្កការសង្ស័យពីមហាជនក្នុងរឿងនេះយ៉ាងខ្លាំង។
សមត្ថកិច្ចបានអោយដឹងថា ការចុះបង្ក្រាបទីតាំងមួយកន្លែងនេះ ដឹកនាំកម្លាំងដោយ អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្វាយ ជា អភិបាលស្រុកម៉ាឡៃនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបករណី នាំទំនិញគេចពន្ធនិងសាច់បង្កក ពីប្រទ...








