ឯកឧត្តម នង វាសនា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ថ្លែងចំណាប់អារម្មណ៍ស្តីអំពីវិស័យកសិកម្ម នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា
ភ្នំពេញ៖ ឯកឧត្តម នង វាសនា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នៅថ្ងៃទី៣ខែមិថុនានេះបានថ្លែងចំណាប់អារម្មណ៍ស្តីអំពីវិស័យកសិកម្ម ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា ដែលមានខ្លឹមសារថា សូមសម្តែងកតិញ្ញូតាធម៌ជូនចំពោះថ្នាក់ដឹកនាំ ទាំង២ រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភាទាំងអណត្តិមុនៗ និងអណត្តិបច្ចុប្បន្ន ដែល តែងតែយកចិត្តទុកដាក់លើការពារថែរក្សាសន្តិសុខប្រទេស សុខមាលភាពសង្គម សុវត្ថិ ភាព សន្តិសុខ ដែលញ៉ាំញាំងអោយប្រទេសយើងរកឃើញភាពរីកចំរើន លូតលាស់ និង សុខសន្តិភាពពេញលេញ និងមាគ៌ាច្បាស់លាស់ រឹងមាំ ជាលើកដំបូងក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយ នៃ ប្រវត្តិសាស្ត្រ កម្ពុជា សម័យទំនើប ។
ឯកឧត្តម នង វាសនា បានរំលឹកនាឱកាសនោះថា ប្រទេសយើងបានប្រែក្លាយពីប្រទេសដែលគ្មានម្ហូបអាហារ រស់នៅដោយសារតែ ជំនួយ WFAO WFP ជាដើម ក្លាយជាប្រទេស ដែលផលិតស្បៀងដ៏មានសក្តានុពលនិង គួរអោយទុកចិត្តនៅក្នុងតំបន់ ដែលមានលទ្ធភាពផលិតផលិតផលរាប់លានតោន នៅសល់...








