រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ មន្ទីរព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងការធានាការទទួលបានព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពព័ត៌មាន និងសាធារណមតិក្នុងមូលដ្ឋាន
រដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីព័ត៌មាន និងគ្រប់គ្រងសាធារណមតិនៃមន្ទីរខេត្តកំពង់ធំ ត្រូវពង្រឹងសមត្ថភាពផ្តល់ព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយពីសមិទ្ធផល និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានជូនដល់ដៃប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី បានថ្លែងថា មន្ទីរព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងការធានាការទទួលបានព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពព័ត៌មាន និងសាធារណមតិក្នុងមូលដ្ឋាន។រដ្ឋមន្ត្រី ក៏បានណែនាំដោយសង្កត់ធ្ងន់អំពីសារៈសំខាន់ដែលមន្ទីរព័ត៌មានត្រូវបំពេញតួនាទីធ្វើជាសេនាធិការល្អរបស់រដ្ឋបាលខេត្តលើការងារព័ត៌មាន និងសាធារណមតិ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បាន លើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានជាប់ជាប្រចាំទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប ដើម្...








