ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្ដិ៍នគរបាលអន្ដោប្រវេសន៍ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត និងមន្រ្តីក្រោមឱវាទទំាងអស់បានផ្ញើសារលិខិតជូនពរ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបចម្រើនជន្មាយុ

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្ដិ៍នគរបាលអន្ដោប្រវេសន៍ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត និងមន្រ្តីក្រោមឱវាទទំាងអស់បានផ្ញើសារលិខិតជូនពរ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបចម្រើនជន្មាយុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានផ្ញើសារលិខិតថា ឆ្លៀតក្នុងពេលវេលាដ៏ប្រពៃនេះ យើងខ្ញុំសូមសម្តែងនូវការកោតសរសើរ និងអរគុណចំពោះឯកឧត្តម ដែលជានិច្ចកាលតែងតែចូលរួមសហការ និងអនុវត្តនូវកាតព្វកិច្ចការងាររួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យការពារជាតិ ប្រកបដោយគតិបណ្ឌិត និងបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយពុំខ្លាចនឿយហត់ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ដោយឧត្តមគតិស្នេហា ជាតិ សាសនា ព្រះមហាក្សត្រ។ គ្រប់ភារកិច្ចដែលឯកឧត្តមសម្រេចបាន ជាឧត្តមប្រយោជន៍ដើម្បីឱ្យ ប្រទេសកម្ពុជា ថែរក្សាបាននូវសន្តិភាព ស្ថិរភាព វិបុលភាព និងសុភមង្គលជូនប្រជាពលរដ្ឋ។ ការខិតខំប្រឹងប្រែងដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម គឺជាគំរូដ៏ប្រពៃសម្រាប់អ្នកបន្តវេនផងដែរ។ នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរ...
រដ្ឋមន្ត្រីក្រសួងការងារ និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បញ្ជាក់ពីកិច្ចសហប្រតិបត្តិការរួមគ្នា លើវិស័យការងារ និងធនធានមនុស្ស

រដ្ឋមន្ត្រីក្រសួងការងារ និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បញ្ជាក់ពីកិច្ចសហប្រតិបត្តិការរួមគ្នា លើវិស័យការងារ និងធនធានមនុស្ស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា តែងតាំងថ្មីប្រចាំនៅកម្ពុជា ។ ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គឺដើម្បីបញ្ជាក់នូវទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងឥណ្ឌា និងដើម្បីស្វែងយល់អំពីវិស័យសក្តានុពលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ រដ្ឋមន្ត្រី ហេង សួរ បានសម្តែងការអបអរសាទរចំពោះ លោក Vanlalvawna Bawitlung ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា។ ទន្ទឹមនេះ រដ្ឋមន្ត្រី រំពឹងថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌានឹងកាន់តែត្រូវបានពង្រឹង និងពង្រីកលើវិស័យជាច្រើន ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស និងវិស័យ TVET របស់ក...
លោកបណ្ឌិត កៅ ថាច អញ្ជើញឱ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍

លោកបណ្ឌិត កៅ ថាច អញ្ជើញឱ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋធានីខេបថោន ៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (Board of Governors of World Federation of Development Finance Institutions - WFDFI) និងដោយមានការចូលរួមពីលោកអគ្គលេខាធិការរបស់សមាគមនៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥នេះ។ កិច្ចប្រជុំនេះស្របពលនៃសន្និបាតហិរញ្ញវត្ថុជាសកលដោយការប្រមូលផ្តុំគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ប្រមាណជាង ៥៣០ ស្ថាប័ន មកពីជុំវិញពិភពលោកជាសមាជិករបស់ WFDFI។ សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍បានបង្កើតឡើងដោយសមាគមមកពីតំបន់ផ្សេងគ្នាជុំវិញពិភពលោក រួមមាន៖ ទី១. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក - ADFIAP មានទីស្នាក់ការស្ថិតនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន(៤១ ប្រទេស), ទី២....
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការ (គ.ល.ក.)រៀបចំពិធីដាក់ឱ្យដំណើរការការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. នៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការ (គ.ល.ក.)រៀបចំពិធីដាក់ឱ្យដំណើរការការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. នៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំពិធីដាក់ឱ្យដំណើរការការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. ក្នុងកាស៊ីណូ ដែលបានរៀបចំរួចរាល់ជាស្ថាពរ ចំនួន ៤កាស៊ីណូ ស្ថិតនៅតំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមពីប្រតិបត្តិករ/កម្មសិទ្ធិករកាស៊ីណូ ដែលមានការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. តាំងនៅ, ក្រុមការងារទទួលបន្ទុកការងារនៅការិយាល័យប្រចាំការរបស់មន្រ្តី គ.ល.ក. ក្នុងកាស៊ីណូ នៅតំបន់ប៉ោយប៉ែត និងក្រុមការងារចល័តទទួលបន្ទុកសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងវិស័យល្បែងពាណិជ្ជកម្ម សរុបប្រមាណ ៣៥ រូប។ កាស៊ីណូចំនួន ៤ ដែលបានរៀបចំការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. រួចរាល់ រួមមាន៖ ១. កាស៊ីណូ ហូលីដេ ភែលេស នៃក្រុមហ៊ុន ហូលីដេ ភែលេស ហូថេល ២. កាស៊ីណូ ហ្គាឡាក់ស៊ី រីសត នៃក្រុមហ៊ុនហ្គាឡាក់ស៊ី ...
អគ្គនាយកដ្ឋានសុខភាពបានស្នើថា ចាប់ពីពេលនេះទៅកសិករ និងក្រុមហ៊ុនឈប់ពង្រីកការចិញ្ចឹមសត្វ លុះត្រាតែទីផ្សារត្រូវបានបើក ចាំចាប់ផ្តើមធ្វើការពង្រីកឡើងវិញ

អគ្គនាយកដ្ឋានសុខភាពបានស្នើថា ចាប់ពីពេលនេះទៅកសិករ និងក្រុមហ៊ុនឈប់ពង្រីកការចិញ្ចឹមសត្វ លុះត្រាតែទីផ្សារត្រូវបានបើក ចាំចាប់ផ្តើមធ្វើការពង្រីកឡើងវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានផ្តាំផ្ញើរទៅប្រជាកសិករ ក៏ដូចជាក្រុមហ៊ុនធំៗដែលបាននិងកំពុងចិញ្ចឹមសត្វសូមកុំពង្រីកការចិញ្ចឹមសត្វរបស់ខ្លួនបន្ថែម ពោល ឈប់សិនទៅបើពង្រីកការចិញ្ចឹមសត្វទៀត ដូចធ្វើបាបខ្លួនឯង។ ឯកឧត្តម តាន់ ផាន់ណារ៉ា មានប្រសាសន៍កាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៥ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាថា ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមផ្តាំទៅបងប្អូនឈប់ពង្រីកការចិញ្ចឹមសត្វ។ កសិករក៏កុំពង្រីក ហើយក្រុមហ៊ុនធំៗក៏កុំពង្រីកការចិញ្ចឹមសត្វរបស់ខ្លួនបន្ថែម ឈប់សិនទៅ បើពង្រីកប្រៀបដូចធ្វើបាបខ្លួនឯង ហើយកុំខឹងខ្ញុំដែលផ្អាកមិនឱ្យនាំចូលជ្រូកពូជ ដោយសារពូជមេបាជ្រូកនៅក្នុងស្រុក ក៏ដូចជាការផលិតរបស់យើងក៏លើសតម្រូវការដែរ។ ឯកឧត្តមប្រតិភូបានថ្លែងថា ក្នុងឆ្នាំ២០២៤ហេតុអ្វីបានជាតម្លៃមាន់៣សាសន៍...
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥” នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ សន្និបាតនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ប្រមាណ ៦០០នាក់ ដោយផ្តោតលើការពិនិត្យវាយតម្លៃសមិទ្ធផល បញ្ហាប្រឈម និងកំណត់អាទិភាពសម្រាប់ឆ្នាំខាងមុខ។ ថ្លែងក្នុងពិធីបើកសន្និបាត លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “សន្និបាតរយៈពេល២ថ្ងៃនេះផ្តល់ជាវេទិកាដ៏មានសារៈសំខាន់មួយសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ បានពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ រួមគ្នាវាយតម្លៃ និងដាក់ទិសដៅសម្រាប់យកទៅអនុវត្តភារក...
លេខាផ្ទាល់របស់លោក ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបំភ្លឺដោយច្រានចោទាំងស្រុងចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន និងជាការប្រឌិតទាំងស្រុងពីសំណាក់ស្រ្តី ប្រឆាំងម្នាក់នៅក្រៅប្រទេស ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ

លេខាផ្ទាល់របស់លោក ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបំភ្លឺដោយច្រានចោទាំងស្រុងចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន និងជាការប្រឌិតទាំងស្រុងពីសំណាក់ស្រ្តី ប្រឆាំងម្នាក់នៅក្រៅប្រទេស ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រុមលេខារបស់លោក ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺដោយច្រានចោទាំងស្រុងចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន និងជាការប្រឌិតទាំងស្រុងពីសំណាក់ស្រ្តី ប្រឆាំងម្នាក់នៅក្រៅប្រទេស ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរដល់លោក ម៉ក់ ជីតូ។ សូមជម្រាបជូនថា ការចេញសេចក្តីបំភ្លឺនេះ បានឆ្លើយតបនឹងស្រ្តីប្រឆាំងម្នាក់ឈ្មោះ សំ សុខា ដែលកំពុងរស់នៅប្រទេសកាណាដា ដែលបានប្រឌិតរឿង ចោទប្រកាន់ និងការមួលបង្កាច់ខុសពីការពិតដែលថា លោក ម៉ក់ ជីតូ នៅពីក្រោយអ្នកលក់ឡេតាមអនឡាញ និងចោទប្រកាន់យ៉ាងធ្ងន់ធ្ងរបំផុតថា លោក ម៉ក់ ជីតូ ជាមេគ្រឿងញៀនទៀតផង ដោយភ្ជាប់រូបភាពមានខ្លឹមសារថា ជាក្រុមប្រដាប់អាវុធប្លន់រំដោះអ្នកទោសគ្រឿងញៀន និងជាអ្នករកស៊ីអនឡាញខុសច្បាប់ជាមួយចិន ជាពិសេសចោទប្រកាន់ថា មិនមានភក្ដីភាព និងបំផ្លាញកិត្តិយសគ្រួសារសម្ដេចតេជោទៀតផង។ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគ្មានការពិត និ...
លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមសម្រាប់ចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៣១

លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមសម្រាប់ចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៣១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមសម្រាប់ចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៣១ ដែលគ្រោងនឹងរៀបចំពីថ្ងៃទី២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋចូហូ សហព័ន្ធម៉ាឡេស៊ី។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើឯកសារ និងវឌ្ឍនភាពការងារពាក់ព័ន្ធនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ព្រមទាំងសមិទ្ធផលអាទិភាពសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ របស់ម៉ាឡេស៊ី ក្នុងភាពជាប្រធានអាស៊ាន ឆ្នាំ២០២៥ ៕ ដោយ ប៉ោ កុសល...
កិច្ចប្រជុំកំពូលឥស្លាមស្តីពីឥស្លាម និងពុទ្ធសាសនាជាលើកដំបូង នឹងត្រូវរៀបចំនៅក្នុងប្រទេសកម្ពុជា

កិច្ចប្រជុំកំពូលឥស្លាមស្តីពីឥស្លាម និងពុទ្ធសាសនាជាលើកដំបូង នឹងត្រូវរៀបចំនៅក្នុងប្រទេសកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អង្គការសម្ព័ន្ធពិភពឥស្លាម នឹងរៀបចំកិច្ចកិច្ចប្រជុំកំពូលឥស្លាមស្តីពី«ឥស្លាមនិងពុទ្ធសាសនា»ដែលជាកិច្ចប្រជុំដំបូងគេនៅប្រទេសកម្ពុជានៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ដែលពិធិបើកនឹងប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គការសម្ព័ន្ធពិភពឥស្លាម។ លោក បណ្ឌិត អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការកសាងនូវសង្គមួយប្រកបដោយសន្តិភាព សហវិជ្ជមាន និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។ លោកបណ្ឌិតបន្តថា កម្ពុជាដោយត្រូវបានពិភពលោកទទួលស្គាល់ជាប្រទេសគំរូ ដែលមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយមិនធ្លាប់មានជម្លោះ ឬអំពើហិង្សាសាសនានោះទេ។ ...
សិល្បករ សិល្បការិនីនាយកដ្ឋានសិល្បៈទស្សនីយភាព បានចូលរួមសម្តែងទស្សនីយភាពសិល្បៈចម្រុះក្នុងពិធីបិទ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៥”

សិល្បករ សិល្បការិនីនាយកដ្ឋានសិល្បៈទស្សនីយភាព បានចូលរួមសម្តែងទស្សនីយភាពសិល្បៈចម្រុះក្នុងពិធីបិទ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៥”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុងចឹងចូវ ប្រទេសចិន៖ នារាត្រីថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមសម្តែងទស្សនីយភាពសិល្បៈចម្រុះអបអរសាទរក្នុងពិធីបិទ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៥” ។ ព្រឹត្តិការណ៍វប្បធម៌ដ៏មានសារៈសំខាន់មួយនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចិន លោក លោកជំទាវ លោក លោកស្រីជាច្រើនរូបទៀត៕...