ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

លោកអភិសន្តិបណ្ឌិត ស សុខា ស្ញប់ស្ញែងចំពោះអង្គការ និងសប្បរសជន ដែលជួយសង់សាលារៀន បាន ៩០ខ្នង នៅកម្ពុជា

លោកអភិសន្តិបណ្ឌិត ស សុខា ស្ញប់ស្ញែងចំពោះអង្គការ និងសប្បរសជន ដែលជួយសង់សាលារៀន បាន ៩០ខ្នង នៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រៃវែង៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញក្តីស្ញប់ស្ញែង និងការលើកទឹកចិត្តខ្ពស់ដល់លោក ហាតមុត គីសេកេ (Mr. HARTMUT GIESECKE) និងក្រុមគ្រួសារ រួមទាំងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ពិសេសអង្គការកុមារកម្ពុជារីករាយ ដែលបានចូលរួមចំណែកគាំទ្រការអភិវឌ្ឍវិស័យអប់រំកុមារតូចនៅកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធសមិទ្ធផលអគារសិក្សា នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង លោកអភិសន្តិបណ្ឌិត បានបន្ថែមថា ជាក់ស្តែងតាមរយៈមូលនិធិ គីនចាន់ ដែលមានមូលដ្ឋាននៅប្រទេសស្វីស ក្រោមកិច្ចសហការអនុវត្តគម្រោងពីអង្គការដៃគូពាក់ព័ន្ធ មានសាលារៀន រហូតដល់អគារសិក្សា កម្រិតមត្តេយ្យសិក្សា ចំនួន ៩០ខ្នង និងអគារសម្រាប់កម្រិតបឋមសិក្សា ៩០ខ្នង ត្រូវបានកសាងនិងជួសជុលកែលម្អនៅតាមបណ្តាខេត្ត ចំនួន ៧ ក្នុងនោះអគារមតេយ្យសិក្សា ២២ខ្នង និងអគារបឋមសិក្សា ៦ខ្នង ដែលត...
រដ្ឋមន្ត្រីក្រសួងការងារ៖ សញ្ញាបត្រដែលសិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំទទួលបានពេលនេះ ជាគ្រឹះសម្រាប់សិស្ស និស្សិតផ្ទាល់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ

រដ្ឋមន្ត្រីក្រសួងការងារ៖ សញ្ញាបត្រដែលសិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំទទួលបានពេលនេះ ជាគ្រឹះសម្រាប់សិស្ស និស្សិតផ្ទាល់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កំពង់ធំ)៖ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១,២,៣ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស ជូនដល់សិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំចំនួន ៣៥០អង្គ/នាក់។ ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិត ដែលប្រារព្ធធ្វើនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ក៏មានវត្តមានចូលរួមពី លោក ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ជា វ៉ាន់ចាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ, អាជ្ញាធរមូលដ្ឋាន, តំណាងសមាគម, តំណាងក្រុមហ៊ុន, តំណាងមន្ទីរនានា, គ្រឹះស្ថានអប់រំ, នាយកវិទ្យាស្ថាន គណៈគ្រប់គ្រងវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង...
លោក អ៊ុក គឹមសាន អញ្ជើញផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដល់ថ្នាក់ដឹកនាំ សមាជិកបក្ស នៅស្រុករវៀង ខេត្តព្រះវិហារ

លោក អ៊ុក គឹមសាន អញ្ជើញផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដល់ថ្នាក់ដឹកនាំ សមាជិកបក្ស នៅស្រុករវៀង ខេត្តព្រះវិហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សយលទ្ធផល នៃសន្និបាទគណៈកម្មាធិការកណ្តាល លើកទី៤៥ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និងបូកសរុបសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រធាន អនុប្រធាន សមាជិក នៃគណៈកម្មាធិការបក្សស្រុករវៀង និងឃុំទាំង១២ ដែលពិធីនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្សកម្ពុជា ស្រុករវៀង។ បន្ទាប់ពីបានស្តាប់សេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជារួចមក លោក អ៊ុក គឹមសាន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន បម្រើប្រ...
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក នាយឧត្តមសេនីយ៍ Ronald P.Clark មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក នាយឧត្តមសេនីយ៍ Ronald P.Clark មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក នាយឧត្តមសេនីយ៍ Ronald P.Clark មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយមានវត្តមានអញ្ជើញចូលរួមដោយផ្ទាល់​ និងតាមប្រព័ន្ធអនឡាញពី លោករដ្ឋលេខាធិការ លោកអគ្គនាយក លោក អគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងមន្ត្រីពាក់ព័ន្ធ។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យវឌ្ឍនភាពការងារ និងត្រៀមលក្ខណៈរៀបចំឯកសារ និងដំណើរការចូលរួម កិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ និង ២៨ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ដោយ៖ កន ចំណាន...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ការបញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ នឹងបម្រើឧត្តមប្រយោជន៍របស់ប្រជាជនគ្រប់រូបនិងតជំនាន់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ការបញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ នឹងបម្រើឧត្តមប្រយោជន៍របស់ប្រជាជនគ្រប់រូបនិងតជំនាន់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តស្វាយរៀង បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ១៧.៧០៨បណ្ណ ជូនប្រជាពលរដ្ឋ នៅវត្តបុសមនលើ ស្ថិតក្នុងឃុំបុសមន ស្រុករំដួល ខេត្តស្វាយរវៀង នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក៏បានគូសរំលេចពីលទ្ធផលធំៗ ដែលខេត្តស្វាយរៀងសម្រេចបានកន្លងមក ដែលក្នុងនោះវិស័យអនាម័យជនបទ ត្រូវបានប្រកាសជាខេត្តទី១បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល, ចំណែកនៅក្នុងសកម្មភាពការងារបោសសម្អាតមីន ត្រូវបានប្រកាសជាខេត្តទី៨ ក្លាយជាខេត្តអស់មីន និងជាពិសេសនៅថ្ងៃនេះ នៅក្នុងវិស័យដីធ្លី ក៏ត្រូវបានប្រកាសជាខេត្ត ទី៣បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធថែមទៀត។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរ...
រដ្ឋមន្ត្រី ហេង សួរ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១,២,៣ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស ជូនដល់សិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំចំនួន ៣៥០អង្គ/នាក់។

រដ្ឋមន្ត្រី ហេង សួរ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១,២,៣ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស ជូនដល់សិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំចំនួន ៣៥០អង្គ/នាក់។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិត នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រារព្ធធ្វើនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ដោយមានវត្តមានចូលរួមពី លោក ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ជា វ៉ាន់ចាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ, អាជ្ញាធរមូលដ្ឋាន, តំណាងសមាគម, តំណាងក្រុមហ៊ុន, តំណាងមន្ទីរនានា, គ្រឹះស្ថានអប់រំ, នាយកវិទ្យាស្ថាន គណៈគ្រប់គ្រងវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ និងសិស្សវិទ្យាល័យកំពងធំ សរុបជាង ១៧០០នាក់៕...
ស៊ីម៉ាក់ និងជប៉ុន ចុះហត្ថលេខាលើអនុស្សារណៈកែច្នៃ សំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាម ទៅជាអនុស្សាវរីយ៍​ ដើម្បីផ្តល់ការងារដល់ជនពិការ

ស៊ីម៉ាក់ និងជប៉ុន ចុះហត្ថលេខាលើអនុស្សារណៈកែច្នៃ សំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាម ទៅជាអនុស្សាវរីយ៍​ ដើម្បីផ្តល់ការងារដល់ជនពិការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Ayumu TAKAHASHI ប្រធានក្រុមប្រឹក្សាអង្គការ On The Road បានចូលរួមពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើគម្រោងផ្ទេរបច្ចេកវិទ្យាក្នុងការកែច្នៃសំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាមដើម្បីផលិតអនុស្សាវរីយ៍​។ តាមរយៈកិច្ចព្រមព្រៀងនេះអង្គភាពស៊ីម៉ាក់នឹងបង្កើតរោងជាងសម្រាប់ធ្វើការកែច្នៃ សំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាម ដោយមានការបណ្តុះបណ្តាលដោយអ្នកជំនាញវិចិត្រជប៉ុននៅប្រទេសជប៉ុន ព្រមទាំងជួយរៀបចំសម្ភារបច្ចេកទេសសម្រាប់ផលិតនៅកម្ពុជាដោយដោយអង្គភាពស៊ីម៉ាក់ម្ចាស់ការផលិតដោយខ្លួនឯង។ គម្រោងនេះនឹងផ្តល់ការងារដល់ជនពិការ និងចូលរួមផលិតនិងលក់បម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោសន្តិភាព ស្ថិតនៅក្នុងខេត្តសៀមរាប​និងនៅទីផ្សារនៅប្រទេសជប៉ុន។ គួររំលឹកផងដែរថាកាលពីកំឡុងខែសីហា ឆ...
ភ្ញៀវទេសចរជាតិ-អន្តរជាតិ រួមជាមួយប្រជាពលរដ្ឋនៅខេត្តសៀមរាបរាប់ពាន់នាក់ ចូលរួមទស្សនា និងដង្ហែក្បួនតុក្តតាយក្សក្នុងខេត្តសៀមរាប

ភ្ញៀវទេសចរជាតិ-អន្តរជាតិ រួមជាមួយប្រជាពលរដ្ឋនៅខេត្តសៀមរាបរាប់ពាន់នាក់ ចូលរួមទស្សនា និងដង្ហែក្បួនតុក្តតាយក្សក្នុងខេត្តសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រឹត្តិការណ៍ដង្ហែក្បួនតុក្កតាយក្សលើកទី១៥ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាឆ្នាំ២០២៥ មានមនុស្សចូលរួមគាំទ្រ និងដង្ហែរាប់ពាន់នាក់។ លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងកិច្ចការទូទៅនៅក្នុងគម្រោងតុក្កតាយក្សនេះ បានឱ្យដឹងថា គម្រោងតុក្កតាយក្សនេះបានចាប់ផ្តើមបង្កើតនៅឆ្នាំ២០០៧ ដោយសិល្បករជនជាតិអង់គ្លេសមួយក្រុម ហើយកម្មវិធីត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០១៨ ហើយក្រោយមកត្រូវបានផ្អាកពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩ និងបានបន្តថា យើងចាប់ផ្តើមធ្វើឡើងវិញនៅឆ្នាំ២០២២ ដោយសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយត្រូវបានដង្ហែនៅតាមដងផ្លូវភូមិព្រះដាក់ ខេត្តសៀមរាប និងនៅឆ្នាំ២០២៣ ចាប់ផ្តើមដំឡើង និងដង្ហែក្នុងក្រុងសៀមរាបវិញ។ ការរៀបចំដង្ហែក្បួនតុក្កតាយក្សនេះគឺមានការចូលរួមពីក្មេងៗមកពីអង្គការក្រៅរដ្ឋាភិបាលជាច្រើន ក្នុងគោលបំណងលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ បញ្ហាអនាម័យ បរិស្ថាន និងកាបង្ហ...