ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធតាមក្រសួង ស្ថាប័ន គឺជាការរាយការណ៍អំពីវឌ្ឍនភាព ព្រមទាំងបកស្រាយនូវមន្ទិលសង្ស័យផ្សេងៗ និងប្រមូលធាតុចូលបន្ថែម
ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធតាមក្រសួង ស្ថាប័ន គឺជាការរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័ននីមួយៗ អំពីវឌ្ឍនភាព ព្រមទាំងបកស្រាយនូវមន្ទិលសង្ស័យផ្សេងៗ និងប្រមូលធាតុចូលបន្ថែម។ នេះជាប្រសាសន៍លើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីក្នុងអង្គសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ» កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “គោលបំណងជារួម គឺដើម្បីមកជម្រាបជូនជាព័ត៌មានផង ផ្តល់ជូនជារបាយការណ៍វឌ្ឍនភាពផង និងស្វែងរកនូវធាតុចូលចេញពីការចូលរួមរបស់ក្រសួង ស្ថាប័ននីមួយៗផង ក៏ដូចជាបកស្រាយនូវសំណួរនានា រួមទាំងមន្ទិលមួយចំនួន ដើម្បីយល់ឱ្យកាន់តែច្បាស់ពីគោលបំណងនៃការធ្វើវិភាគមុខងារ ដែលជាផ្នែកមួយនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិ...








