ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ដឹកនាំដោយ អ្នកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល និង លោកឧកញ៉ា ណាង សុធី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើបទបង្ហាញជូន ឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមរយៈជំនួបពិភាក្សាការងារនេះដែរ អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានគោរពស្នើសុំការចង្អុលបង្ហាញពី ឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេសមានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការ៕ ...
រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញចូលរួមពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025

រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញចូលរួមពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមពិធីបើកពិព័រណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅមជ្ឈមណ្ឌលពិព័រណ៍ Messe Berlin នៃទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយមានការចូលរួមពីអ្នកលក់ (Seller) ប្រមាណ ៥,៦០០នាក់ និងអ្នកទិញ (Buyer) ប្រមាណ ១,៣០០នាក់ អ្នកសារព័ត៌មាន និងអ្នកផលិមាតិកា (Media) ៣,៥០០នាក់ និងអ្នកទស្សនាប្រមាណ ១០០,០០០នាក់ ដែលមកពីជាង ១៩០ ប្រទេសជុំវិញពិភពលោក។ សូមជម្រាបជូនថា ការចូលរួមពិព័រណ៍ខាងលើមានគោលបំណងផ្សព្វផ្សាយយុទ្ធាការ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ - សុវត្ថិភាព ស្អាត និងបៃតង” ទៅកាន់ទីផ្សារអាល្លឺម៉ង់ និងពិភពលោក ក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច...
ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី សម្របសម្រួលនិងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា

ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី សម្របសម្រួលនិងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ, ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួលនិងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ ជាលទ្ធផល៖ ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយនិងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី។ ខាងក្រោមនេះ ជាលិខិតសូមទោសជាសាធារណៈរបស់ពិធីករ ជួប វុត្ថា ហៅ MC Vuth ៖...
សម្តេចធិបតី ហ៊ុន ម៉ាណែត​​ អញ្ជើញជាអធិបតី​ បើក “សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្តីពី យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា ៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព”

សម្តេចធិបតី ហ៊ុន ម៉ាណែត​​ អញ្ជើញជាអធិបតី​ បើក “សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្តីពី យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា ៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សន្និសីទឆ្នាំនេះ បានប្រមូលផ្តុំធាតុចូលទាំង ឡាយពីសន្និសីទមុនៗកន្លងទៅ និងបូកផ្សំនឹងការសិក្សាស្រាវជ្រាវបន្ថែមពីអ្នកស្រាវជ្រាវជំនាញរបស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ពីនិន្នាការបច្ចុប្បន្ន ដើម្បីធ្វើការវែកញែកពិភាក្សា ក្នុងគោលបំណងកំណត់នូវទស្សនរួម អំពីទិសដៅអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។ គោលបំណងចម្បងនៃសន្និសីទឆ្នាំនេះ គឺដើម្បីធ្វើការវាយតម្លៃពីភាពខ្លាំង និងភាពខ្សោយនៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន ដើម្បីកំណត់ទិដ្ឋភាព សំខាន់ៗដែលចាំបាច់ត្រូវកែលម្អ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ដោយមានការសម្របសម្រួលកិច្ចសន្ទនាក្នុងចំណោមអ្នកជំនាញជាន់ខ្ពស់ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមចំពោះមុខ និងកាលានុវត្តភាព ដើម្បីជួយកម្ពុជា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍នៃស្ថានភាពដែ...
ក្រសួងធនធានទឹកនិងធនាគារARDBចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាផ្តល់ហិរញ្ញប្បទានគាំទ្រការអភិវឌ្ឍលើប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធប្រឡាយតាមទីជនបទ ជំរុញអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន

ក្រសួងធនធានទឹកនិងធនាគារARDBចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាផ្តល់ហិរញ្ញប្បទានគាំទ្រការអភិវឌ្ឍលើប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធប្រឡាយតាមទីជនបទ ជំរុញអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) ព្រមទាំង ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកកិច្ចការរដ្ឋបាល នៅថ្ងៃទី៣ខែមីនានេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាផ្តោតសំខាន់លើការផ្តល់ហិរញ្ញប្បទានគាំទ្រដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រផ្តោតលើវិស័យកសិកម្មនឹង ជំរុញអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។ នៅក្នុងពិធីនោះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ-មន្ត្រីរាជការនៃក្រសួងធនធានទឹកនិងឧតុនិយម, ថ្នាក់ដឹកនាំធនាគារARDB, តំណាងក្រសួង-ស្ថាប័ន, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា,រោងមាស៊ីនកិនស្រូវ, តំណាងដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនពាក់ព័ន្ធមួយចំនួនផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមបង្ហាញថា នៅក្នុងអនុស្សរណៈយោគយល់គ្នាក៏បានផ្តល់កិច្ចសហប្រ...
ថ្នាក់ដឹកនាំនៃសារព័ត៌មាន ដេលីខ្មែរ និងសហការី សូមគោរពជូនចំពោះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ។

ថ្នាក់ដឹកនាំនៃសារព័ត៌មាន ដេលីខ្មែរ និងសហការី សូមគោរពជូនចំពោះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សូមគោរពជូនពរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសថ្ងៃខួបកំណើត របស់ ឯកឧត្តមរដ្ឋមន្ត្រី យើងខ្ញុំសូមគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងបុត្រី សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមគោរពជូនពរពី លោក ហៃ ស៊ីណា ស្ថាបនិកសារព័ត៌មាន ដេលីខ្មែរ និង សហការី...
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តសៀមរាប បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តសៀមរាប បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តសៀមរាប បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ លោក ប៉ូច សោភ័ណ សមាជិក អ.ដ.ក., លោកជំទាវ ចាន់ សុធាវី សមាជិក អ.ដ.ក., តំណាងលោកប្រធានក្រុមប្រឹក្សាខេត្ត, តំណាងសាលាដំបូងខេត្តសៀមរាប, តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប, តំណាងស្នងការដ្ឋានខេត្ត, តំណាងបញ្ជាការដ្ឋានសឹករងខេត្ត, តំណាងបញ្ជាការដ្ឋា...
ឯកឧត្តម ហេង សួរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ។

ឯកឧត្តម ហេង សួរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្តម ហេង សួរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សូ ម៉ារ៉ា ទទួលជួបសម្តែងការគួរសម និងពិភាគ្សាការងារជាមួយគណៈប្រតិភូតំណាងឱ្យក្រុមប្រឹក្សាភិបាលសេដ្ឋកិច្ច និងបច្ចេកវិទ្យាអន្តរជាតិទីក្រុងប៉េកាំង (CIETA) និងប្រតិភូសហគ្រិនចំនួន១៨ ក្រុមហ៊ុន

ភ្នំពេញ:យទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃសៅរ៍ទី១ ខែមីនា ឆ្នាំ២០២៥នេះនៅអគារវិមានសន្តិភាព ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាគ្សាការងារជាមួយគណៈប្រតិភូដែលដឹកនាំដោយលោកស្រី LI Zeqing តំណាងឱ្យក្រុមប្រឹក្សាភិបាលសេដ្ឋកិច្ចនិងបច្ចេកវិទ្យាអន្តរជាតិទីក្រុងប៉េកាំង (CIETA) និងប្រតិភូសហគ្រិនចំនួន១៨ ក្រុមហ៊ុន ដែលជាប្រធាននិងជាអគ្គនាយកក្រុមហ៊ុននានាដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនធំៗនៅក្នុងប្រទេសចិន និងទីក្រុងហុងកុង។ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជាជាពិសេសទឹកដីសៀមរាបអង្គរ និងរាជធានីភ្នំពេញគណៈប្រតិភូបានថ្លែងការកោតសរសើរនិងមានការភ្ញាក់ផ្អើល ហើយពួកគាត់បានផ្លាស់ប្តូរការគិតគូរបស់ពួកគាត់ ១៨០អង្សា មកលើប្រទេសកម្ពុជា ដែលមានសន្តិសុខ សុវត្ថភាពពិតប្រាកដ ហើយមានប្រជាជន រួសរាយ...