សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រុមគ្រួសាររបស់ ចៅស្រី ស៊ុន ស្រីតី(ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៥នេះបានអនុញ្ញាតឱ្យ ក្រុមគ្រួសាររបស់ ចៅស្រី ស៊ុន ស្រីតី(ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។
បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី(គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរគឺកំពុងបង់រំលោះម៉ូតូ ១គ្រឿងដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ។ ដែលប្រាក់ចំណូលនិងសន្សំទាំងប្ដីនិងប្រពន្ធគឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុន្នោះ។គ្រួសារចៅស្រី តី មាន សមាជិក ៥នាក់ រួមមាន៖
- ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងឈ្នួលប្រក់ដំបូលផ្ទះ
- ម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំ មុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើ...








