រដ្ឋមន្ត្រីក្រសួងការងារ៖ សញ្ញាបត្រដែលសិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំទទួលបានពេលនេះ ជាគ្រឹះសម្រាប់សិស្ស និស្សិតផ្ទាល់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ
(កំពង់ធំ)៖ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១,២,៣ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស ជូនដល់សិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំចំនួន ៣៥០អង្គ/នាក់។
ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិត ដែលប្រារព្ធធ្វើនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ក៏មានវត្តមានចូលរួមពី លោក ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ជា វ៉ាន់ចាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ, អាជ្ញាធរមូលដ្ឋាន, តំណាងសមាគម, តំណាងក្រុមហ៊ុន, តំណាងមន្ទីរនានា, គ្រឹះស្ថានអប់រំ, នាយកវិទ្យាស្ថាន គណៈគ្រប់គ្រងវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង...








