ប្រមុខការទូតឥណ្ឌា និងរដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា ជួបពិភាក្សាលើកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យអប់រំ រវាងប្រទេសទាំងពីរ
នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពី លោក លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទ។
នាឱកាសនេះ លោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសេចក្តីរីករាយដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជាផ្លូវការលើកដំបូង ក្នុងគោលបំណងដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំ យុវជន និងកីឡា រវាងប្រទេសទាំងពីរ ដោយបានរំលេចពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏សម្បូរបែប លើវិស័យវប្បធម៌ និងសាសនា ជាមួយកម្ពុជា ជាពិសេសទំនាក់ទំនងជាច្រើនសតវត្សរវាងប្រជាជន និងប...








