រដ្ឋមន្រ្តីក្រសួងអប់រំ៖ ការរៀបចំព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គគ្រូបង្រៀន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តស្តង់ដាសាលារៀនគំរូ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ការរៀបចំព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គគ្រូបង្រៀន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តស្តង់ដាសាលារៀនគំរូ ហើយ ការរៀបចំកិច្ចប្រជុំមានគោលដៅសំខាន់ចំនួន២គឺ៖ ទី១. ដើម្បីបង្កឱកាសឱ្យមន្ត្រីអប់រំគ្រប់ខេត្ត ក្រុង និងរាជធានី បានយល់ដឹងឱ្យច្បាស់អំពីខ្លឹមសារ នៃព្រះរាជក្រឹត្យពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យ អប់រំ និងទី២. លើកទឹកចិត្តឱ្យមានការចូលរួមចែករំលែកបទពិសោធន៍ និងការប្រឈមនានាក្នុងការអនុវត្តការងារកន្លងមក ដើម្បីជាធាតុចូលដ៏សំខាន់ជំរុញកែលម្អសេចក្តីព្រាងព្រះរាជក្រឹត្យនេះឱ្យកាន់តែល្អប្រសើរឡើង ដោយការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការពិនិត្យសម្រេចលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គគ្រូបង្...








