លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមកម្មវិធីបើកសន្និបាតហិរញ្ញវត្ថុជាសកល ប្រចាំឆ្នាំ២០២៥
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥នេះត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីបើកសន្និបាតហិរញ្ញវត្ថុជាសកល ប្រចាំឆ្នាំ២០២៥ (Finance in Common Submit ២០២៥) ។
កម្មវិធីនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុសាធារណរដ្ឋអាហ្វ្រិកខាងត្បូង, អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ, ទេសាភិបាលនៃធនាគារកណ្តាលសាធារណៈរដ្ឋបារាំង និងជាប្រធានធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS), ប្រធានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ , ក្រោមប្រធានបទស្តីពី ß ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌, បរិយាប័ន្ន, និងចីរភាព (Fostering Infrastructure and Finance for Just and Sustainable Growth) à។
បន្ថែមពីលើនេះលោកបណ្ឌិតប្រតិភូក៏ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនបន្ថែមមួយទៀតក្នុងនាមជាប្រធានសមាគម...








