រដ្ឋមន្ដ្រីក្រសួងកសិកម្ម លើកទឹកចិត្តឱ្យប្រជាកសិករត្រូវកែប្រែឥរិយាបថកាប់ព្រៃឈើយកដីដាំដំឡូងមី និងការទន្ទ្រានដីរដ្ឋផ្សេងៗ មកគិតគូរពីនិរន្តរភាពព្រៃឈើ
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត វង្ស សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្នុងយុទ្ធនាការនេះ លោករដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងក្តីសោមនស្សជាអនេក ដែលបានចូលរួមកម្មវិធីដាំដើមឈើ រៀបចំឡើងក្រាមកិច្ចសហការ រវាងរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងរដ្ឋបាលខេត្តកំពង់ធំនាពេលនេះ។
លោករដ្ឋមន្ដ្រី សង្កត់ធ្ងន់ថា ការដាំដើមឈើនៅទីនេះពិតជាមានសារៈសំខាន់ ដែលទាមទារការចូលរួមពីបងប្អូនយើងទាំងអស់គ្នា ទាំងក្នុងការដាំ និងការចូលរួមថែរក្សាការពា...








